ចង់ទៅលេងតំបន់ភ្នំមើលទេសភាពស្អាតៗ តោះនាំគ្នាទៅហ្រ្គីនរីសតរបស់ហ្រ្គីនហ្វាម​



ការធ្វើដំណើរកម្សាន្តទៅតំបន់ភ្នំ ឬការឡើងភ្នំ ចូលព្រៃ ឆ្លងកាត់ឧបសគ្គនានាបានក្លាយទៅជាបរិបទថ្មីមួយសំរាប់អ្នកដែលចូលចិត្តដំណើរទស្សនាចរតាមបែបផ្សងព្រេង។

ដោយសារទេសភាពដ៏ស្រស់ស្អាតនៃតំបន់ភ្នំ ផ្សារភ្ជាប់ទៅដោយបរិយាកាសធម្មជាតិពិតៗ បច្ចុប្បន្ននេះគេបានសង្កេតឃើញថា ក្រុមអ្នកទេសចរផ្សងព្រេងបានបង្កើតជាបរិយាកាសថ្មីមួយក្នុងការកំសាន្តជាលក្ខណៈបែបធម្មជាតិ ដែលកាលពីមុនគេច្រើនឃើញមានការធ្វើទេសចរណ៍ឬការធ្វើដំណើរកម្សាន្តបែបនេះនៅតាមកន្លែងផ្សេងៗនៅឯបរទេស។ ប៉ុន្តែនៅពេលថ្មីៗនេះកន្លែងទេសចរណ៍ធម្មជាតិ និងការធ្វើដំណើរកំសាន្តបែបនេះ ហាក់កំពុងមានប្រជាប្រិយភាព និងទាញចំណាប់អារម្មណ៍ពីអ្នកដែលចូលចិត្តស្វែងរកអ្វីថ្មីៗ ក៏ដូចជាស្វែងយល់ពីជីវិតរស់នៅតាមតំបន់នីមួយៗ ហើយដំណើរទេសចរណ៍បែបនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការបង្ហាញពីជីវភាព ទិន្នភាពសហគមន៍នៅតំបន់ដាច់ស្រយាលផងដែរ។

ភ្នំ​នៅពី​ក្រោយ​តំបន់​រីសត​ហ្រ្គីន​ហ្វាម

ជាមួយគ្នានេះ យើងសូមបង្វែរអារម្មណ៍មិត្តអ្នកអានឲ្យមកស្គាល់ទីតាំងភ្នំមួយ ដែលវាជាជួរភ្នំដ៏ធំស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ ជាភ្នំដែលមានទេសភាពស្រស់ស្អាត ក្រាលគ្រប់ទៅដោយដើមឈើខៀវស្រងាត់ ជាទឹកដីដ៏ល្អបំផុតផ្តល់ការអនុគ្រោះដល់ការដាំដំណាំហូបផ្លែ និងដំណាំកសិកម្មផ្សេងៗទៀត។  ជួរភ្នំដ៏ធំមួយនេះមានទេសភាពមិនចាញ់ខ្នងផ្សារ ខ្នងក្រពើ ឬវាលធំនោះទេ។ ពពកដ៏សែនក្រាស់សក្បុសក្រាលពាសពីលើជួរភ្នំ បង្កើតបានជាចំណីចក្ខុដ៏ល្អស្រស់ប្លែកដក់ជាប់នៅក្នុងកែវនេត្រាមិនអាចបំភ្លេចបាន។

ភ្នំ​នៅពី​ក្រោយ​តំបន់​រីសត​ហ្រ្គីន​ហ្វាម

ជួរភ្នំដ៏ស្រស់ស្អាតនេះស្ថិតនៅខាងក្រោយតំបន់អភិវឌ្ឍន៍រីសតព្រៃបៃតងរបស់ហ្រ្គីនហ្វាម ដែលមានចម្ងាយត្រឹមតែ ១០៤ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តំបន់អភិវឌ្ឍន៍រីសតព្រៃបៃតងរបស់ហ្រ្គីនហ្វាម ជាតំបន់មួយដែលកំពុងដាក់ចេញនូវការអភិវឌ្ឍន៍យ៉ាងសម្បូរបែប ដើម្បីផ្ដល់ជូនបែបបទជីវិត និងការកំសាន្តតាមបែបធម្មជាតិ ១០០% ទៅដល់អ្នកដែលចង់ធ្វើការសម្រាកលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ។

នៅក្នុងតំបន់នេះរីសតនេះ ភ្ញៀវទេសចរដែលធ្វើការទៅលេងកម្សាន្តអាចទទួលបានបរិយាកាសប្លែកមួយក្នុងការបោះតង់នៅពេលយប់ មើលផ្កាយរះមេឃស្រឡះដ៏ស្រស់ស្អាតបំផុត រួមជាមួយខ្យល់បក់សសៀរ បង្កើតបានជាបរិយាកាសដ៏សែនរ៉ូមែនទិច។ ទេសភាពដែលមិនអាចបំភ្លេចបានគឺពេលព្រឹកព្រលឹម លោកអ្នកអាចទទួលបាននូវបរិយាកាសដ៏ស្រស់ប្លែកមួយផ្សេងទៀតគឺទេសភាពពពកសក្បុសយ៉ាងក្រាស់ ក្រាលគ្រប់ពីលើផ្ទៃភ្នំ ហ៊ុមព័ទ្ធព្រៃព្រឹក្សានៅជុំវិញនោះ បន្ថែមដោយទេសភាពថ្ងៃរះលេចចេញពីជ្រលងភ្នំ បង្កើតបានជាភាពស្រស់ស្រាយ រំសាយអស់ទុក្ខកង្វល់នានា។

ភ្នំ​នៅពី​ក្រោយ​តំបន់​រីសត​ហ្រ្គីន​ហ្វាម

លោកអ្នកអាចទទួលបានបរិយាកាសដ៏សែនស្រស់ស្រាយ ដោយការស់នៅជាមួយធម្មជាតិបានតាមរយៈការធ្វើជាម្ចាស់ដីចំការលំហែកាយនៅក្នុងតំបន់អភិវឌ្ឍន៍ព្រៃបៃតងរបស់ហ្រ្គីនហ្វាម។ ជាមួយនឹងឱកាសនៅក្នុងការវិនិយោគនៃចំការលំហែកាយក្នុងតំបន់ដ៏សក្តានុពល លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍​យ៉ាងច្រើនសន្ធឹកសន្ធាប់។

 

ដីចម្ការលម្ហែកាយមួយប្លង់មានទំហំ ២០ម៉ * ៥០ម៉ បន្ថែមជូនដោយការដាំដំណាំហូបផ្លែចំនួន ៥០ ដើម ព្រមទាំងទទួលបានការថែទាំជូនដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ។ លោកអ្នកក៏អាចធ្វើការផ្សារសង់ផ្ទះលំហែកាយបានចំនួន ២បន្ទប់ និងស្នាក់នៅក្នុងដីចំការលំហែកាយនេះដោយពេញទៅដោយវាលផ្កាម៉ោងដប់ចំរុះពណ៌ នៅក្នុងដីចម្ការរបស់លោកអ្នក។ ធ្វើការសម្រាកលំហែកាយនៅក្នុងដីចំការក្នុងតំបន់រីសត ក្រោកឡើងពេលព្រឹកមើលទេសភាពថ្ងៃរះជាមួយនឹងពពកក្រាលគ្របដ៏សែនក្រាស់ នឹងខ្យល់ត្រជាក់បរិសុទ្ធហុងព័ទ្ធទៅដោយជួរភ្នំនៅជុំវិញដើមបារិសុទ្ធពិតជាធ្វើឲ្យជីវិតមានន័យខ្លាំងបំផុត។ 

ភ្នំ​នៅពី​ក្រោយ​តំបន់​រីសត​ហ្រ្គីន​ហ្វាម

លោកអ្នកអាចស្វែងរកព័ត៌មានលម្អិតពីការវិនិយោគដីចម្ការលម្ហែកាយនៅហ្រ្គីនហ្វាម តាមរយៈហ្វេសប៊ុកផេករបស់ Chhlat Realty ឬទំនាក់ទំនងមក Chhlat Realty ដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានលម្អិតពីដីចម្ការលម្ហែកាយនៅហ្រី្គនរីសតតាមរយៈលេខទូរស័ព្ទ៖

0969 49 59 60

017 49 59 60

010 24 33 44

012 666 104

011 85 84 89

 

X
5s