អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនជីហ្គៀគ្រុប និង សមាគមអ្នកវិនិយោគកម្ពុជា លើការជំរុញការអភិវឌ្ឍភាពជាអ្នកដឹកនាំដល់យុវជនជាអ្នកបន្តវេន
ភ្នំពេញ៖ ក្រុមហ៊ុនជីហ្គៀគ្រុប (GGear Group) ដែលជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិចម៉ាក LG ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា និង សមាគមអ្នកវិនិយោគកម្ពុជា បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការអភិវឌ្ឍបន្ថែមលើ កម្មវិធីយុវជនបន្តវេន (Young Leader Program) ដែលជាកម្មវិធីផ្ដួចផ្ដើមបង្កើតឡើងដោយក្រុមហ៊ុនជីហ្គ្រៀគ្រុប ក្នុងការរៀបចំ និងការច្របាច់បញ្ចូលគ្នាទៅលើអត្ថន័យ ខ្លឹមសារ និងសកម្មភាពសំខាន់ៗពីកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម (BIO Program) របស់ សមាគមអ្នកវិនិយោគកម្ពុជា។


ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ ដោយមានការចុះហត្ថលេខាពី លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនជីហ្គៀគ្រុប និង លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងនៃសមាគមអ្នកវិនិយោគកម្ពុជា មិនតែបុណ្ណោះ ក៏មានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននាក់ទៀតរបស់ អង្គភាពទាំងពីរ។
.jpg)
.jpg)
គួររំលឹកផងដែរថា កម្មវិធីយុវជនបន្តវេន (Young Leader Programme) គឺជាកម្មវិធីអភិវឌ្ឍសមត្ថភាពមួយ ដែលបង្កើតដោយក្រុមហ៊ុនជីហ្គៀគ្រុប (GGear Group) តាំងពីឆ្នាំ ២០១៨មកម្លេះ ជាមួយនឹងគោលបំណងក្នុងការជួយកសាង ជំរុញ និងលើកកម្ពស់សមត្ថភាព ភាពអ្នកដឹកនាំទៅដល់បុគ្គលិកដែលមានសក្ដានុពល ដែលកំពុងនឹងបម្រើការនៅក្នុងក្រុមហ៊ុន។

.jpg)
ចំណែកឯកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម (BIO Program) គឺជាកម្មវិធីដែលបង្កើតឡើងដោយសមាគមអ្នកវិនិយោគកម្ពុជា (CiC) ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ជាមួយនឹងគោលបំណងជួយពង្រឹង ពង្រីក និងពន្លឿនការអភិវឌ្ឍអាជីវកម្មរបស់សហគ្រិននៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជាកម្មវិធីពង្រឹងសមត្ថភាពដឹកនាំ & គ្រប់គ្រងអាជីវកម្មដល់សហគ្រិន ការធ្វើកោសល្យវិច្ច័យអាជីវកម្ម ការប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ ការបោះជំរុំអាជីវកម្មដើម្បីបង្កើនចំណេះដឹង និងការចែករំលែកបទពិសោធន៍ ក៏ដូចជាឱកាសក្នុងការចាប់យកទុនវិនិយោគពីវិនិយោគិនឯកជន និងស្ថាប័នទាំងក្នុងប្រទេស និងក្រៅប្រទេស។


បច្ចុប្បន្ន BIO Program មានសមាជិកជាសហគ្រិន ឬម្ចាស់អាជីវកម្ម ជាង ១៨០នាក់ និងចាប់ផ្តើមចំនួន២វគ្គរួចមកហើយនៅរាជធានីភ្នំពេញ និងខេត្ដសៀមរាម ដែលវគ្គ០៣នឹងចាប់ផ្តើងនៅចុងខែ សីហា ឆាប់ៗនេះផងដែរ។
.jpg)
ជាមួយនឹងបទពិសោធន៍រយៈពេល ២ ឆ្នាំ ក្នុងការដំណើរការកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មដល់សហគ្រិនជាច្រើនរូប BIO Program គឺជាដៃគូយុទ្ធសាស្ត្រដ៏ល្អ និងសាកសមបំផុតក្នុងការជួយពង្រឹងបន្ថែមទៅលើអត្ថន័យ ខ្លឹមសារ និងសកម្មភាពឲ្យកាន់តែសំបូរបែប សម្រាប់កម្មវិធីយុវជនបន្តវេន (Young Leader Programme)
.jpg)
.jpg)
ដើម្បីឲ្យអ្នកចូលរួមកាន់តែទទួលបានគុណប្រយោជន៏ជាច្រើនទៀតពីកម្មវិធី។ មិនតែប៉ុណ្ណោះ BIO Program នឹងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងនូវ គុណភាពនៃកម្មវិធី ក៏ដូចជាការបង្កើតអោយការចូលរួមអោយបានច្រើនជាងមុនពីសំណាក់ គ្រូបណ្ដុះបណ្ដាល និងអ្នកប្រឹក្សាយោលបល់ដែលជាម្ចាស់អាជីវកម្មដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រង និងដឹកនាំអាជីវកម្មមកធ្វើការចែករំលែកក្នុងកម្មវិធី។ សម្រាប់ខ្លឹមសារដែលនឹងមាននៅក្នុងកម្មវិធីយុវជនបន្តវេន (Young Leader Programme) ដែលនឹងបង្កើតនេះនឹងផ្តោតទៅលើផ្នែកធំៗចំនួនបីរួមមាន៖
● ការស្វែងយល់ពីទិដ្ឋភាពរួមលើការដឹកនាំអាជីវកម្ម
● ជំនាញចាត់ចែង គ្រប់គ្រងអាជីវកម្ម និង
● ជំនាញទន់ (Soft Skill) សម្រាប់អ្នកដឹកនាំអាជីវកម្ម
ដែលសុទ្ធសឹងតែជាជំនាញដែលយុវជន និងយុវនារីកម្ពុជាត្រូវការដើម្បីក្លាយជាអ្នកដឹកនាំអាជីវកម្មដ៏ល្អមួយរូបនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា កម្មវិធីយុវជនបន្តវេន (Young Leader Programme) នឹងប្រព្រឹត្តិឡើងនៅខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានការចូលរួមពីបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់ បណ្ដាញចែកចាយ និង អ្នកទិញសិទ្ធិបន្តដែលមានសក្តានុពលនៃក្រុមហ៊ុនជីហ្គៀគ្រុប។ សកម្មភាពសំខាន់២ៗនៅក្នុងកម្មវិធីយុវជនបន្តវេន (Young Leader Programme) មានដូចជា៖
១). កម្មវិធីពង្រឹងសមត្ថភាពគ្រប់គ្រង និងភាពជាដឹកនាំ រួមមានវគ្គបណ្តុះបណ្តាល និងសិក្ខារសាលា
២). ការប្រឹក្សាយោបល់ពីអ្នកជំនាញ
៣). ការបោះជំរុំ (YLP Boot Camp) និង
៤).វេទិការចែករំលែកផ្សេងៗទៀត។

បើយោងតាមកម្មពិធីចុះហត្ថលេខានេះ ភាគីទាំងពីរសម្តែងនូវជំនឿយ៉ាងមុតមាំលើកិច្ចសហប្រតិបត្តិការនេះ នឹងពិតជាផ្តល់ជាអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការចូលរួមមួយចំណែកក្នុងការជួយអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំដល់យុវជននៅប្រទេសកម្ពុជាយើង។















