សិស្សានុសិស្សសិក្សានៅវិទ្យាល័យ AUPP High School Foxcroft Academy ពុំចាំបាច់ប្រលងថ្នាក់ជាតិនៅថ្នាក់ទី១២ ឡើយ!​



(ភ្នំពេញ)៖ បណ្តុះបណ្តាលស្របតាមគុណភាពស្តង់ដារអប់រំអន្តរជាតិ វិទ្យាល័យ AUPP High School Foxcroft Academy បានប្រើប្រាស់នូវកម្មវិធីសិក្សាកម្រិតវិទ្យាល័យ ដែលមានការប្រកួតប្រជែងលក្ខណៈអន្តរជាតិ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ បង្កើនការត្រិះរិះពិចារណា និងធានាភាពជោគជ័យក្នុងការសិក្សារបស់សិស្សានុសិស្ស។

កម្មវិធីសិក្សានៅវិទ្យាល័យ AUPP High School ត្រូវបានរៀបចំ និងចងក្រងឡើងដោយវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក ក្នុងនោះមានមុខវិជ្ជាស្នូលធំៗដូចជា ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និងបច្ចេកវិទ្យា សិក្សាសង្គម ស្របតាមកម្មវិធីសិក្សាអន្តរជាតិ STEAM (Science, Technology, Engineering, the Arts and Mathematics) ។

 

ក្រោយបពា្ចប់ការសិក្សា សិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រអន្តរជាតិពីវិទ្យាល័យ Foxcroft Academy សហរដ្ឋអាមេរិក។ ពួកគេនឹងទទួលបានការបង្ហាត់បង្រៀនពីគ្រូបង្រៀនល្បីៗជាជនជាតិអាមេរិកកាំង ។

 

សិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យ AUPP High School ពុំចាំបាច់ប្រលងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឡើយ ហើយអាចបន្តការសិក្សានៅសាកលវិទ្យាល័យ AUPP ដោយស្វ័យប្រវត្តិ ឬក៏អាចបន្តការសិក្សានៅបណ្តាប្រទេសនានាលើពិភពលោក ដែលទទួលស្គាល់សញ្ញាបត្ររបស់វិទ្យាល័យ Foxcroft Academy។

វិទ្យាល័យ AUPP High School ចាប់ផ្តើមទទួលចុះឈ្មោះសិស្សានុសិស្សឱ្យចូលរៀនសម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈបវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២ ខែវិច្ឆិកាខាងមុខនេះ។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ទូរសព្ទ: (+855) 23 902 111

អគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញប្រទេសកម្ពុជា។

 

X
5s