ឥណ្ឌូនេស៊ីប៉ុនប៉ងបង្កើតការផលិតសម្ភារៈវេជ្ជសាស្រ្ត ៧០% ខណៈមានតម្រូវការខ្ពស់ក្នុងប្រទេស
ប្រទេសឥណ្ឌូនេស៊ី មានបំណងផលិតសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រក្នុងប្រទេសរបស់ខ្លួនរបស់ខ្លួនប្រមាណ ៧០ភាគរយ ពីព្រោះគេយល់ថាវាសំខាន់ណាស់ដែលត្រូវពឹងផ្អែកលើខ្លួនឯងក្នុងអំឡុងពេលកូវីដ-១៩ នេះ ដើម្បីឱ្យបានទាន់ពេលវេលាក្នុងការប្រើប្រាស់។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីអាជីវកម្ម កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីសម្របសម្រួល (Coordinating Minister for Maritime and Investmen) បានមានប្រសាសន៍ថាការពឹងផ្អែកលើខ្លួនឯងគឺត្រូវការជាចាំបាច់នៅពេលនិយាយអំពីការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រនិងសន្តិសុខស្បៀង។ ទោះជាយ៉ាងណា ឥណ្ឌូណេស៊ីនៅតែពឹងផ្អែកលើប្រទេសដទៃទៀតក្នុងវិស័យទាំងពីរ (វេជ្ជសាស្ត្រនិងសន្តិសុខស្បៀង)។
«យើងស្ទើរមិនចាប់អារម្មណ៍ថា ៩០ ភាគរយនៃឱសថកំពុងប្រើប្រាស់ក្នុងប្រទេសត្រូវបានផ្អែកលើការនាំចូលទេ។ ឥឡូវនេះយើងកំពុងផ្តោតលើការរៀបចំឧស្សាហកម្មឱសថនៅក្នុងប្រទេសឥណ្ឌូនេស៊ី» រដ្ឋមន្ត្រីសម្របសម្រួលបានមានប្រសាសន៍បែបនេះ។
លោករដ្ឋមន្រ្តីរូបនេះបានមានប្រសាសន៍ថា «យើងកំណត់គោលដៅផ្គត់ផ្គង់ឱសថចំនួន ៧០ ភាគរយដែលនឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី»។ នៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតកូវីដ-១៩ ប្រទេសឥណ្ឌូនេស៊ីបានទទួលរងនូវការកង្វះឧបករណ៍វេជ្ជសាស្រ្តហើយត្រូវនាំចូលឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ។
កាលពីខែមិថុនា លោកប្រធានាធិបតី ចូកូ វីដូដូ Joko Widodo បាននិយាយថា”ប្រទេសឥណ្ឌូនេស៊ីអាចផលិត PPE បានចំនួន ១៧លានឯកតា ក្នុងមួយខែលើសពី ៥លានគ្រឿង ដែលជាតម្រូវប្រទេសក្នុងមួយខែៗ។
វិស្វករឥណ្ឌូនេស៊ីមួយក្រុមបានទទួលជោគជ័យក្នុងការផលិតបំពង់ខ្យល់តូចមួយ ដើម្បីលក់ក្នុងតម្លៃមួយសមរម្យនៃថ្លៃដើមធម្មតា។ ក្រៅពីមានគោលបំណងផលិតផលិតផលវេជ្ជសាស្រ្តក្នុងស្រុកលោក Pandjaitan ក៏បានចង្អុលបង្ហាញថាប្រទេសឥណ្ឌូនេស៊ីត្រូវតែពឹងផ្អែកលើខ្លួនឯងក្នុងការផលិតចំណីអាហារ (ស្បៀងបំរុង)។ ទីតាំងស្បៀងអាហារមួយនៅកណ្តាលខេត្តកាលីម៉ានតាន គឺ ១លានហិកតា និងមួយទៀត នៅខេត្តខាងជើងស៊ូម៉ាត្រាគឺ ៣០.០០០-៤០.០០០ ហិកតា។ លោក Pandjaitan បានបន្ថែមកាលពីថ្ងៃអង្គារថា «ជាទូទៅទាំងនេះគឺដើម្បីធានាថាយើងអាចពឹងផ្អែកលើខ្លួនឯងបានប្រសិនបើមានអ្វីកើតឡើងជាសកល»។
លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនីរន្តភាព ការពារធនធានធម្មជាតិ ទប់ស្កាត់ការកេងប្រវ័ញ្ចធនធាន គាំទ្រដល់ការវិនិយោគនៅក្នុងឧស្សាហកម្មផ្នែកខាងក្រោម និងលើកទឹកចិត្តប្រទេសនានាឱ្យក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបៃតងដែលមិនប៉ះពាល់ដល់បរិស្ថាន។
ដើម្បីស្តារការជឿទុកចិត្តលើពហុភាគីនិយម និងពាណិជ្ជកម្មសកលនៅពេលនេះអាស៊ានត្រូវតែប្តេជ្ញាចៀសវាងការរឹតត្បិតការនាំចេញទំនិញសំខាន់ៗដូចជា ឧបករណ៍វេជ្ជសាស្រ្ត និងជាពិសេសផលិតផលចំណីអាហារ។ គិតត្រឹមថ្ងៃពុធប្រ ទេសឥណ្ឌូនេស៊ីបានរាយការណ៍ករណី ១៦០.១៦៥ ករណីដែលឆ្លងកូវីដ-១៩ ហើយមានអ្នកស្លាប់ ៦.៩៤៤ នាក់។
អត្ថបទដោយ៖ស្រីណា
ប្រភព៖ CNA
ចេញផ្សាយ៖ ថ្ងៃទី២៦ សីហា ២០២០ 05:38PM