ដំណើរការរយៈពេលខ្លី ក្រុមហ៊ុនគ្រប់គ្រង Influencer 88Communication ហាក់ជោគជ័យខ្លាំងនិងបន្តផ្តល់ជូនការបំពេញចិត្តអតិថិជនកាន់តែច្រើន​



៨៨ខមម្ញូនីខេសិន (88Communication) ដែលជាក្រុមហ៊ុនគ្រប់គ្រងសិល្បៈករ សិល្បៈការនីល្បីៗក្នុងបណ្តាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយគ្រប់គ្នាបានស្គាល់ថាជាក្រុមហ៊ុនគ្រប់គ្រងតារាបណ្តាញសង្គម (Influencer) នោះ បានផ្លាស់ប្តូររូបរាងថ្មីទៅជា ៨ធីនខមម្ញូនីខេសិន (8TEEN Communication) ដើម្បីអបអរសាទរខួបលើកទី២នៃការដំណើរការក្រុមហ៊ុនរបស់ខ្លួន។

ក្រុមហ៊ុន Influencer Marketing ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាមួយនេះកំពុងពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងសក្តានុពលរបស់ខ្លួន ដោយមានសេវាកម្មថ្មីៗបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជន និងអ្នកគាំទ្រ នេះបើយោងតាមការលើកឡើងពី កញ្ញា យក់ ឆេងលាង ហៅ Pzee ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន 8TEEN Communication។ ការណ៍ដែលធ្វើឲ្យក្រុមហ៊ុន 8TEEN Communication អាចវិវត្តិន៍ខ្លួនបានដូច្នេះ ក៏ព្រោះតែតម្រូវការទីផ្សារឌីជីថលបែបថ្មី Influencer Marketing កំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្នបើធៀបទៅកាលពី៣ឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនធំៗជាច្រើនជាពិសេស ក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់អន្តរជាតិជាច្រើនកំពុងបើកដំណើរការនៅកម្ពុជា។

នាយកប្រតិបត្តិនៃក្រុមហ៊ុនរូបនេះបានរៀបរាប់ថា៖«  មូលហេតុដែលយើងធ្វើការផ្លាស់រូបរាងរបស់ក្រុមហ៊ុនគឺដោយសារ 8TEEN Communication បានបន្ថែមនូវសេវាកម្មមួយចំនួនបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជន និងផ្តល់ជូនអ្វីដែលពិសេសពីសិល្បកររបស់យើងទៅកាន់អ្នកគាំទ្រ។ សេវាកម្មផ្សេងៗទាំងនោះរបស់ក្រុមហ៊ុនរួមមានការបង្កើតយុទ្ធសាស្រ្តបែបឌីជីថលថ្មី (Influencer Marketing & Digital Marketing) ផលិតកម្មវីដេអូបែប ផ្សព្វផ្សាយ (Media Production) រចនាក្រាហ្វិក (Animation & Graphic Design) និង ការបង្កើតមាតិកា ច្នៃប្រឌិត (Content Creation) អោយកាន់តែឈានទៅមុខមួយកម្រិតទៀតជាមួយនឹងការសម្រេចនូវគម្រោង ជាច្រើនរវាងដៃគូទាំងក្នុងនិងក្រៅស្រុក»។ 

អ្វីដែលចង់រំលេចនៅពេលនេះគឺ កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន 8TEEN Communication បានបង្ហាញខ្លួនជាលើកដំបូងក្រោមឈ្មោះ 88 Communication ដោយមានសិល្បករចំនួន៨រូបតែប៉ុណ្ណោះ ជាក្រុមហ៊ុនដែលបង្កើតឡើងលើផ្នែកគ្រប់គ្រងតឆារាបណ្ដាញសង្គមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលមានមាតិកាបែបច្នៃប្រឌិតនិងមានការបង្កើតយុទ្ធសាស្ត្របែបឌីជីថលឲ្យសមស្របជាមួយតម្រូវការទីផ្សារបច្ចុប្បន្ន។

តារាបណ្តាញសង្គមស្រីប្រចាំ 8TEEN Communication កញ្ញា Anna និងកញ្ញា Jimi បានបង្ហើបប្រាប់ថាពួកគេទាំងពីរនឹងមានមាតិកាថ្មី ហើយប្លែកដើម្បីផ្តល់ឲ្យអ្នកគាំទ្ររបស់ពួកគេស្របពេលជាមួយនឹងការប្តូររូបរាងថ្មីរបស់ក្រុមហ៊ុនរបស់ពួកគេនេះ។ បន្ថែមពីនេះទៅទៀត លោក ប៊ុនផេង កម្លោះសង្ហារOppa ប្រចាំក្រុមហ៊ុនមួយរូបនេះក៏មិនធ្វើឲ្យអ្នកគាំទ្ររបស់លោកទន្ទឹងរង់ចាំដោយខកបំណងដែរ។

Anna

Jimi

រីឯតារាបណ្តាញសង្គមចំណូលថ្មីរបស់ 8TEEN Communication លោក ឌី ស័ក្ក ក៏បានលើកឡើងដែរថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ ព្រមទាំងនឹងមិនធ្វើឲ្យរៀមច្បងក្រោមដំបូលតែមួយខកចិត្តឡើយ។

Dy Sak

នេះជាឱកាសសម្រាប់ការពង្រីកទីផ្សារបែបឌីជីផលរបស់កម្ពុជា 8TEEN Communication ស្វាគមន៏រាល់ដៃគូសហការផ្សេងៗដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខដើម្បីឈានទៅកាន់ទីផ្សារអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះ 8TEEN Communication ប្រកាសស្វាគមន៏សិល្បករដែលមានសមត្ថភាពឲ្យចូលរួមជាមួយពួកយើងផងដែរ។ នេះបើតាមការឲ្យពីស្ថាបនិករបស់ 8TEEN Communication។

Bunpheng

ស្ថាបនិក 8TEEN Communication កញ្ញា ឆេងលាង បានបន្ថែមថា៖ «នៅក្នុងឆ្នាំថ្មី ២០២០នេះ គឺជាឆ្នាំមួយពិសេសសម្រាប់ក្រុមហ៊ុនយើងផ្ទាល់ដែលបានបង្ហាញខ្លួនជាសាធារណះជាថ្មីម្តងទៀត ក្នុងឈ្មោះនិងរូបរាងថ្មីជាមួយការកែប្រែប្រព័ន្ធដំណើរការអោយកាន់តែរលូនជាងមុនទៅទៀត។ 8TEEN Communication នឹងពង្រីកនូវសក្តានុពលរបស់ខ្លួន ពិសេសទៅលើការតម្លើងនូវ បរិក្ខារទំនើបៗជាច្រើនដែលមានសមត្ថភាពក្នុងការផលិតនូវសមិទ្ធិផលខ្នាតធំៗបាន ហើយក្នុងនោះផងដែរ យើងក៏ចង់អោយសាធារណជនទាំងអស់ទន្ទឹងរង់ចាំមើលអ្វីដែលថ្មីហើយប្លែកដែលនាំមកជូនដោយ 8TEEN Communication»។

នៅ មិនទាន់អស់នៅឡើយទេ កញ្ញាបានបន្ថែមទៀតថាការផ្លាស់ប្តូរមួយនេះ កញ្ញាក៏ដូចជាក្រុមហ៊ុនទាំងមូលនឹងមិនធ្វើឲ្យអតិថិជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ 8TEEN Communication នឹងពាំនាំនូវអ្វីដែលថ្មីនិងប្លែកទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនតាមរយៈតួប្រចាំរបស់ខ្លួន៕

 

X
5s