ផលប៉ះពាល់នៃ COVID-១៩ ទៅលើឧស្សាហកម្មថែទាំសុខភាពរបស់សិង្ហបុរី​



ជំងឺកូវីដ-១៩ ជាជំងឺមួយដែលត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុង វូហាន ប្រទេសចិន ឥឡូវនេះបានក្លាយជាជំងឺរាតត្បាតដ៏អាក្រក់មួយទូទាំងពិភពលោក។ ប្រទេសសិង្ហបុរីដែលមានប្រជាជនច្រើន និងមានចំនួនអ្នកទេសចរច្រើន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបញ្ជាក់ពីករណីនៃជំងឺកូវីដ-១៩ ។

មនុស្សជាច្រើនប្រហែលជាគិតថា ក្នុងអំឡុងពេលបែបនេះ ឧស្សាហកម្មវេជ្ជសាស្រ្ត នឹងក្លាយជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មមួយចំនួន ដែលអាចលូតលាស់បាន។ ទោះជាយ៉ាងណានេះក្តី ប្រហែលជាឆ្ងាយពីការពិត ព្រោះប្រព័ន្ធសុខាភិបាលរបស់ប្រទេសសឹង្ហបូរី ត្រូវបានគេធ្វើតេស្តចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នៅក្នុងអត្ថបទនេះយើងនឹងពិនិត្យមើលនូវរបៀបដែលកូវីដ-១៩ មានបង្កអោយមានបញ្ហាប្រឈមខ្ពស់សម្រាប់ប្រព័ន្ធសុខាភិបាល និងឧស្សាហកម្មថែទាំសុខភាពរបស់ប្រទេសសិង្ហបុរី។

១) ផល​ប៉ះពាល់​អវិជ្ជ​មាន​

• វាបានក្លាយទៅជា​ដើម​ហេតុនេះ​ការ​កម្រិតធនធានវេជ្ជសាស្រ្ត

ដើម្បីកាត់បន្ថយហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩ ទៅទីតាំងគ្លីនិកផ្សេងៗគ្នា ឥឡូវនេះគ្រូពេទ្យអាចធ្វើការបានតែនៅគ្លីនិកអតិបរមាចំនួនបីប៉ុណ្ណោះ ដោយផ្អែកលើគោលការណ៍ណែនាំដែលចេញដោយក្រសួងសុខាភិបាល (MOH) ។ ឥឡូវនេះមានមូលដ្ឋានតិចជាងមុន ហើយគ្លីនិកព្យាបាលជំងឺទូទៅ (GP) កំពុងប្រឈមនឹងកង្វះខាតកម្លាំងមនុស្សយ៉ាងខ្លាំង។

គ្រូពេទ្យឯកជនខ្លះបានកំណត់ម៉ោងធ្វើការយូរជាងមុន ហើយខ្លះទៀតកំពុងពិចារណាកាត់បន្ថយម៉ោងធ្វើការនៅគ្លីនិក។ ក្រុមអ្នកជំនាញកំពុងប៉ាន់ស្មាន​ថា «ការផ្ទុះឡើងនេះទំនងជានឹងកើតមានយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំនេះ។ វានឹងជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធថែទាំសុខភាពឯកជន ដល់ពេលក្រោយ គ្រូពេទ្យដែលធ្វើការច្រើនម៉ោង នឹងអាចទ្រាំទ្រលែងបានជាមួយនឹង​ការ​ប្រើ​ប្រាស់​ថាមពល​ប្រចាំ​ថ្ងៃ​ច្រើនហួសពេក ដូច្នេះបង្ខំឱ្យគ្លីនិកបិទទ្វារឱ្យបានឆាប់។ ការធ្វើបែបនេះ នឹងមិនត្រឹមតែកាត់បន្ថយប្រាក់ចំណូលសម្រាប់គ្លីនិកព្យាបាលជំងឺទូទៅ (GP) ប៉ុណ្ណោះទេ វាថែមទាំងជួយរឹតបន្តឹងគ្លីនិក និងមន្ទីរពេទ្យផ្សេងទៀតផង ព្រោះថាឥឡូវអ្នកជំងឺគ្មានជំរើសក្រៅពីទៅមន្ទីរពេទ្យ និងគ្លីនិកពហុព្យាបាល។

• ទេសចរណ៍វេជ្ជសាស្រ្តត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ

ប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់ថា ជាប្រទេសមួយដែលមានប្រព័ន្ធថែទាំសុខភាពលំដាប់កំពូល។ ដូច្នេះអ្នកជំងឺជាច្រើនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ មានចិត្តចង់ហោះហើរទៅប្រទេសសិង្ហបុរី ដើម្បីស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជន រាប់ចាប់ពីការតាមដានសុខភាពរហូតដល់នីតិវិធីវះកាត់។ ទោះជាយ៉ាងណាក្តី ដោយសារតែការរឹតត្បិតព្រំដែន អនុវត្តដោយប្រទេសសឹង្ហបូរី និងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន អ្នកជំងឺពីប្រទេសទាំងនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកំណើតរបស់ពួកគេ ឬចូលប្រទេសសិង្ហបុរីសម្រាប់ការព្យាបាល និងតាមដានជាប្រចាំឡើយ។ ក្រសួងសុខាភិបាលក៏បានចេញសារាចរមួយនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដើម្បីជូនដំណឹងដល់មន្ទីរពេទ្យ និងគ្លីនិកឯកទេសឯកជន មិនអោយទទួលយកអ្នកជំងឺបរទេសថ្មីណា ដែលមិនស្នាក់នៅក្នុងប្រទេសសិង្ហបុរី។

• ការណាត់ជួបតាមដានអ្នកជំងឺកំពុងមានការធ្លាក់ចុះ

មន្ទីរពេទ្យសាធារណៈ គ្លីនិក និងគ្រូពេទ្យឯកទេស កំពុងមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃការណាត់ជួបគ្រូពេទ្យក្រៅស្រុក ខណៈដែលមនុស្សជាច្រើនកំពុងធ្វើការណាត់ជួបឡើងវិញ ដោយខ្លាចមានការឆ្លងវីរុសនេះ។

• ការគ្រប់គ្រងសារពើភ័ណ្ឌឱសថស្ថានរងផលប៉ះពាល់

នៅក្នុងអំឡុងពេលនេះ ធាតុដែលកំពុងមានត្រូវការខ្ពស់និងខ្វះខាតរួមមាន ម៉ាស ប្រដាប់ប្រដារវះកាត់ ទែម៉ូម៉ែត្រវាស់កម្តៅ ថ្នាំសម្លាប់មេរោគ និងថ្នាំបំប៉នភាពស៊ាំ។ ដោយសារជំងឺនេះនៅតែបន្តរាលដាលពាសពេញប្រទេសជាច្រើន បច្ចុប្បន្ននេះមានការខ្វះខាតទូទាំងពិភពលោកនៃរបស់របរទាំងនេះ។ ដូច្នេះឱសថស្ថានត្រូវបានប្រឈមមុខនឹងបញ្ហានៃការមិនអាចស្តារល្បឿនលឿន ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង។

ដូចបានឃើញពីចំណុចខាងលើនៃវិស័យថែទាំសុខភាពមិនមានភាពរអាក់រអួលដូចអ្វីដែលមនុស្សជាច្រើនបានគិតនោះទេ។

២) ផល​វិជ្ជមាន

• ផលប៉ះពាល់ផ្នែកវិជ្ជមាន

ទោះយ៉ាងណាក៏ដោយ វាមិនមែនជាសេចក្តីអន្តរាយ និងអាប់អួរនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសសិង្ហបុរីនោះទេ។ ចូរយើងក្រឡេកមើលផលប៉ះពាល់វិជ្ជមានមួយចំនួនដែលជំងឺរាតត្បាតបានផ្ទុះឡើង។

• ការប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យា

ការផ្ទុះឡើងនេះបានបង្ខំឱ្យមន្ទីរពេទ្យបង្កើនការប្រើបច្ចេកវិទ្យា។ មន្ទីរពេទ្យ អាឡិចសាន់ត្រា Alexandra Hospital និង មន្ទីរពេទ្យ ស្រី្ត និងកុមារ ខេខេ KK Women’s and Children’s Hospita គឺជាគំរូល្អ។ពួកគេឆ្លៀតយកឱកាសនេះដើម្បីពន្លឿនការបំប៉នសុខភាព តាមរយៈស្វ័យប្រវត្តិកម្ម។

 

មន្ទីរពេទ្យ អាឡិចសាន់ត្រា Alexandra បានបើកដំណើរការមនុស្សយន្តដែលមានឈ្មោះថា“ BeamPro” ។ BeamPro អនុញ្ញាតឱ្យគ្រូពេទ្យធ្វើការទំនាក់ទំនង និងពិនិត្យអ្នកជំងឺពីចម្ងាយ ដែលនៅដាច់ឆ្ងាយពីគេហើយវាអាចផ្តល់ថ្នាំ និងចំណីអាហារដល់អ្នកជំងឺទាំងអស់។ រ៉ូបូត នេះក៏នឹងកាត់បន្ថយតម្រូវការសម្រាប់ឧបករណ៍ការពារផ្ទាល់ខ្លួនដែលកំពុងខ្វះខាត។

ម៉្យាងវិញទៀត មន្ទីរពេទ្យស្រី្តនិងកុមារ ខេខេ បានបើកដំណើរការសេវាកម្មតាមអ៊ិនធឺរណែតថ្មីមួយ សម្រាប់ឪពុកម្តាយ និងអ្នកថែទាំ ដើម្បីស្វែងរកដំបូន្មានសម្រាប់ស្ថានភាពកុមារទូទៅ (សម្រាប់ក្មេងអាយុ ១៧ ឆ្នាំនិងក្រោម) ដូចជាគ្រុនក្តៅ ក្អករាគ ក្អួត និងរបួសទូទៅ។ ។

ស្រដៀងគ្នានេះដែរ អង្គការសុខភាពសុវត្ថភាព ដែលមិនរកប្រាក់ចំណេញក៏បានចាប់ផ្តើមសេវាកម្មទូរគមនាគមន៍ សម្រាប់អ្នកជំងឺធម្មតារបស់ខ្លួន ដោយសារតែការធ្លាក់ចុះនៃចំនួនអ្នកស្ម័គ្រចិត្ត បន្ទាប់ពីក្រសួងសុខាភិបាលបានអនុវត្តការរឹតត្បិតកន្លែងសម្រាប់បុគ្គលិកសុខាភិបាល។

ក្រៅពីនេះ កម្មវិធីវេជ្ជសាស្ត្រក៏អនុញ្ញាតឱ្យវេជ្ជបណ្ឌិតផ្តល់ការពិគ្រោះយោបល់តាមប្រព័ន្ធអេឡិចត្រូនិច និងចេញលិខិតបញ្ជាក់អ្នកជំនាញ និងវិញ្ញាបនប័ត្រវេជ្ជសាស្រ្តអេឡិចត្រូនិចផងដែរ។

• ការគាំទ្រថវិកាពីរដ្ឋាភិបាល

រដ្ឋាភិបាលបានណែនាំកញ្ចប់ជំនួយសរុបដែលមានទឹកប្រាក់ចំនួន ៥៩,៩ពាន់លានដុល្លារ ដើម្បីជួយនិយោជិក និយោជក និងម្ចាស់អាជីវកម្ម ឱ្យមានជំនោរក្នុងរយៈពេលនេះ។ រដ្ឋាភិបាលក៏ជឿជាក់ផងដែរថា«ក្រុមហ៊ុននានាគួរតែបន្តកសាងសមត្ថភាពដើម្បីអោយមានភាពខ្លាំងនៅពេលសេដ្ឋកិច្ចងើបឡើងវិញ។ ដូចនេះ ការកែលម្អត្រូវបានបង្កើតឡើងសម្រាប់ជំនួយដែលមានស្រាប់ដូចជា ជំនួយអភិវឌ្ឍន៍សហគ្រាសជំនួយផលិតភាព ដំណោះស្រាយ និងការផ្តួចផ្តើមឌីជីថល សហគ្រាសធុនតូច និងមធ្យម ដែលរដ្ឋាភិបាលនឹងគាំទ្រដល់ ៨០% នៃគម្រោងដែលអនុវត្តដោយក្រុមហ៊ុនក្នុងឆ្នាំ ២០២០ »។

• ការកោតសរសើរចំពោះបុគ្គលិកថែទាំសុខភាពជួរមុខ

នៅសហគមន៍ វាជាការរីករាយណាស់ដែលបានឃើញប្រជាជននៅក្នុងសហគមន៍មូលដ្ឋាងាកទៅរកបុគ្គលិកសុខាភិបាលជួរមុខ ដើម្បីផ្តល់ការគាំទ្ររបស់ពួកគេតាមវិធីផ្សេងៗគ្នា។

1. ប្រើ hashtag #BraveHeartSG ដើម្បីសរសេរកំណត់ត្រាលើកទឹកចិត្តដល់វេជ្ជបណ្ឌិតគិលានុបដ្ឋាយិកានិងបុគ្គលិកថែទាំសុខភាព

2. ផ្ញើសារទៅកាន់ប្រអប់សាររបស់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង

3. ការបើកដំណើរការមូលនិធិសប្បុរសធម៌ The Sayang Sayang Fund ដើម្បីគាំទ្រដល់បុគ្គលិកសុខាភិបាលជួរមុខ និងសហគមន៍ដែលងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយសារជំងឺ-១៩។

ជំងឺរាតត្បាតកូវីដ-១៩ ទំនងជានឹងធ្វើបដិវត្តឧស្សាហកម្មថែទាំសុខភាព ព្រោះវាជាការសាកល្បងដ៏ធំមួយលើប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោក។ បណ្តាប្រទេសដូចជា ប្រទេសសឹង្ហបូរី ដែលមានប្រព័ន្ធថែទាំសុខភាពរឹងមាំ និងចាប់យកការប្រើប្រាស់បច្ចេកវិទ្យា នឹងបង្កើតអោយមានភាពខ្លាំងជាងមុន។

អត្ថបទ៖ស្រីណា

ប្រភព៖RSM

X
5s