Covid 19 ជាប្រស្នាបញ្ហាឲ្យសហគ្រិនស្វែងដំណោះស្រាយនិងឱកាស​



ជំងឺរាតត្បាតកូវីដ១៩ គឺជាវិបត្តិសកលដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជា ដែលបង្កឲ្យអាជីវកម្មមួយចំនួនកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុ និងមួយចំនួនទៀតឈានដល់ការបិទទ្វារ។ បើយើងក្រឡែកមើលមួយភ្លែត កូវីដ១៩គឺជាបញ្ហាសម្រាប់ម្ចាស់អាជីវកម្ម។ ប៉ុន្តែក្នុងបញ្ហាតែងមានឱកាស ដែលម្ចាស់អាជីវកម្មមួយចំនួនត្រូវហ៊ានផ្លាស់ប្ដូរ បត់បែន ទៅតាមកាលៈទេសៈ និងស្វែងវិធីសាស្រ្តដើម្បីទាញផលចំណេញ ចាប់ឱកាសពីបញ្ហានេះ។ 

ងាយមកមើលវិស័យផ្ដល់សេវាដឹកជញ្ជូនម្ហូបអាហារទាំងក្រុមហ៊ុនដែលផ្តល់ជូនសេវាដឹកជញ្ជូនម្ហូបអាហារកំពុងរីកដូចផ្សិតទាំងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេសផងដែរ ដោយសារតែមើលឃើញនូវឱកាសក្នុងបញ្ហាដែលមនុស្សមិនចង់ចេញទៅញ៉ាំខាងក្រៅ ដោយការបារម្ភអំពីសុវត្ថិភាព។ 

បើក្រឡែកមកមើលលើវិស័យម្ហូបអាហារវិញនៅបណ្តាភោជនីយដ្ឋានតូច ធំ ឬកណ្តាលក្នុងប្រទេសកម្ពុជាយើងវិញក៏មានដាក់បន្ថែមហើយក៏បានខិតខំពង្រឹងសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់ខ្លួនកាន់តែប្រសើរជាមួយការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ដោយផ្អែកលើតម្រូវការជាក់ស្តែងពីអតិថិជនគោលដៅ។

អាជីវកម្មដែលអាចឈរជើងបានរឹងមាំខណៈមានវិបត្តិសកលនេះគឺមានតែវិស័យម្ហូបអាហារតែប៉ុណ្ណោះជាមួយការបន្ថែមនូវសេវាកម្មដឹកជូនដល់ទីតាំងរបស់អតិថិជនតែម្តងជាមួយការដាក់ចេញនូវគោលការសំខាន់ៗ ដើម្បីរក្សាអនាម័យម្ហូបអាហារ ស្ដង់ដារការវេចខ្ចប់ បុគ្គលិកដឹកជញ្ជូនទៅដល់អតិថិជន កានិងរទូទាត់ប្រាក់ជាមួយអតិថជនមានភាពងាយស្រួលផងដែរ។ 

ជាមួយគ្នានោះ ភោជនីយដ្ឋានផាកកាហ្វេ (Park Café) មានភាពបត់បែនខ្ពស់ក្នុងអំឡុងកូវីដ១៩ ដោយមានការពង្រឹកផ្នែកសេវាកម្មដឹកជញ្ជូនអាហារទៅដល់ទីកន្លែងរបស់អតិថិជនមានភាពឆាប់រហ័សមានភាពងាយស្រួល៕

X
5s