សែលកាតផ្តល់រង្វាន់ដ៏ធំអស្ចារ្យ រថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ជូនដល់អតិថិជនរបស់កម្មវិធី កោសឈ្នះ! ស្កេនឈ្នះ!​



កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទីមួយដែលកំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត បានឈានមកដល់ទីបញ្ចប់ហើយនាក្នុងថ្ងៃនេះ (29 កក្កដា) ជាមួយនឹងការចាប់រង្វាន់ផ្តាច់ព្រ័ត្រដ៏ធំអស្ចារ្យ ដែលជារថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ។

អតិថិជនមហាសំណាងរបស់សែលកាត លោកពូ សុខទៀន បានបង្ហាញនូវអារម្មណ៍ត្រេកអរឥតឧបមាជាពន់ពេក នៅពេលគាត់ទទួលបាននូវដំណឹងដែលមិននឹកស្មានដល់នៃការឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ ដោយគាត់បានរៀបរាប់ឱ្យដឹងថា រថយន្តដ៏ថ្មីសន្លាងនេះ នឹងអាចជួយសម្រាលបន្ទុករបស់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានយ៉ាងច្រើនជាក់ជាមិនខាន។ 

ទន្ទឹមនឹងការផ្តល់ជូនរង្វាន់ធំបំផុតប្រចាំកម្មវិធី សែលកាត ក៏បានប្រគល់ជូននូវរង្វាន់ម៉ូតូហុងដា Zoomer X សរុបចំនួន 53 គ្រឿង រួមទាំងទិន្នន័យអ៊ីនធើណិតនិងរង្វាន់ជាសាច់ប្រាក់សុទ្ធ ដែលមានសរុបគិតជាទឹកប្រាកចំនួនជាង50ម៉ឺនដុល្លារ ពោលគឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! គឺជាកម្មវិធីដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត មកទល់បច្ចុប្បន្ននេះ។

អតិថិជនទាំងអស់របស់សែលកាត អាចធ្វើការបញ្ចូលទឹកប្រាក់ដោយប្រើប្រាស់កាតប្រភេទថ្មី 5,000 រៀល (1.25 ដុល្លារ) និង 10,000 រៀល (2.50 ដុល្លារ) បានចាប់តាំងពីខែមករាដើមឆ្នាំ 2020 នេះមកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺជាការឆ្លើយតបរបស់សែលកាត ទៅនឹងការស្នើសុំរបស់អតិថិជន ក្នុងការផ្តល់ជូននូវកាតកោសដោយគិតតម្លៃជារូបិយប័ណ្ណក្នុងស្រុក។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលជាមោទនភាពរបស់ជាតិខ្មែរ យើងពិតជាមានក្តីសោមនស្សបំផុត សម្រាប់ឱកាសក្នុងការតបស្នងទៅកាន់សហគមន៍វិញ ក៏ដូចជាការផ្តល់រង្វាន់ជូនដល់អតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង ដែលភាគច្រើន ពួកគាត់កំពុងត្រូវការការគាំទ្របន្ថែមនៅក្នុងជីវភាពប្រចាំថ្ងៃ”។

“យើងនឹងបន្តកម្មវិធីផ្តល់រង្វាន់ជូនដល់អតិថិជនរបស់យើង រួមទាំងផ្តល់ជូននូវផលិតផលនិងសេវាកម្មប្រកបដោយភាពបត់បែនខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនសម្បូរបែប តួយ៉ាងដូចជាគម្រោង Cellcard 4U នេះជាដើម ដោយយើងបានដាក់ដំណើរការឱ្យអតិថិជនប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ-19”។

រាល់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! នឹងត្រូវប្រកាសឈ្មោះជូនរៀងរាល់ថ្ងៃពុធ វេលាម៉ោង 11 ព្រឹក នៅលើទំព័រហ្វេសប៊ុករបស់សែលកាត។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ សែលកាត នឹងធ្វើការរៀបចំកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ!  រដូវកាលទី 2 ដោយនឹងដាក់ដំណើរការរយៈពេល 6 ខែពេញ រួមទាំងផ្តល់ជូននូវរង្វាន់ថ្មីៗដ៏អស្ចារ្យជាច្រើនទៀតផង៕

 

X
5s