គម្រោងខុនដូ Urban Village ប្រកាសការត្រៀមបើកលក់អគារ Sky Prime Building H ជាអគារខ្ពស់ជាង គេបំផុតនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន
ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះនៅពីក្រោយគម្រោង ខុនដូទំនើបដែលឈ្នះពានរង្វាន់ជាច្រើនគឺគម្រោង Urban Village បានប្រកាសការត្រៀមបើកលក់ អគារ Sky Prime Building H នៅក្នុងព្រឹត្តិការណ៍មួយដែលបានធ្វើឡើងកាលពីថ្ងៃ សៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល Factory Phnom Penh។
ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជិត ២០០ នាក់ដែលចាប់អារម្មណ៍ទៅលើគម្រោងខុនដូ Urban Village ដំណាក់កាលទី២ ហើយពួកគេក៏បានទស្សនាផ្ទះគំរូរបស់គម្រោង Urban Village ដែលមានទីតាំង ស្ថិតនៅខាងក្នុងមជ្ឈមណ្ឌល Factory Phnom Penh ផ្ទាល់ផងដែរ
គម្រោងខុនដូស្ដង់ដារ ហុងកុង ធំជាងគេនៅកម្ពុជា
ក្រុមហ៊ុន Urban Hub Cambodia គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ និងមានកេរ្តិ៍ឈ្មោះល្បី បំផុតនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Urban Hub Cambodia គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Goldfame Group និង Urban Living Solutions។
លោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village បានលើកឡើងថា ក្រុមហ៊ុនមានក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការបង្ហាញ និងត្រៀមបើកលក់នូវអគារ Sky Prime Building H ទៅកាន់ទីផ្សារអចលនទ្រព្យដែលកំពុងមានការរីកចម្រើនយ៉ាងលឿនបំផុតនៅកម្ពុជា។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា គម្រោង Urban Village កំពុងក្លាយជាគម្រោងខុនដូដែលលក់ ដាច់បំផុត និងពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជា។ យូនីតរាប់ពាន់នៅក្នុងអគារ E, F និង G នៅក្នុងគម្រោង Urban Village ដំណាក់កាលទី២ បានលក់ជិតអស់ហើយក្នុងរយៈពេលដ៏ខ្លី។
“យើងគឺជាគម្រោង តែមួយគត់ និងដំបូងបង្អស់នៅប្រទេសកម្ពុជាដែលបានឈ្នះពានរង្វាន់គម្រោង ខុនដូល្អដាច់គេបំផុតនៅក្នុងទ្វីបអាស៊ី និងពានរង្វាន់ប្រាំផ្សេងទៀតដែលផ្ដល់ជូនដោយក្រុមហ៊ុនរៀបចំ ការប្រកួតពានរង្វាន់អចលនទ្រព្យដ៏ល្បី Asia Propery Guru។ ខ្ញុំមានទំនុកចិត្តក្នុងការនិយាយថា គម្រោង Urban Village គឺគម្រោងអភិវឌ្ឍន៍ចម្រុះដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា ហើយវា គឺជាគម្រោងអភិវឌ្ឍន៍ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយស្តង់ដារអន្តរជាតិនៃគុណភាពសំណង់ និងការរចនាប្លង់” លោកស្រី Catherine បានមានប្រសាសន៍។
លើសពីនេះលោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village បានបន្ថែមថាគម្រោង Urban Village មានទំហំវិនិយោគសរុប ចំនួន ១ ៥០០ លានដុល្លារហើយ ក្នុងអំឡុងពេល ២ ឆ្នាំនេះ យើងបានលក់អស់យូនីតច្រើនជាង ២០០០ ។ លោកស្រីក៏បានបន្ថែមទៀតថាវិបត្តិនៃ Covid-19 មិនបានបង្កផលប៉ះពាល់ខ្លាំងទៅដល់ការលក់គម្រោង នោះទេ ។
គម្រោងខុនដូតែមួយគត់នៅកម្ពុជាដែលឈ្នះពានរង្វាន់ប្រាំក្នុងពេលតែមួយ
កាលពីខែឧសភាឆ្នាំ ២០១៩ គម្រោង Urban Village បានឈានដល់កម្រិតថ្មីមួយនៃភាពជោគជ័យ និងការទទួលស្គាល់នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាដោយសារគម្រោង Urban Village បានឈ្នះពានរង្វាន់ចំនួន៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនរៀបចំការប្រគួតពានរង្វាន់អចលនទ្រព្យមកពីប្រទេសសិង្ហបុរី Asia Property Guru។
គម្រោង Urban Village បានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា”, “គម្រោងខុនដូល្អដាច់គេនៅក្នុងទីក្រុងភ្នំពេញ”, “គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ”, “គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ” និងពានរង្វាន់ចុងក្រោយគឺ “គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ”
ក្នុងឆ្នាំដដែលខែវិច្ឆិកា គម្រោង Urban Village បានបំបែកឯតទគ្គកម្មក្លាយជាគម្រោងដំបូងគេ បង្អស់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ “គម្រោងខុនដូល្អដាច់គេនៅអាស៊ី” នៅឯកម្មវិធីប្រកួតពានរង្វាន់គម្រោងអចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ធ្វើឡើងនៅប្រទេសថៃ។
អគារលំនៅដ្ឋានទំនើបខ្ពស់ជាងគេបំផុតនៅតាមបណ្ដាយមហាវិថីសម្ដេច ហ៊ុន សែន
អគារ Sky Prime H គឺជាអគារទីបួននៃគម្រោង Urban Village ដំណាក់កាលទី២។ វានឹងក្លាយជាអគារលំនៅដ្ឋានស្តង់ដារអន្តរជាតិលំដាប់ខ្ពស់បំផុតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុនសែន ជាតំបន់មួយដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។
គម្រោង Urban Village ព័ទ្ធជុំវិញដោយ សាលារៀន មន្ទីរពេទ្យ អាជីវកម្ម និងផ្សារទំនើប រួមមាន៖ សាលាអន្តរជាតិភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ កាន់តែអស្ចារ្យថែមទៀតនោះ គម្រោង Urban Village មានចំងាយត្រឹមតែ២០នាទីប៉ុណ្ណោះពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
“អគារ Sky Prime Building H នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅលើបណ្ដោយមហាវិថីសម្តេច ហ៊ុនសែន បែរមុខទៅរកសួនច្បារដ៏ស្រស់ស្អាត ទេសភាពទីក្រុងដ៏អស្ចារ្យ និងទេសភាពមាត់ទន្លេបាសាក់ ដ៏ស្រស់ឆើតឆាយ។ ក្នុងគម្រោង Urban Village អ្នកមិនចាំបាច់ចាកចេញពីអគារនោះទេ ហើយអ្នកនៅ តែអាចទទួលបានសេវាកម្ម និងផលិតផលផ្សេងៗដែលអ្នកត្រូវការពីហាងលក់រាយទាំងអស់ដែលមាន ទីតាំងនៅក្នុងអគារផ្ទាល់” លោកស្រី Catherine មានប្រសាសន៍បន្ថែម។
គម្រោងដែលតម្លៃសមរម្យជាមួយការរចនាម៉ូតល្អឥតខ្ចោះ
យោងទៅតាមលោក David Cole ជាប្រធានផ្នែកស្ថាបត្យកម្មនៃគម្រោង Urban Village បានមាន ប្រសាសន៍ថា គម្រោង Urban Village ត្រូវបានគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មនៅក្នុងប្រទេស អង់គ្លេស ហើយ ក្រុមហ៊ុនអភិវឌ្ឍគម្រោង Urban Village មានគោលបំណងផ្ដល់ជូននូវជម្រើសនៃការ រស់នៅថ្មីមួយដែលផ្ដោតសំខាន់ទៅលើសហគមន៍ជាពិសេសការលើកទើបចិត្តឲ្យមានការប្រាស្រ័យ ទាក់ទងគ្នារវាងអ្នករស់នៅក្នុងអគារ និងដើម្បីឆ្លើយតបជាមួយតម្រូវការលំនៅដ្ឋានយ៉ាងច្រើនសម្រាប់ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ។
លោក David បានបន្ថែមទៀតថា គម្រោង Urban Village ត្រូវបានរចនាដោយយកចិត្តទុកដាក់បំផុត តាមរយៈការរួមបញ្ចូលគ្នានៃរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនកម្ពុជាជាមួយការរស់នៅបែប សម័យទំនើប។
“ចំណុចសំខាន់ដើម្បីទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍ជាមួយគម្រោងនេះគឺការបង្កើតឲ្យមានអារម្មណ៍នៃការរស់នៅបែបសហគមន៍។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការបញ្ចូលចំណុចពិសេសៗទៅក្នុង ការរចនាគម្រោងឲ្យបានច្រើនតាមតែអាចធ្វើទៅបានមានដូចជា៖ អាងទឹក ហាងលក់ទំនិញ ការិយាល័យ កន្លែងចតរថយន្ដ និងទីធ្លាសហគមន៍ជាច្រើនដែលអាចអនុញ្ញាតឲ្យអ្នករស់នៅក្នុង អគារអាចប្រាស័យទាក់ទងគ្នាទៅវិញទៅមកបានកាន់តែប្រសើរ“ លោក David Cole មានប្រសាសន៍។
យូនីតនីមួយៗនៅក្នុងគម្រោង Urban Village បានរចនាឡើងដោយមានការគិតពិចារណាខ្ពស់ដើម្បី ផ្តល់ជូនអ្នករស់នៅនូវបទពិសោធន៍នៃការរស់នៅបែបប្រណីតក្នុងមួយឆាកជីវិតរបស់ពួកគេជាមួយ
តម្លៃសមរម្យ។ គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ជោះទាំងផ្នែកខាងក្នុង និងក្រៅ។ យូនីតនីមួយៗមានទំហំធំ និងការរចនាជាមួយលក្ខណៈបត់បែនដែលអនុញាតឲ្យអតិថិជនអាចធ្វើ ការរៀបចំតាមការចង់បានរបស់ពួកគេ។
Urban Village គឺជាគម្រោងអភិវឌ្ឍន៍បែបបៃតងដែលមានផ្ទៃសួនច្បារធំជាងគេបំផុត។
៤៥%នៃផ្ទៃអភិវឌ្ឍសរុបរបស់គម្រោងត្រូវបានទុកធ្វើជាទីធ្លាបៃតងដើម្បីផ្តល់ជូននូវអារម្មណ៍នៃការរស់នៅជិតធម្មជាតិទោះបីជាគម្រោងស្ថិតនៅក្នុងទីក្រុងក៏ដោយ។ រៀងរាល់ ៥ជាន់នៅក្នុងអគារមាន សួនច្បាររួមគ្នាមួយដែលអ្នករស់នៅអាចសម្រាក និងនិយាយគ្នាលេងជាមួយអ្នកជិតខាងប្រសិន បើពួកគេមិនចង់ទៅសួនច្បារធំខាងក្រៅ។
យូនីតនៅក្នុងអគារ Sky Prime Building H មានទំហំខុសៗពីគ្នាមានចាប់ពីប្រភេទ ស្ទូឌីយោ មួយបន្ទប់គេង ពីរបន្ទប់គេង បីបន្ទប់គេង និង ប្រភេទ Duplex Loft ជាមួយតម្លៃត្រឹមតែ ១៧៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃទាបជាងគេបំផុតនៅក្នុងបំបន់។
គម្រោងខុនដូតែមួយគត់នៅក្នងរាជធានីភ្នំពេញដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និង ពន្លឺធម្មជាតិ១០០%
យោងទៅតាម លោកស្រី Catherine គម្រោង Urban Village ដំណាក់កាលទី២ គឺជាគម្រោងខុនដូទំនើប តែមួយគត់នៅក្នុងរាជធានីភ្នំពេញដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ ១០០% ទាំងនៅក្នុងបន្ទប់ទឹក និងផ្ទះបាយ។ ប្រព័ន្ធនេះនឹងមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន នោះទេវាក៏នឹងជួយកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់អគ្គសនីរបស់អ្នករស់នៅ ខណៈដែល ពួកគេរស់នៅយ៉ាងមានសេចក្ដីសុខ។
អ្វីដែលកាន់តែពិសេសនោះគ្រប់យូនីតនីមួយៗមានរានហាលយ៉ាងហោចណាស់មួយ។
“Urban Village គឺជាគម្រោងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានបំពាក់ប្រព័ន្ធខ្យល់ចេញចូល និងពន្លឺធម្មជាតិ១០០%។ ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងត្រង់ ចំណុចនេះទេ ហើយជាចុងក្រោយវានឹងបង្កឲ្យមានផលប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅរបស់ ម្ចាស់យូនីត ” លោកស្រី Catherine បានបន្ថែម។
នៅជាប់មជ្ឈមណ្ឌលឆ្នៃប្រឌិតតែមួយគត់ និងធំជាងគេនៅក្នុងរាជធានីភ្នំពេញ
រស់នៅក្នុងគម្រោង Urban Village អ្នកនឹងមិនមានភាពអផ្សុកឡើយ។ អ្នករស់នៅក្នុងគម្រោង Urban Village អាចចូលទៅប្រើប្រាស់សម្ភារបរិក្ខារផ្សេងៗនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ដែលជា មជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេបំផុតនៅក្នុងអាស៊ីអាគ្នេយ៏។
មជ្ឈមណ្ឌល Factory Phnom Penh មានការិយាល័យធ្វើការរួម និងសាលសិល្បៈធំជាងគេនៅក្នុងប្រទេស
កម្ពុជា និងសួនលោតលេងកំសាន្ដ Trampoline ដំបូងគេនៅក្នុងព្រះរាជណាចក្រកម្ពុជា។
មជ្ឈមណ្ឌល Factory Phnom Penh ក៏មាន ការិយាល័យទំនើប សាលាមត្តេយ្យអន្ដរជាតិ Montessori ទីធ្លារៀបចំព្រឹត្តិការណ៍ផ្សេងៗ កន្លែងរៀបចំពិធីជប់លៀង ក្លិបហាត់ប្រាណ ហាងកាហ្វេ ភោជនីដ្ឋាន ហាងលក់ទំនិញ កន្លែងលេងកីឡា ស្ទូឌីយោ កន្លែងក្មេងលេង កន្លែងកីឡាជិះក្ដារបន្ទះ តារាងបាល់ទាត់ តារាងបាល់បោះ និងបណ្ណាល័យផងដែរ។
"នៅក្នុងគម្រោង Urban Village អ្នកពិតជាអាច រស់នៅធ្វើការ និងលេងកំសាន្ដ នៅក្នុងកន្លែងតែមួយជាមួយលំនៅដ្ឋានដែលមានតម្លៃសមរម្យរួមមានបរិក្ខារយ៉ាងសម្បូរបែបជាច្រើននៅក្នុងទីសម្គាល់ថ្មីនៃព្រះរាជាណាចក្រកម្ពុជា" លោកស្រី Catherine បានមានប្រសាសន៍។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Urban Village សូមទាក់ទងទៅកាន់ ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល [email protected]