ម៉ានីលនឹងក្លាយជាកន្លែងបង្កើតសំណល់វេជ្ជសា្រស្តធំជាងគេនៅអាស៊ីអាគ្នេយ៍ខណៈ សំណលវេជ្ជសាស្រ្តពូកូវីដជាបញ្ហាប្រឈមខ្លាំង
យោងតាមរបាយការណ៍ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថាការរាតត្បាតនៃវីរុសកូវីដ ១៩ អាចបង្កឲ្យទីក្រុងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បង្កើននៅការផលិតកាកសំណល់វេជ្ជសាស្ត្រប្រមាណជាជាងមួយពាន់តោននៅក្នុងមួយថ្ងៃមួយថ្ងៃ។
ជាមួយគ្នានេះផងដែរគេបានកត់សម្គាល់ឃើញថា ទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីននឹងក្លាយជាទីក្រុងមួយដែលមានកាកសំណល់វេជ្ជសាស្ត្រច្រើនជាងគេ តាមពីក្រោយដោយទីក្រុងចាកាតា ដោយនេះត្រូវបានធ្វើការស្រង់ស្ថិតិដោយធនាគារអភិវឌ្ឍន៍អាស៊ី។ មានសំនួរសួរថា តើកាក់សំណល់វេជ្ជសាស្ត្រដែលបានបង្កើតឡើងដោយតែរាតត្បាតនៃវីរុស covid-19 និងត្រូវដោះស្រាយយ៉ាងដូចម្ដេច?
បើយោងតាមការចេញផ្សាយពីគេហទំព័រ Eco Business ធនាគារពិភពលោកបានធ្វើការព្រមានទៅនឹងការឆ្លងនៃវីរុស covid-19 កាន់តែច្រើន ដោយសារប្រទេសពីក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍គឺហ្វីលីពីន និងឥណ្ឌូណេស៊ី ត្រូវបានគេឃើញថាជាអ្នកបង្កើតកាកសំណល់វេជ្ជសាស្ត្រច្រើន និងមានកំណើនជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការស្រង់ស្ថិតិទៅលើការបង្កើតកាកសំណល់វេជ្ជសាស្ត្រក្នុងទីក្រុងចំនួន ៥ ធំៗនៅអាស៊ីអាគ្នេយ៍ និងផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យគោលមួយនៅខេត្តហួប៉ីរបស់ប្រទេសចិនបានរកឃើញថា កាកសំណល់វេជ្ជសាស្រ្តដែលបានមកពីការព្យាបាលនិងការទប់ស្កាត់វីរុសកូវីដ ១៩ មានការកើនឡើងរហូតដល់ទៅ ៦ ដង ដែលស្មើប្រមាណ ២៤០តោនក្នុងមួយថ្ងៃ (ទីក្រុងម៉ានីល ចាកាតា ទីក្រុងបាងកក និងគូឡាឡាំពួ) និងនៅទីក្រុងហាណូយមានចំនួន ១,០២ តោនក្នុងមួយថ្ងៃ។
ហ្វីលីពីនបានធ្វើការកត់សម្គាល់ថា កាកសំណល់វេជ្ជសាស្រ្តក្នុងប្រទេសបានកើនដល់ជាង ២៨០តោនក្នុងមួយថ្ងៃ វាជាការកើនឡើងខ្ពស់ធៀបនឹងពេលកន្លងទៅមានត្រឹមប្រមាណ ៤៧តោនក្នុងមួយថ្ងៃ (ចំនួនមុនពេលមានការឆ្លងរាតត្បាតកូវីដ ១៩)។ ប្រសិនបើកាកសំណល់វេជ្ជសាស្រ្តទាំងនោះមិនត្រូវបោះចោលជាបន្ទាន់ទេ នោះកម្រិតនៃការឆ្លងរាលដាលមានកាន់តែច្រើន សេណារីយ៉ូអាក្រកក់នៃការឆ្លងនឹងមានកាន់តែខ្ពស់ ដោយយើងបានសិក្សាលើផ្អែកលើស្ថានភាពជាក់ស្តែងនៅវូហានកន្លងមក នេះបើតាមប្រសាសន៍របស់លោក Steve Peters អ្នកជំនាញថាមពលជាន់ខ្ពស់របស់ ADB សម្រាប់ថាមពលខ្ជះខ្ជាយនិងជាអ្នកនិពន្ធឈានមុខគេខាងបច្ចេកទេស។ លោកក៏បានប្រាប់ទៅកាន់ Eco Business ដែរថា អ្នកនឹងមានអារម្មណ៍ថានឹងកាន់តែធុញថប់ ហើយជនដែលងាយរងគ្រោះបំផុតក្នុងសហគមន៍នឹងក្លាយជាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតលើបញ្ហានេះ។
Peter ក៏បានមានប្រសាសន៍បន្ថែមថាការដុតបំផ្លាញចោលនូវកាកសំណល់ទាំងនោះគួរតែជាមធ្យោបាយចុងក្រោយដើម្បីការពារពីការឆ្លងរាលដាល។ កាកសំណល់វេជ្ជសាស្រ្តមួយចំនួនត្រូវបានទុកចោលបណ្ដោះអាសន្ននៅក្នុងធុងនិងឡានដឹកសំរាម ដោយសារតែពួកគេមិនអាចធ្វើការសម្លាប់មេរោគនិងបោះចោលវាភ្លាមៗនោះទេ។ សីតុណ្ហភាពខ្ពស់ កម្រិតអាកាឡាំងខ្លាំងនិ ងបរិយាកាសចំហេះខ្លាំង ទើបអាចធ្វើការគ្រប់គ្រងកម្រិតចម្លងនៃវីរុសកូវីដ ១៩ បានលោកបានមានប្រសាសន៍បន្ដថាមានដូច្នេះ។
ជម្រើសមួយក្នុងចំណោមជម្រើសទាំងអស់របស់ហ្វីលីពីននៅពេលបច្ចុប្បន្ន គឺការដុតបំផ្លាញចោលនៅកាកសំណល់វេជ្ជសាស្ត្ររបស់អ្នកជាមួយ covid 19។ ការធ្វើបែបនេះវាបានផ្ទុយពីច្បាប់នៃការគ្រប់គ្រងបរិស្ថានរបស់ប្រទេស ប៉ុន្តែបន្តិចពិសោធនិងធនធានធម្មជាតិរបស់ហ្វីលីពីនបានជម្រុញឲ្យមានការកាប់បំផ្លាញចោលនូវកាកសំណល់ទាំងនោះព្រោះវាជាសកម្មភាពនៃការបំពានច្បាប់ក៏ដោយ៕
ដោយ៖ យ៉ាយ៉ា