ហេតុផល ១០ យ៉ាងនាំសហគ្រិនដំបូងបរាជ័យ ហើយអាចបង្ហាញថាគេមិនទាន់យល់ដឹងច្បាស់ក្នុងការធ្វើអាជីវកម្ម​



ជាការពិតណាស់សហគ្រិនពិតប្រាកដ ចាត់ទុកការបរាជ័យជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ពួកគេសិក្សាពីកំហុសខ្លួនឯង ហើយយកកំហុសនេះដើម្បីបង្កើតគំនិតថ្មី។ ប៉ុន្តែហេតុអ្វីបានជាពួកគេមិនសិក្សាពីកំហុសអ្នកដទៃ?

នេះគឺជាហេតុផលទាំង ១០ ដែលអ្នកចាប់ផ្តើមបរាជ័យ ៖

១. មិនសរសេរផែនការទុកជាមុន ៖ កុំជឿលើពាក្យគេនិយាយថា ការធ្វើអាជីវកម្មងាយស្រួលនិងមិនបាច់ខំប្រឹងច្រើន។ ការកត់ត្រាទុកនូវផែនការរបស់អ្នកគឺមានសារសំខាន់ណាស់ដើម្បីប្រាកដថា អ្នកយល់ពីការធ្វើឱ្យគំនិតរបស់អ្នកក្លាយជាអាជីវកម្មតូចមួយ។

២. មិនមានប្រាក់ចំណូល ៖ បើទោះបីជាមិនទទួលបានប្រាក់ចំណេញក៏ដោយ អ្នកត្រូវមានប្រាក់ចំណូលចូលខ្លះដែរ ដើម្បីទប់ស្កាត់រាល់ចំណាយប្រតិបត្តិការ។ ជាការពិតណាស់ អ្នកប្រហែលជាមានផលិតផលដែលបំពេញតម្រូវការរបស់ពិភពលោក ប៉ុន្តែប្រសិនបើអតិថិជនរបស់អ្នកភាគច្រើនជា ជនក្រីក្រនេះអាជីវកម្មរបស់អ្នកនឹងមិនដំណើរការបានយូរឡើយ។

៣. ឱកាសអាជីវកម្មមានកំណត់ ៖ មិនមែនគំនិតល្អៗរបស់អ្នកមានន័យថាអាចជម្រុញឲ្យដំណើរវាកើតទៅជាអាជីវកម្មមួយល្អរហូតនោះទេ។ ផ្ទុយទៅវិញក៏ព្រោះតែអ្នកជឿថា ផលិតផលរបស់អ្នកល្អ គុណភាពគ្មានគូរប្រជែង អាចទាញឬទទួលបានតម្រូវការច្រើន ជាកត្តាដែលអាចឲ្យមានគេទិញច្រើននោះដែរ។  

៤. មិនមានការធ្វើប្រតិបត្តិការ ៖ នៅពេលសហក្រិនក្មេងៗ មកប្រាក់ខ្ញុំអំពីគំនិតដែលពួកគេមាន ខ្ញុំបានឆ្លើយតបទៅពួកគេវិញថា មានតែគំនិតមិនប្រាកដថាមានតម្លៃនោះទេ វាសុទ្ធតែរំពឹងលើការប្រតិបត្តិ និង ខិតខំប្រឹងប្រែង។ ប្រសិនបើអ្នកមិនហ៊ាន សម្រេចចិត្តធ្វើគោលការណ៍ធំៗទេ អ្នកនឹងមិនទទួលបានផលល្អពីវាទេ។

៥. មានការប្រកួតប្រជែងច្រើន ៖ បើសិនជាមិនមានអ្នកប្រកួតប្រជែងនោះមានន័យថា ផលិតផលនោះគ្មានទីផ្សារទេ។ ប៉ុន្តែការស្វែងរកតាម Google ឃើញថាមាន ដប់ រឺ ច្រើនជាងនេះ មានន័យថានៅតំបន់នោះមានអ្នកចាប់អារម្មណ៍ច្រើន។

៦. គ្មានកម្មសិទ្ធិបញ្ញា ៖ ប្រសិនបើអ្នករំពឹងថានឹងស្វែងរកអ្នកវិនិយោគឬ អ្នករំពឹងថានឹងមានគុណសម្បត្តិប្រកួតប្រជែងប្រកបដោយនិរន្តរភាពប្រឆាំងនឹងក្រុមហ៊ុនធំៗ នៅក្នុងឧស្សាហកម្មរបស់អ្នក អ្នកត្រូវចុះឈ្មោះ សិទ្ធិថតចម្លងក៏ដូចជាចុះឈ្មោះកិច្ចព្រមព្រៀងមិនប្រកួតប្រជែង ដើម្បីការពារអាថ៌កំបាំងពាណិជ្ជកម្មរបស់អ្នក។ កម្មសិទ្ធិបញ្ញាគឺជា ធាតុមួយដែលសំខាន់ដែលក្រុមហ៊ុននីមួយៗ គេឱ្យតម្លៃ។

៧. ជាក្រុមដែលគ្មានបទពិសោធន៍ ៖  ក្នុងសង្គមបច្ចុប្បន្ន អ្នកវិនិយោគភាគច្រើនឱ្យតម្លៃទៅលើអ្នកមានបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្ម និង ដំណើរការអាជីវកម្ម។ ប្រសិនបើវាជាលើកដំបូងរបស់អ្នក អ្នកគួរតែរកដៃគូណាមួយដែលធ្លាប់មានបទពិសោធន៍ ដើម្បីធ្វើឱ្យតម្រូវការរបស់អ្នកនៅនឹងនរ និង មិត្តរួមក្រុមផ្សេងទៀត។

៨. មិនឱ្យតម្លៃតម្រូវការធនធាន ៖ ធនធានដ៏សំខាន់មួយគឺការផ្តល់មូលនិធិជាសាច់ប្រាក់ ប៉ុន្តែធនធានផ្សេងទៀតដូចជា បណ្ដាញទំនាក់ទំនង និង ការចូលទៅកាន់បណ្តាញទីផ្សារអាចមានសារៈសំខាន់ជាងសម្រាប់ផលិតផលជាក់លាក់។ ប្រសិនបើអ្នកមានប្រាក់កំរៃច្រើន ហើយចំណាយមិនគិត នោះអ្នកនឹងមានបញ្ហាខ្វះខាតនៅថ្ងៃក្រោយជាពុំខាន។

៩. មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មទីផ្សារ ៖ ការដែលមានយុទ្ធសាស្ត្រទីផ្សារ គឺមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យផលិតផលនិងយីហោរបស់អ្នកអាចមើលឃើញនៅក្នុង ប្រព័ន្ធផ្សព្វផ្សាយថ្មីៗប្រចាំថ្ងៃទេ។ សូម្បីតែទីផ្សារល្បីៗ ក៏ត្រូវការចំណាយលុយ និង ពេលវេលាផងដែរ។ អ្វីដែលសំខាន់នោះ អ្នកនឹងមិនទទួលបានអតិថិជនច្រើននោះទេប្រសិនបើអ្នកគ្មានភាពច្នៃប្រឌិតក្នុងការធ្វើការទំនាក់ទំនងទីផ្សារ។

១០. ប្រញាប់ចុះចាញ់លឿនពេក ៖ យោងតាមបទពិសោធន៍របស់ខ្ញុំ ហេតុផលដែលសហគ្រិននងាយនឹងបរាជ័យព្រោះដោយសារតែពួកគេ ឆាប់ហត់ ចុះចាញ់ និង បិទអាជីវកម្មរបស់ពួកគេ។ ផ្ទុយទៅវិញ បុគ្គលជោគជ័យមួយចំនួន ដូចជាលោក Steve Job  និង Thomas Edison ជំនួសដោយការចុះចាញ់ ពួកគេនៅតែខិតខំប្រឹងប្រែងរហូតទទួលបានភាពជោគជ័យ៕

ដោយ៖ ពិទូរ្យ

 

X
5s