ថ្នាក់អនុបណ្ឌិតធុរកិច្ចស្ដង់ដារអន្តរជាតិ មាននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
ថ្នាក់អនុបណ្ឌិតនៅ AUPP ត្រូវបានបង្កើតឡើងក្នុងគោលដៅរៀបចំនិស្សិតដែលបញ្ចប់ការសិក្សាឱ្យទទួលបានភាពជោគជ័យក្នុងវិស័យជំនួញទាំងក្នុង និងក្រៅប្រទេស ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក ។ ទន្ទឹមនឹងនេះ AUPP ក៏មានផ្តល់អាហារូបករណ៍ដល់និស្សិតដែលមានបំណងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធុរកិច្ចនៅសាកលវិទ្យាល័យ AUPP ផងដែរ។
ជាមួយនឹងកម្មវិធីសិក្សាស្តង់ដារអាមេរិក និង ការបង្រៀនដោយបណ្ឌិតសាស្រ្តាចារ្យជនជាតិអាមេរិកាំង និង លោកខាងលិចដែលមានបទពិសោធន៍ខ្ពស់ និស្សិតនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ឲ្យបានស៊ីជម្រៅក្នុងយុទ្ធសាស្ត្រអាជីវកម្ម ភាពជាអ្នកដឹកនាំ ភាពជាសហគ្រិន ការគ្រប់គ្រង ជាមួយនឹងជំនាញលើផ្នែកហិរញ្ញវត្ថុ ទីផ្សារ ឬ ជំនួញអន្តរជាតិ។
AUPP ផ្តល់ជូននូវកម្មវិធីសិក្សាដែលអាចបត់បែនបានសម្រាប់និស្សិតមួយចំនួនដែលគាត់មមាញឹកនឹងការងារ ឬការរកស៊ីជំនួញផ្សេងៗ។ និស្សិតត្រូវការរៀនតែ ២ ឬ៣ ថ្ងៃក្នុង ១សប្តាហ៍ ដោយពួកគេអាចសិក្សាជាមួយកាលវិភាគពេលល្ងាច ហើយពួកគេនឹងអាចបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ ត្រឹមតែ ២៤ ខែប៉ុណ្ណោះ។
ចាប់ផ្តើមទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតតទៅ។ ឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩០ ០២៣; អ៊ីមែល: [email protected] , គេហទំព័រ៖ www.aupp.edu.kh
អាស័យដ្ឋានៈផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។