លោក ប៊ុន ផាក នឹងធ្វើជាវាគ្មិនក្នុងកម្មវិធី Globalizing Entrepreneurs Online Conference តំណាងកម្ពុជា​



JCI United Penang បានរៀបចំកម្មវិធី Globalizing Entrepreneurs Online Conference ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុននេះ ដោយមាន JCI United Penang សហការរៀបចំពី JCI Chaktomuk និង JCI Medan។

លោក ប៊ុន ផាក នាយកគ្រប់គ្រងក្រុមហ៊ុន Camazoon និងជាស្ថាបនិកគេហទំព័រ Phzar ហើយលោកក៏ជា Local President នៃJCI Cambodia Chaktomok ត្រូវបានជ្រើសរើសជាវាគ្មិនតំណាងប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធី Globalizing Entrepreneurs Online Conference នេះ។ 

នេះមិនមែនជារឿងចៃដន្យទេដែលលោក ប៊ុន ផាក ត្រូវជ្រើសជាវាគ្មិនតំណាងកម្ពុជា។ បើយោងតាមការឲ្យដឹងពីលោក Joey Teh ដែលលោកជា Vice President Business នៃ JCI United Penang ប្រាប់មក BizKhmer ថា «President ប៊ុន ផាក គឺជាអ្នកដឹកនាំវ័យក្មេងដ៏មានឥទ្ធិពលមួយរូបក្នុងចំណោមអ្នកដឹកនាំវ័យក្មេងផ្សេងទៀត។ យើងជឿជាក់ថា Local President ប៊ុនផាកគឺជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយតាមរយៈភាពជាសហគ្រិននិងដំណើរដឹកនាំរបស់គាត់»។ លើសពីនេះ លោក ប៊ុន ផាក ក៏ជាម្ចាស់ពានរង្វាន់ Cambodian Young Entrepreneur Awards 2019 ផងដែរ។

ក្រៅពីនេះក៏នៅមានវាគ្មិនបរទេសពីរូបទៀតគឺលោក Clarence Leong ស្ថាបនិក និងជានាយកគ្រប់គ្រង EASY PARCEL លោកក៏ជា Top 3 Winner of JCIM CYEA 2017 & Top 10 Winner of JCIM TOYM 2019។  រួមជាមួយលោក Anthony Simon ដែលជានាយកគ្រប់គ្រង PT. NUSA AKSARA TEKNOLOGI និងជា Local President JCI Medan 2020។ 

គោលបំណងនៃការបង្កើតកម្មវិធី Globalizing Entrepreneurs Online Conference នេះឡើងគឺដើម្បីលើកទឹកចិត្តដល់សហគ្រិនទាំងឡាយដែលកំពុងជួបប្រទះ និងប្រឈមការលំបាកលើដំណើរការអាជីវកម្មរបស់ពួកគេ ពិសេសដោយសារវិបត្តិកូវីដ ១៩។ តាមរយៈកម្មវិធី ក៏ដូចជាការចែករំលែកបំផុសគំនិតរបស់វិគ្មិននេះក៏ដើម្បីជម្រុញទឹកចិត្តសហគ្រិន មិនត្រូវបោះបង់ចោលអ្វីដែលពួកគាត់បានខិតខំប្រឹងប្រែងកន្លងមក និងត្រូវមានភាពវិជ្ជមានក្នុងការស្វែងរកដំណោះស្រាយនិងការរកប្រាក់ចំណូលសម្រាប់អាជីវកម្មរបស់ពួកគេ។ ហើយតាមរយៈសន្និសិទតាមអ៊ិនធឺរណែតនេះយើងក៏សង្ឃឹមថាសហគ្រិនអាចត្រូវបានបំផុសគំនិតជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្មគំរូអាជីវកម្មឬគំនិតថ្មីៗពីការចែករំលែកវាគ្មិន។ នេះបើយោងតាមការបញ្ជាក់បន្ថែមពីលោក Joey Teh។

គួរបញ្ជាក់ផងដែរថា កម្មវិធី Globalizing Entrepreneurs Online Conference នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា វេលាម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីរសៀល (ម៉ោងនៅកម្ពុជា) តាមរយៈ Zoom និងមានការផ្សាយផ្ទាល់លើផេកផ្លូវការរបស់ Globalizing Entrepreneurs ។ លោកអ្នកអាចចូលរួមបានដោយសេរី ដោយគ្រាន់តែចុះឈ្មោះដោយការស្កេន QR Code នៅលើ Poster៕

តោះយើង! ចុះឈ្មោះឥឡូវនេះ! 📝

 

https://bit.ly/2EBvXwX

X
5s