Park Café ដាក់បន្ថែមនូវសេវាកម្មដឹកជូនថ្មី ធានាត្រឹមតែ៣០នាទី ឬ ជូន FREE​



ថ្មីៗនេះនៅលើទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ Park Café  យើងសង្កេតឃើញថាយីហោក្នុងស្រុកមួយនេះបានដាក់ឲ្យដំណើរការសេវាកម្មដឹកជូនថ្មីមួយទៀត បន្ថែមពីសេវាកម្មដែលកំពុងដាក់បំរើជូនអតិថិជន គឺសេវាកម្មដឹកជូនដល់ទីកន្លែងត្រឹមតែ ៣០នាទី “30 Minutes Guarantee” ដែលមានន័យថា Park Café ធានាដឹកអាហារ ភេសជ្ជៈជូនអតិថិជនក្នុងរយៈពេលត្រឹមតែ ៣០នាទីតែប៉ុណ្ណោះក្នុងតំបន់ដែលកំណត់ បើសិនលើសសូម្បីតែ១នាទីគឺPark Café ផ្តល់ជូនអតិថិជន FREE តែម្តង។

បើយើងក្រឡែកមកមើលកាលពីដើមឆ្នាំ២០២០ Park Café ក៏បានដាក់អោយដំណើរការនូវសេវាដឹកជូន Contactless Delivery Service ដែលមានន័យថា សេវាដឹកជូនដល់ទីកន្លែងដែលមិនប៉ះពាល់ផ្ទាល់ជាមួយអតិថិជន ដែលតំរូវអោយរាល់បុគ្គលិកទាំងអស់រាប់ចាប់តាំងពីបុគ្គលិកក្នុងហាងរហូតដល់បុគ្គលិកផ្នែកដឹកជញ្ជូនអាហារដល់ទីកន្លែងរបស់អតិថិជនគឺតំរូវអោយពាក់ស្រោមដៃ ពាក់ម៉ាស លាងដៃដោយទឹកសំលាប់មេរោគជាញឹកញាប់ជាងមុន។ 

អ្វីដែលសំខាន់ជាងនេះទៅទៀត គ្រប់ថង់ដែលដាក់ជូនអតិថិជនគឺមានភ្ជាប់ទៅជាមួយនូវប័ណ្ណធានាសុវត្ថិភាព (Safety Card) ដែលមានបញ្ជាក់អំពីសីតុណ្ហភាពរបស់បុគ្គលិកចំអិនអាហារ និង បុគ្គលិកដឹកជញ្ជូនអាហារ ហើយបុគ្គលិកដឹកជញ្ជូនអាហារត្រូវរក្សាគន្លាតយ៉ាងហោច ២ម៉ែត្រពីអតិថិជននៅពេលប្រគល់អាហារជូនអតិថិជនដោយដាក់អាហារនៅក្នុងប្រអប់ហើយតំរូវអោយអតិថិជនមកយកដោយខ្លួនឯង។

ដើម្បីកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយសាច់ប្រាក់ អតិថិជនអាចជ្រើសយកការ Scan to Pay របស់ប្រព័ន្ធធនាគារ ឬ Park Café App តាមរយៈ QR Code ដែលមានដាក់នៅលើវិក័យប័ត្រស្រាប់៕

 

X
5s