E-School Cambodia បានចូលរួមសហការជាមួយក្រុមហ៊ុន Cellcard ផ្តល់ជូនការសិក្សាតាមអនឡាញដល់អតិថិជនជិត ៤លាននាក់​



ខណៈដែលកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់មិនថាតែនៅកម្ពុជា និងនៅក្នុងពិភពលោក សាលា E-School Cambodia បានបង្កើតនូវភាពងាយស្រួលដល់ការសិក្សាតាមប្រព័ន្ធអនឡាញ ដើម្បីជាការឆ្លើយតបទៅនឹងវិធានការការពាររបស់ក្រសួងសុខាភិបាល។

គណៈគ្រប់គ្រង  E-School Cambodia បានធ្វើការសហការជាមួយក្រុមហ៊ុន Cellcard និងផ្តល់ជូនការសិក្សាតាមប្រព័ន្ធឌីជីថលទៅដល់អតិថិជន Cellcard ប្រមាណជិត ៤លាននាក់ ដើម្បីផ្តល់ការអប់រំដ៏ល្អបំផុត អោយទៅដល់ប្រជាជនគ្រប់រូបនៅប្រទេសកម្ពុជាយើង។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ E-School Cambodia។

កិច្ចសហការរវាង  E-School Cambodia និងក្រុមហ៊ុន Cellcard នៅពេលនេះ ជាការរួមចំណែកធំបំផុតក្នុងវិស័យអប់រំនៅកម្ពុជា ទោះបីជាអ្នកសិក្សាមិនអាចរៀនក្នុងសាលាបានក៏ពិតមែន តែការសិក្សានៅតែអាចបន្តបានយ៉ាងល្អតាមប្រព័ន្ធអនឡាញ៕

 

 

X
5s