កិច្ចប្រជុំកំពូល Future City Summit Annual Meet 2020 ស្ដីពីការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងីកូវីត១៩ និងការបង្កើនសមត្ថភាពផ្នែកសេដ្ឋកិច្ច - សង្គមលើការអភិវឌ្ឍក្នុងចំណោមប្រទេសកំពុងរីកចម្រើននៅអាស៊ីនិងអាហ្វ្រិក
ប្រតិភូទាំងអស់ជាទីគោរព!
ស្របពេលនៃការប្រឆាំងនៃការរីករាលដាលនៃជំងឹ Covid-19 កិច្ចប្រជុំកំពូលទីក្រុងអនាគត (Future City Summit) នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥ នៅថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែធ្នូនៅទីក្រុងហុងកុងនិងថ្ងៃទី ២១ ដល់ទី ២៣ នៅទីក្រុងហាងចូវ ។ កិច្ចប្រជុំប្រចាំឆ្នាំនៃកិច្ចប្រជុំកំពូលទីក្រុងអនាគតឆ្នាំ ២០២០(Future City Summit Annual Meet 2020) កំពុងអំពាវនាវឱ្យមានការដាក់បញ្ចូលគម្រោងបច្ចេកវិទ្យាទីក្រុងនិងគោរពអញ្ជើញមេដឹកនាំវ័យក្មេង ស្ថាប័នពាក់ព័ន្ធនានាដែលមានចំណាប់អារម្មណ៍ដើម្បីចុះឈ្មោះ អបអរ និងរួមគ្នាបង្កើតទំព័រថ្មីនៃគុណតម្លៃសម្រាប់ទីក្រុងដែលកំពុងលេចធ្លោនៅអាស៊ីនិងអាហ្វ្រិក។
កិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំ២០២០ដែលនឹងមកដល់នាពេលខាងមុខនេះ នឹងមានការចូលរួមសហការណ៍ជាមួយទីក្រុងហុងកុង និងប្រទេសចិនដីគោក, Global Solution Festival, Dream Impact , ក្រុមអាហារូបករណ៍ហុងកុងសម្រាប់សមាគមនិស្សិតអាហារូបករណ៍ឆ្នើមនិងសហគមន៍ប្រជុំសហគ្រិនសង្គម។
តាមរបៀបវារៈនៃការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីត១៩ កិច្ចប្រជុំកំពូលនេះនឹងត្រូវរៀបចំឡើងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញនៅទីក្រុងហុងកុង (Cyberport Hong Kong) និងនៅទីក្រុងហាងចូវ (ប្រជុំដោយផ្ទាល់តាមលក្ខណៈទ្រង់ទ្រាយតូច) ដែលគាំទ្រដោយប្រព័ន្ធអេកូអាលីបាបាគ្រុប (Alibaba Group)។
ឆ្នាំនេះកិច្ចប្រជុំកំពូលនឹងលើកយករបៀបវារៈនៃការងើបឡើងវិញក្រោយការផលប៉ះពាល់ពីជំងីរាតត្បាតកូវីត១៩ ដោយមានវត្តមានចូលរួមពីសហគ្រិនបច្ចេកវិទ្យាឆ្នើមចំនួន៣០០នាក់ រួមទាំងអ្នករៀបចំផែនការទីក្រុង អ្នកធ្វើគោលនយោបាយសាធារណៈដ៏ល្បីៗ អ្នកវិនិយោគដែលមានឥទ្ធិពល និង បញ្ញវ័ន្តជាច្រើនរូបផ្សេងៗទៀតផងដែរ។កិច្ចប្រជុំកំពូលនេះរំពឹងថានឹងមានការចូលរួមពីសំណាក់ប្រតិភូមកពីបណ្តាប្រទេសចំនួន៣៥ប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្រ្វិកដែលមកពីអង្គការស្ថាប័ននានាមានដូចជា Harvard Graduate School of Design, Chicago Booth Business School, KPMG, ធនាគារពិភពលោក IFC, កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងបណ្តាញជំនាញផ្សេងទៀត។
ការចូលរួមព្រឹត្តិការណ៍ FCS 2019 នៅទីក្រុងហុងកុងនិងសិនចិនរបស់កញ្ញាចាន់ពេជ្រម៉ូនីកា
កញ្ញាចាន់ពេជ្រម៉ូនីកាដែលជាដៃគូទីក្រុងប្រចាំប្រទេសកម្ពុជា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលទីក្រុងអនាគត កញ្ញមានគំនិតបំផុសចង់ក្លាយជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជានិងបន្តបង្កើនសមត្ថភាពរបស់កញ្ញា។ បន្ទាប់ពីកិច្ចប្រជុំកំពូល កញ្ញាបានពង្រឹងតួនាទីដឹកនាំរបស់កញ្ញានៅក្នុងប្រទេសកម្ពុជានិងអាស៊ី និងលើកយកបញ្ហានានាមកនិយាយ ដូចជាក្នុងនាមជាប្រតិភូនៅក្នុងសន្និសីទអង្គការសហប្រជាជាតិគំរូ (Model UN Conference) នៅឯការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងការិយាល័យកណ្តាលក្នុងទីក្រុងញូវយ៉ក។ កញ្ញាត្រូវបានទទួលរង្វាន់ជ័យលាភីថ្នាក់ជាតិនៅក្នុងការប្រកួតប្រជែងពាណិជ្ជកម្មអេឡិចត្រូនិចសកលអាលីបាបានិងការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន។ បច្ចុប្បន្ននេះកញ្ញាបានហ្វឺកហាត់ការងារនៅក្រុមហ៊ុនវិនិយោគដោយផ្តោតលើតំបន់មេគង្គក្រោមនិងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម។ កញ្ញាមានភាពជឿជាក់ថាការបន្តដំណើរជាមួយនឺងកិច្ចប្រជុំកំពូលទីក្រុងអនាគតរបស់កញ្ញានីងបន្តអោយកញ្ញាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីលើកកំពស់សកម្មភាពរួមគ្នារវាងវិស័យរដ្ឋនិងឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ជំងីកូវីត១៩ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនិងដើម្បីជំរុញពន្លឿនកំណើនទីផ្សារកម្ពុជាអោយកាន់តែរីកចម្រើន។
នៅក្នុងឆ្នាំនៃគំរប់ខួបនេះ យើងសូមអញ្ជើញអ្នកជាភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍មួយនេះ ដើម្បីពិភាក្សាស្វែងរកនិងបង្កើតវឌ្ឍនភាពដ៏មានសក្តានុពល ទីក្រុងដ៏អស្ចារ្យនាពេលអនាគត និងសហគ្រិនភាពដ៍ឆ្លាតវៃ នៅក្នុងបរិបទនៃប្រទេសកម្ពុជាប្រទេសអច្ឆរិយៈ។
សូមរង់ចាំតាមដានជាមួយយើងនៅក្នុងទំព័រព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ៖ កិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំ ២០២០!!! សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះនឹងមាននៅចុងខែកញ្ញាឆាប់ៗនេះ ។
សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
សូមអរគុណ។
ស្វែងយល់បន្ថែមពី៖ កិច្ចប្រជុំកំពូលទីក្រុងអនាគតប្រចាំឆ្នាំ ២០២០
- គេហទំព័រ Summit៖ www.futurecitysummit.org
- ផេកហ្វេសប៊ុក Summit៖ https://www.facebook.com/events/1540143316158448
- ផេក LinkedIn៖ https://www.linkedin.com/events/futurecitysummitannualmeet2020/
- HK Government Agency Promotion Page៖ https://www.startmeup.hk/event/future-city-summit-annual-meet-2020-hong-kong-session/
- វីដេអូ៖ https://www.facebook.com/watch/?v=1778553405625255