ភ្នាក់ងារលក់អចលនទ្រព្យ We Strong Realty៖ បង្កើតគុណតម្លៃឱ្យអ្នកលក់ និងអ្នកទិញដូចគ្នា!​



ក្រុមហ៊ុន We Strong Realty ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ បន្ទាប់ពីមើលឃើញឱកាសដ៏ច្រើននៅក្នុងវិស័យអចលនទ្រព្យ និងដើម្បីបង្កើតនូវគុណតម្លៃជូនដល់អតិថិជនរបស់ខ្លួន ទាំងអ្នកលក់ និងអ្នកទិញ ។ 

ដោយប្រកាន់ខ្ជាប់នូវបេសកកម្មថ្មីមួយ និងវែងឆ្ងាយ We Strong Realty កំពុងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មជាភ្នាក់ងារទិញលក់ អចលនទ្រព្យគ្រប់ប្រភេទដូចជា ដី ផ្ទះ សំណង់អចលនទ្រព្យផ្សេងៗ ហើយជាមួយគ្នានេះដែរ យើងក៏សម្រេចបានភាពជោគជ័យយ៉ាងច្រើននាពេលកន្លងមក ដើម្បីធ្វើឲ្យអតិថិជនក្លាយទៅជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនៅក្នុងគម្រោង រីសត តាមបណ្ដាខេត្តដែលមានសក្ដានុពល។ 

 

ដើម្បីអាចធ្វើឲ្យអតិថិជនសម្រេចបានភាពជោគជ័យមួយនេះបាន We Strong Realty បានត្រៀមខ្លួនជានិច្ចក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព  ទំនុកចិត្ត រហ័សទាន់ចិត្ត និងធ្វើឲ្យលោកអ្នកទទួលបានចំណេញ និងផលប្រយោជន៍ ពីការផ្ដល់ជូនសេវាកម្មរបស់យើងខ្ញុំ ជាមួយអ្នកជំនាញជាច្រើននាក់ ដែលបានឆ្លងកាត់បទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់អស់រយពេលជាច្រើនឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។ មិនត្រឹមតែប៉ុណ្ណោះ យើងមានប្រព័ន្ធផ្សព្វផ្សាយ និងធនធានផ្នែកធ្វើម៉ាឃីធីង និងឌីជីថលម៉ាឃីធីង ដ៏រឹងមាំ សម្រាប់ជួយជំរុញការលក់ឱ្យកាន់តែមានប្រសិទ្ធភាព និងបានលឿនរហ័ស។ ដោយឡែក ចំពោះគម្រោង ឬអចលនទ្រព្យដាក់លក់ទៀតសោត ក្រុមការងារយើងបានសម្រិតសម្រាំង និងសិក្សាច្បាស់ពីសក្ដានុពលទីតាំង និងគុណភាពសំណង់ ដោយធានាបាននូវការសិក្សា និងវាយតម្លៃ ឱ្យបានសមរម្យទៅតាមស្ថានភាព និងអចលនទ្រព្យជាក់ស្ដែង។ 

ដោយបែបនេះហើយ ទើបអាចនិយាយថា We Strong Realty មិនត្រឹមតែបង្កើតនូវគុណតម្លៃដល់អ្នកលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជូនអ្នកទិញផងដែរ។

 

សូមទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ លោកអ្នកនឹងទទួលបានសេវាកម្ម ទិញ លក់ ជួល និងវាយតម្លៃ អចលនទ្រព្យគ្រប់ប្រភេទគ្មានដែនកំណត់! ជឿជាក់លើ We Strong Realty យើងនឹងនាំលោកអ្នកទៅកាន់ជម្រើសដ៏ល្អបំផុតក្នុងការទិញលក់អចលនទ្រព្យ។ យើងក៏កំពុងត្រូវការភ្នាក់ងារឯករាជ្យជាច្រើននាក់ ចូលរួមរៀនសូត្រ និងធ្វើកិច្ចការជាច្រើនជាមួយយើងផងដែរ។ 

 

X
5s