ផ្សារទំនើប K MALL របស់ក្រុមហ៊ុន Urbanland ត្រៀមបើកដំណើរជាលើកដំបូងនៅឆ្នាំ ២០២១ ខាងមុខនេះហើយ!​



K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះនឹងបើកជូនសាធារណជនជាលើកដំបូងនៅឆ្នាំ ២០២១ខាងមុខនេះ។ K Mall មានជាង ៤០ ហាងដែលត្រៀមខ្លួនស្វាគមន៍អតិថិជន ក្នុងនោះរួមមានហាងទំនិញ និង ហាងអាហារធំៗជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយផ្ដល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែប។ 

 

ផ្សារទំនើប K Mall ផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង ផ្គត់ផ្គង់នូវទំនិញជាច្រើនមុខដែលពិបាកស្វែងរកនៅក្នុងតំបន់ដ៏មមាញឹកមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ចំណុចពិសេសនៃទីតាំងរបស់ K Mall គឺមានភាពងាយស្រួលក្នុងការស្វែងរក មិនថាអតិថិជនធ្វើដំណើរពីតំបន់ណាមួយឡើយ។ ជាពិសេសថែមទាំងជួយសម្រួលមធ្យោបាយធ្វើដំណើរ និងបំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅក្បែរៗនោះផ្ទាល់តែម្ដង។ 

 

មកដល់ពេលនេះ ផ្សារទំនើប K Mall ទទួលបានការជួលជាង ៥០%មកហើយ

អតិថិជននឹងត្រកអរក្នុងការដើរទិញទំនិញដ៏សម្បូរបែបទាំង ៣ ជាន់ក្នុងផ្សារទំនើប K Mall  ដោយក្នុងនោះរួមមានហាងល្បីៗក្នុងស្រុកដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) ហាងសម្លៀកបំពាក់ ហ្សិនដូ (Zando) និងហាងស្បែកជើង ណាតា (Nata Footwear) ដែលសុទ្ធសឹងជាហាងយីហោធំៗដែលមានវត្តមានដំបូងគេនៅមហាវិថី វេង ស្រេង។ K Mall មិនត្រឹមតែជាផ្សារទិញឥវ៉ាន់ប៉ុណ្ណោះទេ វាក៏ជាកន្លែងសម្រាប់លម្ហែកាយផងដែរ។ អតិថិជនដែលនិយមញ៉ាំកាហ្វេនឹងរីករាយជាមួយវត្តមាន ប្រោន (Brown Coffee) ព្រោះហាងកាហ្វេក្នុងស្រុកដែលទទួលបានគាំទ្រយ៉ាងពេញទំហឹងនេះគ្រោងនឹងបើកសម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅច្រកចូលនៃផ្សារនេះផ្ទាល់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ឡាក់គីបឺហ្គឺរ ( Lucky Burger) ក៏នឹងត្រៀមខ្លួនក្នុងការបម្រើជូននូវបឺហ្គឺរដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តជូនដល់អតិថិជនផងដែរ។ សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ត ក៏អាចធ្វើការអញ្ជើញទៅទស្សនាភាពយន្តខ្នាតធំចុងក្រោយបង្អស់នៅរោងភាពយន្ត លេជេន (Legend Cinema) ដោយរួមមានទាំង Premium Hall និង Kids’ Hall

 

លោក កាំង ហុក នាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Asia Investment Co. , Ltd បានមានប្រសាសន៍ថា៖ “ផ្សារទំនើប K Mall បានសម្រេចការកក់ជួលទីតាំងបានជាង ៥០%ហើយ។ ទន្ទឹមនឹងនេះ យើងរំពឹងថានឹងមានការជួលបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ។ យើងជឿថាចក្ខុវិស័យ និង ទីតាំងដ៏មានសក្ដានុពលរបស់ K Mall ជាកត្តាមួយដែលជម្រុញឲ្យមានការគាំទ្រពីសំណាក់ដៃគូអាជីវកម្មរបស់យើង”។

លោកបានបន្តទៀតថា៖ “ការរចនាផ្ទៃខាងក្នុងផ្សារទំនើបនេះគឺផ្ដើមចេញពីការគិតគូយ៉ាងល្អិតល្អន់បំផុត ក្នុងគោលបំណងផ្ដល់ជូននូវបទពិសោធន៍ថ្មីស្រឡាងដល់អតិថិជនដែលមកទស្សនាកម្សាន្តនៅផ្សារទំនើប។ យើងសង្ឃឹមថាអតិថិជននឹងពេញចិត្តនូវការបំផុសគំនិតបែបស្ថាបត្យកម្មទំនើបនៅផ្នែកខាងក្រៅ ព្រមទាំងមានហាងអាជីវកម្មចម្រុះនៅផ្នែកខាងក្នុងដែលត្រៀមខ្លួនបម្រើសេវាកម្ម និង ឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកផ្ទាល់តែម្ដង”។

 

K Mall នឹងបើកដំណើរការជាសាធារណៈនៅឆ្នាំ ២០២១នេះ ហើយយើងត្រៀមខ្លួនក្នុងការស្វាគមន៍អតិថិជនគ្រប់ជាតិសាសន៍។ 

 

ទិដ្ឋភាពផ្សារទំនើប K Mall និង ទីធ្លាថ្មើរជើងយ៉ាងធំទូលាយ ដែលជាចំណុចពិសេសនៃ KMH Park នៅតំបន់វេងស្រេង។

 

KMH Park គឺជាផែនការធំថ្មីបែបសហគមន៍

ផ្សារទំនើប K Mall ស្ថិតនៅតាមបណ្តោយមហាវិថី វេង ស្រេង ដោយធ្វើដំណើរប្រមាណ ៥នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និង ពីរង្វង់មូលចោមចៅ។ ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃ KMH Park ដែលជាផែនការអភិវឌ្ឍថ្មីមួយរបស់ក្រុមហ៊ុន Urbanland ជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ។ ក្នុងដំណាក់កាលទី១ គម្រោងអភិវឌ្ឍលើទំហំដី ៦ ហិកតានេះរួមមាន ផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ផ្សារទំនើប K Mall កម្ពស់ ៣ ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ តារាងបាល់ទាត់ និងសួនលម្ហែកាយ។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនូវកន្លែងមួយដែលពួកគាត់ អាចរស់នៅក៏បាន ធ្វើការក៏បាន និងលម្ហែកាយក៏បាន ជាលក្ខណៈសហគមន៍ចម្រុះមួយដែលជាបណ្ដុំនៃលំនៅឋាន ការិយាល័យពាណិជ្ជកម្ម កន្លែងលក់ដូរ និងសួនលម្ហែកាយធម្មជាតិ ក្នុងផែនការអភិវឌ្ឍចម្រុះដ៏ទូលំទូលាយមួយ។

 

ដំណាក់កាលទី ១ របស់  KMH Park ជាគ្រោងការណ៍មួយដែលរួមបញ្ចូលការរស់នៅ ការធ្វើការ និងការកម្សាន្ត បែបសហគមន៍ដ៏មមាញឹកមួយនៅទីក្រុងភ្នំពេញ។

 

ផ្សារទំនើប K Mall មានទីតាំងទល់មុខ ផ្ទះអាជីវកម្មទំនើបចំនួន ៤០ខ្នង និង អគារការិយាល័យដែលជាច្រកធំចូល KMH Park តែម្តង។ K Mall មានកន្លែងសម្រាប់ជួលសរុប ១២ ០០០ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន រោងភាពយន្ត ផ្សារទំនិញប្រចាំថ្ងៃ ព្រមទាំងមានភោជនីយដ្ឋាន និងហាងលក់សម្ភារៈប្រើប្រាស់ចំនួនជាង៤០ កន្លែងទៀត។ K Mall ក៏មាននូវទីធ្លាសាធារណៈធំទូលាយ និងបើកចំហ ដែលស័ក្ដិសមសម្រាប់ការរៀបចំកម្មវិធីនានា ជាពិសេសនាពេលបុណ្យទាន ការលក់ចុងសប្តាហ៍ និងពិធីជួបជុំនានាៗ។ ការរចនាបែបសហសម័យនេះ គឺពិតជាផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការរៀបចំកម្មវិធីនានា។ ជាពិសេស K Mall បានរួមបញ្ចូលគ្នាទាំងសិល្បៈនិងវប្បធម៌នៅក្នុងផ្សាររបស់ខ្លួន ដើម្បីឱ្យក្លាយទៅជាទិសដៅដ៏ពេញនិយមមួយ សម្រាប់ការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្តជាសាធារណៈ និងការប្រគុំតន្ត្រីខ្នាតតូច បានគ្រប់រដូវកាល។ K Mall មានទីធ្លាចំណតដែលអាចផ្ទុកម៉ូតូចំនួន ៧០០គ្រឿង និងរថយន្ត ៣០០គ្រឿង ដែលជួយបង្កើនផាសុកភាព និងភាពងាយស្រួលដល់អតិថិជនដែលមកលេងកម្សាន្ត និងទស្សនា។

 

៨០% នៃផ្ទះអាជីវកម្មចំនួន៤០ខ្នង ត្រូវបានកក់ទិញរួចជាស្រេច

KMH Park មានផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ដែលត្រូវបានសាង់សង់ឡើងដើម្បីបំពេញតម្រូវការ សម្រាប់ការប្រកបអាជីវកម្ម និងសម្រាប់ជាលំនៅឋាន។ ផ្ទះអាជីវកម្មទាំងនេះមានចិញ្ចើមផ្លូវមុខផ្ទះប្រវែង៥ម៉ែត្រ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកថ្មើរជើង ព្រមទាំងមានទីធ្លាចំណតប្រវែង ៥ ម៉ែត្របន្ថែមពីលើ។ ផ្ទះដែលមានទំហំ ៥.២ ម x ២១ ម  នេះ មានលក្ខណៈពិសេសត្រង់ដំបូលថ្លាដែលអាចឲ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់តាំងពីលើផ្ទះរហូតដល់ជាន់ទី១ ហើយក្នុងផ្ទះមួយខ្នងៗសុទ្ធមានបង្អួចចំហៀងដែលបែរមុខទៅរកផ្លូវធំ។

ផ្ទះអាជីវកម្មទំនើប ៤០ខ្នងនេះត្រូវបានសាងសង់ជិតរួចរាល់ហើយ ដោយចំនួន៨០% ត្រូវបានកក់ទិញរួចជាស្រេច តែក៏នៅមានប៉ុន្មានខ្នងចុងក្រោយផងដែរ។ ការសាងសង់មានលក្ខណៈឆាប់រហ័ស ដែលអាចឲ្យម្ចាស់លំនៅឋានរើចូលបាននាដើមឆ្នាំ ២០២១នេះ។ នៅសល់ត្រឹម ៨ ខ្នងទៀតប៉ុណ្ណោះ! រួសរាន់ឡើងដើម្បីក្លាយជាម្ចាស់នៃផ្ទះអាជីវកម្មទំនើបទាំងនេះ។

 

-សម្រាប់ការកក់ទិញ និងត្រួតពិនិត្យដំណើរការសាងសង់នៃផ្ទះអាជីវកម្ម សូមទាក់ទងមកកាន់៖លេខទូរសព្ទ៖ 078 888 580 / 012 444 371

ឬចូលទៅកាន់គេហទំព័រ៖ https://urbanlandasia.com/projects/kmh-park។

 

-សម្រាប់ការកក់ទីតាំងជួលនៅក្នុងផ្សារទំនើប K Mall សូមទាក់ទងមកកាន់៖

លេខទូរសព្ទ៖ 099 888 596

អ៊ីម៉ែល៖ [email protected]

ឬចូលទៅកាន់គេហទំព័រ៖ https://urbanlandasia.com/projects/k-mall

 

 

 

 

 

មានទីតាំងនៅទល់មុខផ្សារទំនើប  K Mall ផ្ទះអាជីវកម្មទំនើបទាំង ៤០ ខ្នងនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីឲ្យអ្នករស់នៅ និង ប្រកបរបរនៅទីនោះទទួលបាននូវភាពអ៊ូអរចេញពីផ្សារទំនើប  K Mall ផ្ទាល់តែម្ដង។

 

 

 

ផ្ទះអាជីវកម្មទំនើបដែលទំហំ ៥.២ ម x ២១ ម ទាំងនេះគឺពិសេសត្រង់ដំបូលដែលមានលក្ខណៈបើកចំហ អាចឲ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់តាំងពីលើផ្ទះរហូតដល់ជាន់ទី១ ហើយក្នុងផ្ទះមួយខ្នងៗសុទ្ធមានបង្អួចចំហៀងដែលបែរមុខទៅរកផ្លូវធំ។

 

 

ចិញ្ចើមផ្លូវដែលមានប្រវែង ៥ ម៉ែត្រ ទីធ្លាចំណតធំទូលាយ និងដើមឈើជាប់ផ្លូវសុទ្ធតែជាចំណុចសំខាន់នៃ KMH Park។

 

 

ការផ្ដិតយកទិដ្ឋភាពពីខាងលើនៃ KMH Park  បង្ហាញពីដំណើរការសាងសង់ដំណាក់កាលទី ១ ដែលមានផ្ទះអាជីវកម្មចំនួន ៤០ ខ្នង និងអគារការិយាល័យ(ខាងឆ្វេង) និងផ្សារទំនើបK Mall (ខាងស្តាំ) ដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំក្រោយ។ បញ្ចប់-

 

អំពីផ្សារទំនើប K Mall

ផ្សារទំនើប K Mall ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថី វេង ស្រេង មានចម្ងាយប្រមាណ៥នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និង រង្វង់មូលចោមចៅ។ ដើម្បីឲ្យកាន់តែងាយស្រួល អតិថិជនក៏អាចធ្វើដំណើរពីផ្លូវជាតិលេខ ៣ និងមហាវិថី ហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ)បានផងដែរ។ K Mall មានកន្លែងសម្រាប់ជួល ១២ ០០០ ម៉ែត្រការ៉េដែលលាតសន្ធឹងលើកម្ពស់បីជាន់ ហើយ K Mall នេះនឹងបង្កើនភាពរស់រវើកយ៉ាងសម្បូរបែបដោយរួមបញ្ចូលនូវអាហារ និងភេសជ្ជៈចម្រុះជាច្រើនមុខ ភាពងាយស្រួលក្នុងការដើរទិញឥវ៉ាន់ប្រចាំថ្ងៃ ការកម្សាន្ត ការបង្ហាញសម្លៀកបំពាក់ និង ស្បែកជើងជាច្រើនម៉ូដ ដែលធ្វើឱ្យ K Mall ក្លាយជាទិសដៅមួយសម្រាប់បំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជនដែលរស់នៅក្នុងតំបន់វេងស្រេងផងដែរ។

 

អំពីក្រុមហ៊ុន Urbanland

Urbanland ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាបត្យករខ្មែរ កាំង ហុក ។ Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ហើយតែងទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ពេញលេញ ដោយមានទំនោរពិសេស មួយសម្រាប់គំនិតកែឆ្នៃជីវភាពប្រកបដោយសោភ័ណភាពទាក់ភ្នែក ដូច ដែលអាចមើលឃើញ តាមរយៈគម្រោងអភិវឌ្ឍដែលជាប់ជ័យលាភីរួមមាន Raintree (ពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដ បែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort។ Urbanland នឹងបន្តនូវគម្រោងអភិវឌ្ឍដំបូងគេមួយទៀតនៅតំបន់វេងស្រេងគឺ KMH Park ដែលជាផែនការធំថ្មី បូកបញ្ចូលចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការប្រែក្លាយដីឧស្សាហកម្មដែលមានស្រាប់ទៅជាតំបន់រស់នៅ និង ធ្វើពាណិជ្ជកម្ម ដែលក្នុងនោះរួមមានការិយាល័យ ហាងលក់ទំនិញ លំនៅឋានន និងសួនលម្ហែកាយបែបធម្មជាតិ។

-សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងដទៃទៀតរបស់ Urbanland សូមចូលទៅកាន់គេហទំព័រ urbanlandasia.com។

 

X
5s