ក្រុមហ៊ុនជ្រើសរើសបុគ្គលិកCAMBOJOB ចុះ អនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យវេស្ទើន​



ភ្នំពេញ៖ គេហទំព័រជ្រើសរើសបុគ្គលិកលើអ៊ីនធឺណែត CAMBOJOB បានចុះអនុស្សរណៈនៃការយោគយល់(MoU)ជាមួយសាកលវិទ្យាល័យវេស្ទើន កាលពីព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០។

ការចុះMoUនេះ គឺដើម្បីជួយដល់និស្សិតបញ្ចប់ការសិក្សា និងអតីតនិស្សិតសាកលវិទ្យាល័យវេស្ទើនក្នុងការពង្រីកបណ្តាញការងារឲ្យបានទូលំទូលាយ ពង្រឹងជំនាញការងារ និង ពង្រឹងសមត្ថភាពរបស់និស្សិត ព្រមទាំងលើកស្ទួយការអភិវឌ្ឍរួមគ្នារវាងភាគីទាំងពីរដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។

CAMBOJOB ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Link Asia Advertising Media Co.,Ltd. ហើយក្រុមហ៊ុនដ៏មានប្រជាប្រិយភាពមួយនេះបានដំណើរការដោយគេហទំព័រwww.cambojob.comដែលមានទីតាំងនៅលើអាគារOlympia City។ គួរជម្រាបថា នាដើមឆ្មាំថ្មី ឆ្នាំ២០២១ខាងមុខនេះ ក្រុមហ៊ុនCambojobនឹងដាក់ឱ្យដំណើរនូវកម្មវិធីទូរស័ព្ទ (Mobile App) របស់ខ្លួន ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសបុគ្គលិកនិងស្វែងរកការងារឱ្យកាន់តែងាយស្រួលនិងឆាប់រហ័សជាងមុន។

 

គួររំឮកផងដែរថា CAMBOJOB បានសហការជាមួយសហគ្រាសជាង៤,០០០ នៅកម្ពុជា ដើម្បីផ្ដល់ឱកាសការងារដល់សិស្ស-និស្សិត និងប្រជាជនទូទៅ។ គេហទំព័រជ្រើសរើសបុគ្គលិកលើអ៊ីនធឺណេតCambojob មានអ្នកចូលមើលជាង១0ម៉ឺននាក់ជាប្រចាំហើយកន្លងមកក្រុមហ៊ុនក៏បានផ្គូរផ្គងការងារដល់ពលរដ្ឋសម្រេចបានជាង២ម៉ឺននាក់រួចមកហើយ។

គួរបញ្ជាក់ថា គោលបំណងនៃកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវេស្ទើននេះ គឺក្រុមហ៊ុនCambojobចង់ចូលរួមអភិវឌ្ឍរួមគ្នា បង្កើតនិងកសាងមូលដ្ឋានធនធានមនុស្សដែលមានទេពកោសល្យ លើកកម្ពស់ សមត្ថភាពការងារ និងរួមគ្នាបើកចំហរទីផ្សារការងារធនធានមនុស្សរបស់សាកលវិទ្យាល័យឲ្យបានកាន់តែធំទូលំទូលាយ៕

X
5s