E-School Cambodia និងមន្ទីរអប់រំ ផ្សព្វផ្សាយសៀវភៅអេឡិចត្រូនិច និងការសាកល្បងប្រឡងតាមរយៈAPP E-School​



មន្ទីរអប់រំរាជធានីភ្នំពេញ និងក្រុមហ៊ុនE-school Cambodia នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានរៀបចំការផ្សព្វផ្សាយឱ្យប្រើប្រាស់ស្តីពីសៀវភៅអេឡិចត្រូនិច (E-book)របស់ក្រសួងអប់រំក្នុងAPP E-School Cambodia និងការប្រឡងសាកល្បងដោយប្រើប្រាស់APP-ESchool Cambodiaសម្រាប់សិស្សានុសិស្សពីថ្នាក់ទី១រហូតដល់ថ្នាក់វិទ្យាល័យ។

ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើងដោយមានការចូលរួមពីតំណាងសាលាឯកជននៅក្នុងរាជធានីភ្នំពេញប្រមាណ៤០០ស្ថាប័នដែលធ្វើឡើងនៅក្នុងមន្ទីរអប់រំរាជធានីភ្នំពេញ។ 

ការរៀបចំផ្សព្វផ្សាយនេះ គឺដើម្បីរួមចំណែក និងជំរុញឱ្យយុវជនឱ្យស្រលាញ់ការសិក្សាពិសេសក្នុងសម័យកូវីដ១៩នេះ ដែលយុវជនទាំងអស់តម្រូវឱ្យសិក្សាតាមប្រព័ន្ធអនឡាញដែលអាចសិក្សាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។  

សូមបញ្ជាក់ថា E-School Cambodia គឺជាប្រព័ន្ធសិក្សាសម័យថ្មីដ៏ពេញនិយមដែលអនុញ្ញាតឱ្យសិស្សានុសិ្សពីថ្នាក់បឋមរហូតដល់វិទ្យាល័យអាចសិក្សាបន្ថែមបានតាមរយៈប្រព័ន្ធអ៊ីនធឺណែតដែលមានសៀវភៅពុម្ភរបស់ក្រសួងចាប់ពីថ្នាក់បឋមរហូតដល់វិទ្យាល័យ។ ជាពិសេសក្នុងពេលដែលកម្ពុជាមានការរឹតត្បិតខ្លាំងដោយសារជំងឺកូវីដ APP E-School Cambodia បានដើរតួនាទីយ៉ាងសំខាន់ដើម្បីបន្តផ្តល់ចំណេះដឹងដល់សិស្សានិសិស្សឱ្យបន្តការសិក្សារៀនសូត្របានដដែល និងមានភាពងាយស្រួលនៅតាមគ្រប់ខ្នងផ្ទះ និងនៅទូទាំងប្រទេស។ 

 បើតាមការបញ្ជាក់ថា មានសិស្សានិសិស្សប្រមាណជាង១លាននាក់ហើយដែលបានចុះឈ្មោះសិក្សាAPPនេះ ដើម្បីបំប៉នចំណេះដឹង និងសិក្សាលើមុខវិទ្យាគ្រប់មុខទាំងអស់តាមតាមនិយាមរបស់ក្រសួងអប់រំ។ ក្នុងកម្មវិធីនេះ មានការចូលរួមពីគណៈអធិបតីរួមមាន លោក  ព្រាប  កុម្ភៈ  ប្រធានការិយាល័យបឋមសិក្សា តំណាង លោក  ហែម ស៊ីណារ៉េត ប្រធានមន្ទីរ លោក  ង៉ែត  ចាន់សុខ  ប្រធានការិយាល័យមយុវជន  លោក ស៊ីវ  ស៊ាន  អនុប្រធានការិយាមធ្យមសិក្សា លោក ផាត តូម៉ាស ប្រធានសមាគមអ្នកទីផ្សារកម្ពុជា លោកឧកញ្ញា ជា ដែន សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកទីផ្សារកម្ពុជា  លោកសាស្រ្តាចារ្យ លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់E-School Cambodiaលោក ឈន ឈុនឡេង ស្ថាបនិកE-School និង កញ្ញា អ៊ា យ៉េងគាង ប្រធានផ្នែកក្រុមហ៊ុន Fortelife។

ក្នុងនោះ លោកសាស្ត្រាចារ្យ លន់ បូរី  ទីប្រឹក្សាជាន់ខ្ពស់របស់E-School Cambodia  បានលើកឡើងថា តាមរយៈការផ្សព្វផ្សាយផ្លូវការ នឹងជួយជំរុញបន្ថែមទៀតឱ្យការបរិយាកាសនៃការសិក្សាមានភាពងាយស្រួល៕

 

X
5s