ហ្រ្គីនរីសតផ្តល់ជូនការកំសាន្តបែបធម្មជាតិ សូម្បីផ្ទះលម្ហែ ហាងកាហ្វេក៏ច្នៃពីឬស្សីដែរទាក់ទាញណាស់​



ដើមឬស្សីត្រូវបានគេចាត់ទុកថាជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកកាបូនឌីអុកស៊ីត និងចូលរួមបង្កើតអុកស៊ីសែនយ៉ាងច្រើនក្នុងបរិយាកាស។ 

ដើមឬស្សីបានបម្រើដល់ផលប្រយោជន៍នៃការប្រើប្រាស់របស់មនុស្សយ៉ាងសម្បូរបែប។ គេបានចាត់ឬស្សីចូលទៅក្នុងកំណត់ត្រាពិភពលោក។ ដោយសារភាពអស្ចារ្យរបស់ឬស្សី រុក្ខជាតិមួយប្រភេទនេះមានការលូតលាស់លឿនជាងគេ គឺលទ្ធភាពនៃការដុះលូតលាស់ប្រមាណ ៨៩ cm នៅក្នុងមួយថ្ងៃ ឬ ៣,៨ cm នៅក្នុងម៉ោង។ 

យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ឬស្សីមានភាពរឹងមាំ ស្វិត ធន់ជាងដែកថែបទៅទៀត។ អ្នកអាចនឹងមិនជឿនឹងចំណុចនេះ ប៉ុន្តែប្រសិនបើអ្នកក្រឡេកទៅមើលការសាងសង់ផ្លូវបេតុងមួយចំនួន អ្នកច្បាស់ជាបានឃើញថា សម្រាប់ការចាក់ផ្លូវបេតុង ភាគច្រើនប្រើឫស្សីប៉ាក់ធ្វើឆ្អឹងទម្រជាជាងការប៉ាក់ឆ្អឹងដែក ចំណែកឯការប្រើប្រាស់គឺបានរយៈពេលយូរជាងការឆ្អឹងដែក។ 

យើងសុទ្ធតែបានដឹងហើយថា ឫស្សីត្រូវបានគេយកទៅប្រើប្រាស់ ផលិតឧបករណ៍នានាបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ចាស់ៗបុរាណបានយកឬស្សីធ្វើជាឧបករណ៍សម្ភារៈប្រើប្រាស់ដូចជាក្បូនដើម្បីចម្លង រនាបផ្ទះ គ្រែ កញ្ច្រែង ល្អី ចង្អេរ និងឧបករណ៍ប្រើប្រាស់ដទៃទៀតតាមតម្រូវការ។

គេក៏បានយកឬស្សីធ្វើជាស្ពានសម្រាប់ឆ្លង ជាក់ស្ដែងគឺស្ពានឬស្សីនៅកោះប៉ែនជាដើម ហើយទីតាំងស្ពានឬស្សីនៅកោះប៉ែននេះក៏ជាតំបន់ទេសចរណ៍មួយអាចទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនទៅទស្សនាតំបន់នេះ។

លើសពីនេះ បើយើងងាកមុខមើលការចម្អិនម្ហូបអាហារវិញ នំក្រឡានខ្មែរ មាន់អប់ សម្លព្រោង ក៏ត្រូវបានគេចម្អិននៅក្នុងបំពង់ឬស្សីបង្កើនឱជារសដ៏ឆ្ងាញ់ និងក្លិនដ៏សែនឈ្ងុយផងដែរ។

បច្ចុប្បន្ននេះគេបានយកឬស្សីមកកែច្នៃទៅជាបំពង់ទឹក បំពង់បឺត ដៃយួរសម្រាប់កែវកាហ្វេជំនួសថង់ប្លាស្ទិក ដើម្បីចូលរួមចំណែកក្នុងការការពារបរិស្ថាន។

ជាងនេះទៅទៀត សហគ្រិនដែលមានគំនិតច្នៃប្រឌិតមួយចំនួន បានយកដើមឬស្សីទៅកែច្នៃធ្វើជាកញ្ចុះ ហាងកាហ្វេ ផ្ទះស្នាក់លំហែ ប្រកបដោយសោភ័ណភាពយ៉ាងស្រស់ស្អាតជាប់ចិត្ត។ 

ងាកមកចាប់អារម្មណ៍គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់រីសតធម្មជាតិព្រៃបៃតងរបស់ហ្រ្គីនហ្វាម ក៏មានម្លប់ព្រៃឬស្សីដ៏ត្រជាក់សម្រាប់អង្គុយលេង ដើមឬស្សីបង្កើតជាម្លប់តាមដងស្ទឹងដែលអាចជិះទូកកំសាន្ត និងហែលលេងយ៉ាងសប្បាយ។

អ្វីដែលកាន់តែពិសេស នៅហ្រ្គីនរីសតក៏បានយកដើមឬស្សីដើម្បីមកច្នៃជាហាងកាហ្វេ ផ្ទះលំហែកាយយ៉ាងល្អប្លែកប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ការណ៍ដែលសម្រេចជ្រើសយករចនាបថនៃការសាងសង់ពីដើមឬស្សី ក៏ព្រោះតែហ្រ្គីនរីសតឈរលើគោលការណ៍ដូចខាងក្រោម៖

១) បង្កើតនូវសោភណ្ឌភាពក្នុងការលម្ហែអារម្មណ៍បែបធម្មជាតិពិតៗជូនដល់អ្នកទេសចរ និងអ្នកវិនិយោគដីចំការលំហែកាយក្នុងតំបន់អភិវឌ្ឍរីសត

២) បង្កើតនូវភាពច្នៃប្រឌិតខ្ពស់ និងប្លែកពីតំបន់ដទៃទៀត

៣) លើកស្ទួយការប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើន ក៏ដូចជាចូលរួមបង្កើតការងារដល់ប្រជាជននៅក្នុងស្រុក។

គំនិតនៃការអភិវឌ្ឍន៍មួយនេះបានក្លាយជាសក្កានុពលដ៏ល្អពិសេសសម្រាប់អ្នកវិនិយោគ។ នៅក្នុងគម្រោងរីសតលោកអ្នកនឹងទទួលបាននៅចំការលំហែកាយដែលមានទេសភាពស្រស់ស្អាតក្រាលគ្របទៅដោយផ្កាចម្រុះពណ៌ មានដំណាំហូបផ្លែយ៉ាងសម្បូរបែប នឹងអាចធ្វើការសាងសង់ផ្ទះរបាយការណ៍បានពីបន្ទប់សម្រាប់ជួលបង្កើនប្រាក់ចំណូលបន្ថែមទៀត។

ក្រឡេកមកមើលទិដ្ឋភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ត្រឹមសួនផ្កាចម្រុះពណ៌ដែលរីកគ្រប់រដូវមួយធំជាងគេនៅប្រទេសកម្ពុជា ក៏បានធ្វើឲ្យតំបន់រីសតមួយនេះមានភាពទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនកុះករ។

ចុះទម្រាំនៅពេលដែលគម្រោងអភិវឌ្ឍន៍នានាដទៃទៀតបានសង់រួចរាល់ តំបន់មួយនេះកាន់តែអាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើនឡើងៗមិនខាន។ 

ពេលនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់លោកអ្នកធ្វើការវិនិយោគទៅលើដីចំការលំហែកាយនៅតំបន់អភិវឌ្ឍន៍រីសតព្រៃបៃតងរបស់ហ្រ្គីនហ្វាម ព្រោះនៅក្នុងដីមួយប្លង់ទំហំ ២០ ម៉ែត្រគុណ ៥០ ម៉ែត្រ លោកអ្នកនឹងទទួលបានការដឹកជញ្ជូនបន្ថែមដំណាំហូបផ្លែ ៥ មុខ ក្នុងមួយមុខ ១០ដើម និងដើមធ្នុងជាប្រភេទឈើប្រណិត រួមទាំងផ្ដល់ការថែទាំជូនរយៈពេល ២ ឆ្នាំបន្ថែមទៀត។

ចំណូលអកម្មក្រៅពីនេះ គឺផលដំណាំហូបផ្លែក្នុងដីចម្ការរបស់លោកអ្នក សុទ្ធសឹងជាដំណាំហូបផ្លែដែលមានទីផ្សារត្រូវប៉ាន់ និងតម្លៃខ្ពស់គួរសម ពិតជាប្រភពចំណូលដ៏ល្អវិសេសបំផុត។ លោកអ្នកអាចស្វែងរកព័ត៌មានលម្អិតពីការវិនិយោគដីចម្ការលម្ហែកាយនៅហ្រ្គីនហ្វាម តាមរយៈហ្វេសប៊ុកផេករបស់ Chhlat Realty ឬទំនាក់ទំនងមក Chhlat Realty ដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានលម្អិតពីដីចម្ការលម្ហែកាយនៅហ្រី្គនរីសតតាមរយៈលេខទូរស័ព្ទ៖

  • 0969 49 59 60
  • 017 49 59 60
  • 010 24 33 44
  • 012 666 104
  • 011 85 84 89

 

X
5s