ការទិញទំនិញអនឡាញ និងការទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់នៅកម្ពុជា​



ថ្ងៃ ២៥ ខែមិថុនា ឆ្នាំ២០២០ រាជធានីភ្នំពេញ កម្ពុជា៖ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ការទូទាត់តាមអនឡាញមានការកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជា។ នេះដោយសារតែការចូលរួមយ៉ាងសកម្មរបស់កម្ពុជាទៅក្នុងដំណើរការបដិវត្តន៍ប្រព័ន្ធឌីជីថល ជាពិសេសនៅក្នុងវិស័យទូទាត់អេឡិចត្រូនិក ដែលអាចឲ្យអតិថិជនធ្វើការទូទាត់មុខទំនិញ និងសេវាកម្មដោយពុំចាំបាច់ប្រើសាច់ប្រាក់តាមរយៈប័ណ្ណឥណទាន/ឥណពន្ធ/បង់ប្រាក់ជាមុន/កាតនិម្មិត និងកាបូបលុយនិម្មិត  (e-wallets) តាមរយៈទូរស័ព្ទចល័ត និងផ្សារអនឡាញនៅលើបណ្ដាញអ៊ីនធើណិត។

ខណៈបច្ចេកវិទ្យារីកចម្រើនកាន់តែខ្ពស់ឡើងៗ ការប្រើប្រាស់សាច់ប្រាក់រងផលប៉ះពាល់ជាខ្លាំង ពីព្រោះការទូទាត់អេឡិចត្រូនិកមានការកើនឡើង ដែលជំរុញឲ្យគ្រប់គ្នាប្ដូរទៅ រកដំណោះស្រាយប្រើប្រាស់ការទូទាត់ប្រាក់បែបឌីជីថលវិញ។ ខណៈដែលប្រជាជនកម្ពុជាមានការកើនឡើងៗក្នុងការប្រើប្រាស់ទូរស័ព្ទចល័តកាន់តែច្រើនឡើងៗក្នុងការធ្វើការងារ និងការរស់នៅតាមបែបស៊ីវីល័យរបស់ពួកគេ ការបង្កើតកាបូបលុយនិម្មិត (e-wallets) និងប្រតិបត្តិការតាមអនឡាញកំពុងតែក្លាយទៅជានិន្នាកាដ៏ពេញនិយមមួយ។

 

ដោយមានការកើនឡើងនូវភាពសំបូរបែបហើយប្រជាជនកម្ពុជាក៏ពេញនិយមក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ ធ្វើឲ្យបាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិករំពឹងថានឹងកើនឡើងប្រហែលជា ៣០% ស្មើនឹង ១៦៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២០ បើធៀបទៅនឹងឆ្នាំទៅមុន។ ចំនួនអ្នកទិញទំនិញអនឡាញក៏មានការរំពឹងថាកើនឡើង ២០% ស្មើនឹង ៤,៨លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ 

 

ការកើនឡើងនេះពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារប្រជាជនវ័យក្មេងនៅក្នុងប្រទេសប្រើប្រាស់បណ្ដាញអនឡាញជាញឹកញាប់ និងកើនឡើងច្រើនក្នុងបណ្ដាញសង្គម។ យោងទៅតាម Datareportal ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតកើនដល់ ១៥% ស្មើនឹង ៩,៧លាននាក់ ក្នុងខែមករា ឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ ២០១៩។ បណ្ដាញសង្គមបានជ្រៀតចូលយ៉ាងខ្លាំងនៅកម្ពុជា ដែលបាននឹងកំពុងជួយជម្រុញបន្ថែមដល់ករណីអាជីវកម្មសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក។

 

សម្រាប់ការទូទាត់អនឡាញ ក្រុមហ៊ុន UnionPay បានធ្វើការជាមួយដៃគូនៅទីនេះ និងទូទាំងសកលលោក ដើម្បីឲ្យចំនួនអ្នកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែកើនឡើងលើវិស័យផ្សេងៗគ្នាព្រមទទួលយកក្រុមហ៊ុន UnionPay ធ្វើជាដៃគូ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការទូទាត់តាមអនឡាញដោយរលូន និងប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុន UnionPay ធ្វើការងាររួមគ្នាជាមួយដៃគូធនាគារដែលបានបោះពុំកាតឈានមុខគេ ដូចជា ធនាគារអេប៊ីអេ (ABA Bank), ធនាគារអេស៊ីលីដា (Acleda), ធនាគារចិន( Bank of China) ,ធនាគារកាណាឌីយ៉ា (Canadia Bank) និងធនាគារជាច្រើនទៀត ដើម្បីពង្រីកការទទួលស្គាល់របស់ខ្លួនតាមរយៈប្រព័ន្ធ

អនឡាញ ហើយឥលូវនេះក៏មានការទទួលស្គាល់ពីពាណិជ្ជករជាច្រើនដែលមានចំនួនជាង ២០លាននាក់ ពីវិស័យផ្សេងៗជាច្រើនរួមមានផ្នែកអាហារ, ល្បែងកម្សាន្ត, ការដឹកជញ្ជូនគ្រឿងទេស, ការថែទាំសុខភាព, ការលក់រាយជាដើម ដែលមានមូលដ្ឋានក្នុងប្រទេស និងតំបន់ចំនួន ២០០។ នេះរាប់បញ្ចូលទាំងពាណិជ្ជករក្នុងស្រុកមកពីកម្ពុជា, អ៊ឺរ៉ុប, ចិន, ជប៉ុន, សឹង្ហបុរី, កូរ៉េខាងត្បូង, ថៃ, និងសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដទៃទៀត។

 

ការប្រើប្រាស់កាត UnionPay សម្រាប់ការទិញទំនិញអនឡាញមានលក្ខណៈសាមញ្ញ នៅក្នុង

គេហទំព័រ decathlon.com.kh និងគេហទំព័រក្រៅប្រទេស ដូចជា macys.com សូមស្វែងរកឡូហ្គោ (Logo) UnionPay នៅលើទំព័រទូទាត់ប្រាក់ បន្ទាប់ពីរួចរាល់ក្នុងការទិញទំនិញ។ សូមចុចលើឡូហ្គោ (Logo) UnionPay នោះលោកអ្នកនឹងត្រូវបាននាំបន្តទៅទំព័រទូទាត់ប្រាក់អនឡាញរបស់ក្រុមហ៊ុន UnionPay ទីនោះលោកអ្នកអាចបញ្ចូលព័ត៌មានគណនីរបស់អ្នកដូចជាលេខប័ណ្ណ, លេខ CVC, និងកាលបរិច្ឆេទផុតកំណត់។ 

 

គួរកត់សម្គាល់ផងដែរថាគេហទំព័រនៅសហរដ្ឋអាមេរិក មានដូចជាគេហទំព័រ neimanmarcus.com មានការទទួលយកកាត UnionPay តាមរយៈបណ្ដាញ Discover ។ គ្រាន់តែជ្រើសយក Discover ជាប្រភេទប័ណ្ណ ពេលបន្ថែមប័ណ្ណឥណទាន បញ្ចូលព័ត៌មានកាត UnionPay របស់លោកអ្នក ហើយធ្វើការទូទាត់តែម្តង។

 

ចាប់ពីពេលនេះដល់ចុងខែមិថុនា អតិថិជនរបស់ UnionPay អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃដល់ ៦ដុល្លារ ជាមួយការទិញទំនិញយ៉ាងតិច ៤៥ដុល្លារ នៅ Bloc Delivery, Decathlon និង Little Fashion ។ Bloc Delivery រៀបចំអាហារ និងភេសជ្ជៈសម្រាប់ដឹកជញ្ជូនដល់មាត់ទ្វាររបស់លោកអ្នកតែម្តង ជាក្រុមហ៊ុនល្អបំផុតសម្រាប់ការបម្រើអាហារ និងភេសជ្ជៈដល់ការិយាល័យ ដើម្បីជារង្វាន់សម្រាប់មិត្តរួមការងារដែលប្រឹងប្រែងធ្វើការ ឬក៏សម្រាកអាហារល្ងាច។ សម្រាប់ព័ត៌មានបន្ថែមចំពោះប្រូម៉ូសិនពិសេសទាំងនេះ សូមចូលទៅកាន់ https://bit.ly/UPIRegistration ។  

 

ការទិញទំនិញអនឡាញពិតជាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖ 

 

ភាពងាយស្រួល៖ ពុំចាំបាច់ឈរតម្រង់ជួរ ហើយលោកអ្នកអាចទិញទំនិញតែក្នុងពេលប៉ុន្មាននាទី មិនថាតាមកុំព្យូទ័រ ឬក៏ទូរស័ព្ទក៏ដោយ។ មិនមានការដណ្ដើមគ្នាជាមួយហ្វូងមនុស្សជាច្រើនក្នុងថ្ងៃបើកប្រាក់ខែ (Payday), ថ្ងៃឈប់សម្រាក, ថ្ងៃបុណ្យទាន, ឬចុងសប្ដាហ៍ឡើយ! មិនចាំបាច់ដណ្ដើមទីតាំងចតយានយន្តថែមទៀត! ការទិញទំនិញអនឡាញអាចធ្វើបាន ២៤/៧ ឲ្យតែលោកអ្នកមានសេវាអ៊ីនធើណិតល្អ។ ការទិញទំនិញអនឡាញកាន់តែសាមញ្ញថែមទៀត ជាមួយការអនុវត្តន៍ 3D-Secure ឬ 3DS នៅកម្ពុជា។ 3DS ធ្វើឲ្យអតិថិជនធ្វើការផ្ទៀងផ្ទាត់រហ័សនិងត្រឹមត្រូវជាងមុន អាចឲ្យពាណិជ្ជករបញ្ជូនព័ត៌មានអតិថិជនទៅអ្នកចេញប័ណ្ណ ដើម្បីផ្ទៀងផ្ទាត់ ធ្វើឲ្យការទិញទំនិញតាមទូរស័ព្ទដៃកាន់តែងាយស្រួលជាងមុន។ 

 

តម្លៃពិសេស ៖ ទទួលបានការបញ្ចុះតម្លៃជាច្រើន និងតម្លៃពិសេសតាមរយៈការទិញតាមប្រព័ន្ធអនឡាញ ដោយសារតែផលិតផលមកដល់ដៃអ្នកផ្ទាល់ពីរោងចក្រ ឬអ្នកលក់តែម្តងដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្ដាលនោះទេ។ បន្ថែមពីនេះ ការប្រៀបធៀបតម្លៃកាន់តែងាយស្រួលតាមអនឡាញ អាចឲ្យលោកអ្នករកបានតម្លៃល្អជាងមុន។ មានគេហទំព័រអនឡាញជាច្រើនផ្ដល់ជូននូវប័ណ្ណបញ្ចុះតម្លៃ និងការចុះថ្លៃនៅពេលទូទាត់ ហើយលោកអ្នកនិងរីករាយក្នុងការសន្សំសំចៃដ៏កាន់តែពិសេស បន្ថែមពីការចំណាយលើប្រេងសាំង និងការចតយានយន្ត។

 

ជម្រើសដ៏សម្បូរបែប៖ នៅតាមប្រព័ន្ធអនឡាញអ្នកមានជម្រើសដ៏អស្ចារ្យ។ អ្នកអាចរកបានស្ទើរតែគ្រប់ម៉ាក ឬមុខទំនិញដែលអ្នកចង់បាន។ អ្នកអាចទិញពីអ្នកលក់រាយពីផ្នែកណាមួយនៃពិភពលោក ក្រៅពីក្នុងប្រទេសរបស់ខ្លួន។

 

សុវត្ថិភាពក្នុងការទូទាត់៖ UnionPay ផ្ដល់ជូននូវដំណោះស្រាយមួយចំនួនទៅពាណិជ្ជករអនឡាញ សម្រាប់ការទូទាត់អនឡាញ ដើម្បីធ្វើឲ្យពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែមានសុវត្ថិភាព និងរលូន។ ដំណោះស្រាយទាំងនេះផ្ដល់ឲ្យអ្នកប្រើប្រាស់កាតនូវសេវាកម្មផ្ទៀងផ្ទាត់អត្តសញ្ញាណ សម្រាប់ប័ណ្ណឥណទាន, ឥណពន្ធ, ការបង់ប្រាក់ជាមុន ដើម្បីកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ និងប្រតិបត្តិការដោយគ្មានការអនុញ្ញាត។ ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់កាត ត្រូវបានគ្រប់គ្រងដោយលេខកូដសម្ងាត់ផ្ញើរតាមសារជាអក្សរ ឬជា PIN។ វិធីនេះធ្វើឲ្យអតិថិជនរបស់ UnionPay អាចទិញទំនិញអនឡាញដោយមិនមានការព្រួយបារម្ភថាព័ត៌មានលើប័ណ្ណរបស់ពួកគេត្រូវបានគេលួច។ 

 

មានការគ្រប់គ្រងល្អិតល្អន់ជាងមុន៖ ជារឿយៗ នៅពេលយើងទិញទំនិញក្នុងហាងធម្មតា យើងច្បាស់ជាត្រូវចំណាយច្រើនជាងការគ្រោងទុក ហើយទីបញ្ចប់ក៏ទិញនូវទំនិញដែលយើងមិនប្រាកដថាចង់បាន ដោយសារតែវាមិនមានទំនិញល្អជាងនេះនៅក្នុងហាង។ ជាមួយនឹងការទិញទំនិញអនឡាញវិញ ជាធម្មតាលោកអ្នកអាចទទួលបានចំនួនពិតប្រាកដនូវអ្វីដែលលោកអ្នកចង់បាន និងត្រូវការ។

 

ខណៈដែលការទិញទំនិញអនឡាញអាចសន្សំពេល និងថវិកា សម្រាប់អ្នកទិញទំនិញអនឡាញថ្មី អាចនឹងចង់ស្វែងយល់ពីបញ្ហាទាក់ទងនឹង ការដឹកជញ្ជូន និងការប្រគល់ទំនិញ។ ទោះបីជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុត និងល្អបំផុតក៏ដោយ ក៏អ្នកលក់រាយនៅលើប្រព័ន្ធអនឡាញ អាចនឹងជួបប្រទះនូវបញ្ហាដឹកជញ្ជូនដែរ ដូច្នេះពួកគាត់គួរតែបន្ថែមពេលវេលាបម្រុងទុកសម្រាប់ការដឹកជញ្ជូន ជាពិសេសពាណិជ្ជករមានមូលដ្ឋាននៅក្រៅប្រទេស។ អ្វីដែលសំខាន់ដូចគ្នាដែរនោះ គឺពិនិត្យមើលគោលការណ៍បញ្ជូនទំនិញត្រឡប់ទៅវិញរបស់ពាណិជ្ជករអនឡាញ ដោយហេតុថាវាអាចខុសគ្នាពីពាណិជ្ជករមួយទៅពាណិជ្ជករមួយ ពាណិជ្ជករខ្លះអនុញ្ញាតឲ្យបញ្ជូនទំនិញត្រឡប់ទៅវិញ ឬដោះដូរដោយមិនគិតថ្លៃ ខណៈដែលពាណិជ្ជករខ្លះទៀតអាចដាក់នូវលក្ខខ័ណ្ឌផ្សេងៗ។ ចូលកុំភ្លេចថាពេលខ្លះទំនិញត្រូវបានបញ្ជូនមកខុស ដូច្នេះការទិញតាមអនឡាញឲ្យបានឆាប់ អាចផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការដោះដូរ ទើបយើងមិនបាត់ឱកាសក្នុងការរៀបចំជាអំណោយសម្រាប់ឱកាសពិសេសណាមួយ។

 

ហើយក្នុងពេលទិញទំនិញអនឡាញនេះដែរ សូមចំណាយពេលខ្លះដើម្បីស្វែងរកគេហទំព័រលក់អនឡាញមុននឹងទិញ ដោយសារគេហទំព័រខ្លះលក់ទំនិញក្លែងក្លាយ។ មានទំនិញក្លែងក្លាយជាច្រើនពិបាកសម្គាល់ណាស់ ទោះបីជាទទួលបានផលិតផលនោះមកដល់ដៃយើងក៏ដោយ។ ប៉ុន្តែបញ្ហានេះ អាចដោះស្រាយបានតាមរយៈការស្រាវជ្រាវពីផលិតផលពិតថាតើជាធម្មតាតម្លៃប៉ុន្មាន។ ប្រសិនបើតម្លៃនោះថោកពេកមិនគួរឲ្យជឿ នោះអ្នកគួរបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់។ 

 

លោក Wenhui Yang អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន UnionPay អន្តរជាតិបានមានប្រសាសន៍ថា៖ «អតិថិជនរបស់យើងគឺជាអាទិភាពចំបងរបស់យើង  - UnionPay មានគោលបំណងបន្តការផ្ដល់ជូននូវដំណោះស្រាយទូទាត់លំដាប់ពិភពលោក ដោយមានកិច្ចសហការយ៉ាងសកម្មជាមួយអ្នកលក់ទំនិញ និងអ្នកផ្គត់ផ្គង់សេវាកម្មល្បីៗ និងមានប្រជាប្រិយភាព មានដូចជា Amazon, Farfetch, G2A, iHerb និងដៃគូជាច្រើនទៀត។ ពាណិជ្ជករដែលជាដៃគូទាំងនេះត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ពីព្រោះពួកគេក៏មានបេសកម្មរួមនៃការផ្ដល់ជូនននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ ដែលផ្តោតសំខាន់ទៅលើការទិញទំនិញអនឡាញ និងនាំមកជូននូវអត្ថប្រយោជន៍នៃភាពងាយស្រួល និងសុវត្ថភាពទៅដល់អតិថិជនទាំងអស់»។ 

 

ដូចដែលបានរៀបរាប់ពីខាងលើ ការទិញទំនិញអនឡាញមានគុណប្រយោជន៍ជាច្រើន ប្រសិនបើលោកអ្នកមានបំណងចំណាយពេលស្រាវជ្រាវរកទំនិញដែលអ្នកចង់ទិញពីពាណិជ្ជករអនឡាញ។ អត្ថប្រយោជន៍ជាច្រើននឹងក្លាយទៅជាអំណះអំណាងជាក់ស្តែង នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនជ្រើស យកការទិញទំនិញអនឡាញ ហើយពាណិជ្ជករកាន់តែច្រើនបានបង្កើតប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីបង្កើនការលក់របស់ពួកគេដោយមិនមានកង្វល់ពីម៉ោងធ្វើការ និងកម្លាំងពលកម្ម។ 

 

អំពីក្រុមហ៊ុន UnionPay International

 

ក្រុមហ៊ុន UnionPay International ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន UnionPay ដែលផ្ដោតសំខាន់ទៅលើការរីកលូតលាស់ និងការគាំទ្រដល់អាជីវកម្មសកលរបស់ក្រុមហ៊ុន UnionPay។ យើងមានដៃគូសហការជាមួយ ស្ថាប័ននានាជាង ២៣០០កន្លែង នៅទូទាំងពិភពលោក។ ក្រុមហ៊ុន UnionPay International ទទួលស្គាល់ដោយប្រទេស និងតំបន់ចំនួន ១៧៩ ដោយមានទីតាំងនៅក្នុងប្រទេស និងតំបន់ចំនួន ៦១ ។ ក្រុមហ៊ុន UnionPay International ផ្ដល់ជូនសេវាកម្មទូទាត់ប្រាក់ប្រកបដោយគុណភាពខ្ពស់, គុណប្រយោជន៍ និងរក្សានូវសេវាកម្មទូទាត់ក្រៅប្រទេសដ៏មានសុវត្តិភាព សម្រាប់អ្នកប្រើប្រាស់កាតដ៏ច្រើនជាងគេលើពិភពលោក និងធានានូវការផ្ដល់ភាពងាយស្រួលដល់សេវាកម្មក្នុងស្រុក ដើម្បីឲ្យចំនួនអ្នកប្រើប្រាស់ និងពាណិជ្ជករកាន់តែមានការកើនឡើង។

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

 

Two Way Public Relations 

ជាន់ទីពីរ លេខ៥ អាគារ Rise ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកង១

រាជធានីភ្នំពេញ ប្រទេសកម្ពុជា

[email protected] 

www.twowaypr.com 

 

X
5s