ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០​



សម្រាប់អាជីវកម្មបង្កើតថ្មី និងអាជីវកម្មនៅក្នុងដំណាក់កាលរីកលូតលាស់នៅប្រទេសកម្ពុជាដែលចង់ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ត្រូវការការពិភាក្សាយោបល់អាជីវកម្ម និងកំពុងស្វែងរកទុនវិនិយោគដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ ការប្រកួតប្រជែងអាជីវកម្ម CAIN Challengesជាឱកាសពិសេសមិនគួររំលង។ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០(មុនម៉ោង ១២យប់)។

ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges រៀបចំឡើងដោយបណ្ដាញអ្នកវិនិយោគកម្ពុជា Cambodian Angel Investors Network (CAIN)ដើម្បីផ្តល់ឱកាសឱ្យសហគ្រិនក្នុងស្រុកពង្រីកអាជីវកម្មរបស់ពួកគេ។ការប្រកួតប្រជែងនេះដំណើរការឡើងក្រោមការសាហការជាមួយកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មBIO Accelerator Programនិងក្រោមការគាំទ្រពីសមាគមអ្នកវិនិយោគកម្ពុជា(CiC)។

បេក្ខជនជ័យលាភី០៣រូបចុងក្រោយនឺងទទួលបានរង្វាន់ដែលមានតម្លៃបើគិតជាទឺកប្រាក់ប្រហែល២០,០០០ដុល្លារអាមេរិក។បេក្ខជនជ័យលាភីទាំង០៣រូបនឺងទទួលបានវគ្គសិក្សាដើម្បីពន្លឿនការអភិវឌ្ឍអាជីវកម្មនិងពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ព្រមទាំងទទួលបានកញ្ចប់ពិគ្រោះយោបល់អាជីវកម្ម(អំពីទីផ្សារ ហិរញ្ញវត្ថុ យុទ្ធសាស្ត្រផ្សេងៗ)និងឱកាសទទួលបានទុនវិនិយោគ៥០០,០០០++ ដុល្លារអាមេរិក។

ដើម្បីចូលរួមការប្រកួតប្រជែងអាជីវកម្ម CAIN Challenges សហគ្រិនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

  1. មានក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មការយ៉ាងតិច១ឆ្នាំ
  2. មានប្រាក់ចំណូល (ទោះមិនទាន់រក់បានប្រាក់ចំនេញក្តី)
  3. ជាអាជីវកម្មប្រកបដោយក្រមសីលធម៌ (អាជីវកម្មដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមមាន៖ អាជីវកម្មល្បែងភ្នាល់ អាជីវកម្មដែលពាក់ព័ន្ធនឹង ថ្នាំជក់ និងគ្រឿងស្រវឹង …។ល។)
  4. ជាក្រុមហ៊ុនកំពុងស្វែងរកទុនវិនិយោគដើម្បីពង្រីកអាជីវកម្ម

វិស័យអាទិភាព(FAST)ដែលអាចចូលរួមការប្រកួត រួមមាន៖

  • ហិរញ្ញវត្ថុ
  • ទាក់ទងនឹងកសិកម្ម
  • សេវាកម្ម (អាហារនិងភេសជ្ជៈ ការអប់រំ សុខភាព លក់រាយ។ ល។)
  • បច្ចេកវិទ្យា

កាលវិភាគសកម្មភាពនៃការប្រកួត៖

  • ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០៖បិទទទួលពាក្យសុំចូលរួមនិងការជម្រុះយកបេក្ខជន០៩រូប
  • ថ្ងៃទី ០៦ ខែធ្នូឆ្នាំ ២០២០៖ការប្រកាសបេក្ខជនជ័យលាភីវគ្គជម្រុះទាំង០៩រូប
  • ថ្ងៃទី ០៧ ខែធ្នូឆ្នាំ ២០២០៖វគ្គណែនាំពីរបៀបរៀបចំឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្ម
  • ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០៖ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges
  • ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០៖ការប្រកាសបេក្ខជនជ័យលាភីទាំង០៣រូបនិងពិធីប្រគល់រង្វាន់

បេក្ខជនជ័យលាភី០៣រូបចុងក្រោយនឺងទទួលរង្វាន់រួមមាន‌៖

  1. មានឱកាសទទួលបានទុនវិនិយោគ ៥០០,០០០++ ដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគកម្ពុជា Cambodian Investors Capital Partners Plc និងសមាជិកបណ្ដាញអ្នកវិនិយោគកម្ពុជា Cambodian Angel Investors Network (CAIN)
  2. ទទួលបានកញ្ចប់ពិគ្រោះយោបល់អាជីវកម្មពីសមាគមអ្នកវិនិយោគកម្ពុជា(CiC)រួមមានគំរូហិរញ្ញវត្ថុ (financial model) ការសិក្សាទីផ្សារ យុទ្ធសាស្រ្តអាជីវកម្ម (ផ្តោតលើយុទ្ធសាស្ត្រកំណើន)និង ការផ្កូរផ្គងជាមួយអ្នកជំនាញដើម្បីដោះស្រាយបញ្ហាអាជីវកម្មផ្សេងៗ
  3. ឈ្នះអាហារូបករណ៍ចូលរួមកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មBIO Accelerator Program
  4. ក្លាយជាសមាជិកទូទៅនៃសមាគមអ្នកវិនិយោគកម្ពុជា(CiC)ដែលមានសមាជិក៤៥០+ នាក់

បេក្ខជនទាំងអស់ត្រូវយកចិត្តទុកដាក់លើលក្ខខណ្ឌនៃការប្រកួតមុនពេលដាក់ពាក្យ។ ខាងក្រោមនេះជាច្បាប់នៃការប្រកួត៖

  • ពាក្យសុំចូលរួមទាំងអស់ត្រូវតែដាក់តាមអ៊ីនធឺណិតទៅតាមទំរង់ដែលបានផ្តល់ជូន tinyurl.com/CAINChallenges2020
  • កាលបរិច្ឆេទឈប់ទទួលពាក្យគឺថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ (មុនម៉ោង ១២យប់)
  • រាល់ពាក្យសុំចូលរួមទាំងអស់នឹងត្រូវបានពិនិត្យនិងជ្រើសរើសដោយអ្នកជំនាញ ហើយមានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលនឹងត្រូវបានទំនាក់ទំនងមកធ្វើការសម្ភាសន៍
  • មានតែបេក្ខជន០៩រូបប៉ុណ្ណោះដែលត្រូវបានជ្រើសរើសសម្រាប់ចូលរួមវគ្គប្រកួតប្រជែងដើម្បីស្វែងរកបេក្ខជនជ័យលាភី០៣រូបចុងក្រោយ
  • បេក្ខជន០៩រូបនឹងទទួលបានវគ្គណែនាំពីរបៀបរៀបចំឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្ម (Pitch Deck) ក្នុងវគ្គប្រកួតចុងក្រោយ
  • ឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្មអាចសរសេរជាភាសាខ្មែរឬអង់គ្លេស តែបទបង្ហាញនឹងត្រូវធ្វើជាភាសាខ្មែរ

➴ ដាក់ពាក្យចូលរួមឥឡូវនេះ tinyurl.com/CAINChallenges2020 

➴ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

សម្រាប់ព័ត៌មានបន្ថែម ៖ 099 807 996 - 070 310 236

X
5s