ចូលរួមបរិច្ចាគជាមួយ JCI Chaktomuk ដើម្បីលើកកម្ពស់ការអប់រំ និងអនាម័យសិស្សក្រីក្រជនបទ​



នៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខនឹងរៀបចំគំរោងចុងក្រោយ គឺ Let’s Read & Toilet for better health នៅសាលាបឋមសិក្សា ហ៊ុនសែនឥសានមានជ័យ ស្ថិតនៅភូមិ ឥសានមានជ័យ ឃុំអញ្ជើម ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទោះបីជាលទ្ធផលនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និង សង្គមពីការរីករាលដាលនៃជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខនៅតែសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ស្តង់ដារនៃការអប់រំ តាមរយៈការជួសជុលបណ្ណាល័យជួយសិស្សក្រីក្រដែលមិនអាចមានលទ្ធភាពផ្គត់ផ្គង់សម្ភារៈសិក្សា ដើម្បីលើកកម្ពស់អនាម័យប្រកបដោយនិរន្តរភាព និង ការពារគ្រោះថ្នាក់ដែលបណ្តាលមកពីរបៀបរស់នៅមិនមានអនាម័យនៅក្នុងតំបន់ជនបទ ដែលភ្ជាប់ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិទី ៤ (ការអប់រំប្រកបដោយគុណភាព) និងគោលដៅទី ៦ (ទឹកស្អាតនិងអនាម័យ) ។

នៅឆ្នាំនេះតាមរយៈគម្រោង 2020 Let’s Read & Toilet for better health សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខនឹងប្រគល់កញ្ចប់សម្ភារៈសិក្សាដល់សិស្សចំនួន ១៤២ នាក់ និងបរិច្ចាគសៀវភៅជាច្រើនប្រភេទរួមទាំងសៀវភៅភាសាអង់គ្លេស និង អង់គ្លេសទៅបណ្ណាល័យដែលមានស្រាប់ក្នុងគោលបំណងលើកកម្ពស់ទំលាប់នៃការអាន។ លើសពីនេះសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខនឹងបរិច្ចាគបន្ទប់ទឹកមួយខ្នង រួមទាំងបង្គន់ក្មេងប្រុសនិង ក្មេងស្រីព្រមទាំងទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ។

អាស្រ័យដូចបានរៀបរាប់ខាង សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង សប្បុរសជនទាំងអស់មេត្តាចូលរួមតាមកម្លាំងសទ្ធារៀងៗខ្លួន។

ការបរិច្ចាគតាមរយៈគណនី: JCI Cambodia 001 562 888

 

X
5s