កន្លែងកំសាន្តក្នុងហ្រី្គនរីសតកាន់តែសម្បូរបែប តិចទៀតអាចជិះទូកមើលទេសភាពកាន់តែស្អាត
ដងស្ទឹងកម្សាន្តក្នុងរីសតហ្រ្គីនហ្វាម នឹងលេចចេញរូបរាងក្នុងពេលឆាប់ៗនេះដែលបង្កើតបានជាកន្លែងទេសចរណ៍យ៉ាងសម្បូរបែបបន្ថែមទៀតជូនភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅតំបន់រីសត។ តំបន់ស្ទឹងមួយនេះនឹងបម្រើដល់ការជិះទូកកម្សាន្តមើលទេសភាពនៅខាងក្រោយព្រៃឫស្សីដ៏ស្រស់ស្អាត នឹងអាចធ្វើការងូតទឹកលេងកំសាន្តយ៉ាងសប្បាយរីករាយ។
ការអភិវឌ្ឍន៍នៅក្នុងតំបន់រីសតធម្មជាតិរបស់ហ្រ្គីនហ្វាម បាននិងកំពុងបន្តសកម្មភាពជាហូរហែតាមគម្រោងដែលបានដាក់ចេញក្នុងការអភិវឌ្ឍន៍តំបន់មួយនេះ ឲ្យក្លាយទៅជាកន្លែងកំសាន្តបែបធម្មជាតិយ៉ាងពិតប្រាកដជូនដល់ភ្ញៀវទេសចរ។ ស្ទឹងកម្សាន្តដែលមានទទឹងខាងលើ ៣០ម៉ែត្រ បាននិងកំពុងស្ថិតក្នុងដំណើរការនៃការអភិវឌ្ឍជីក និងរៀបចំទៅតាមស្តង់ដារបច្ចេកទេស និងការទាញយកប្រភពទឹកពីទឹកធ្លាក់នៅភ្នំខាងក្រោយតំបន់អភិវឌ្ឍន៍ហ្គ្រីនរីសតមួយនេះដើម្បីផ្គត់ផ្គង់តម្រូវការ និងបង្កើតបានទៅជាបរិយាកាសធម្មជាតិពិតៗ។ ទឹកជ្រោះធ្លាក់ពីលើភ្នំខាងក្រោយតំបន់រីសតយើងគឺជាប្រភពទឹកដ៏សំខាន់ ត្រជាក់ដូចជាអម្រឹតនិងជាប្រភពដែលមិនចេះរីងស្ងួត ហើយវាក៏ជាកត្តាអំណោយផលបំផុតក្នុងការបង្កើតជាកន្លែងហែលទឹកធម្មជាតិយ៉ាងល្អពិសេសមួយនេះ។
ជំហានដំបូងនៃការអភិវឌ្ឍដងស្ទឹងកម្សាន្ត ឆ្នាំនេះហ្រ្គីនរីសតនឹងបង្កើតស្ទឹងប្រវែងប្រមាណជាង ២គីឡូម៉ែត្រជាមុន និងបន្តការអភិវឌ្ឍបន្ថែមជាបន្តបន្ទាប់ស្របទៅតាមផែនការដែលបានដាក់ចេញយ៉ាងច្បាស់លាស់។ លើសពីបង្កើតជាកន្លែងកំសាន្តជិះទូក និងសម្រាប់ភ្ញៀវទេសចរអាចហែលទឹកលេងយ៉ាងសប្បាយ ស្ទឹងមួយនេះក៏ជាប្រភពស្តុកទឹកយ៉ាងសំខាន់មួយក្នុងតំបន់រីសត ដែលនឹងប្រើសម្រាប់បំពេញតម្រូវការស្រោចស្រព និងតម្រូវការផ្សេងៗទៀត។
ទាំងអស់នេះ សុទ្ធតែជាកត្តាសក្តានុពលក្នុងតំបន់អភិវឌ្ឍរីសតហ្រ្គីនហ្វាម ព្រោះបើយើងក្រឡេកមើលទេសភាពជាក់ស្តែងគឺក្រាលគ្របទៅដោយធម្មជាតិសុទ្ធសាធ រាប់ចាប់តាំងពីសួនផ្កាចំរុះពណ៌មានទំហំធំដែលមិនធ្លាប់មាននៅកម្ពុជា ចំការឬស្សីអ័រគីដេដែលជាម្លប់ដ៏ត្រជាក់សម្រាប់ការសម្រាកលំហែកាយ ទទួលទានអាហារ ហើយនៅខាងក្រោយចំការឬស្សីអ័រគីដេគឺជាស្ទឹងដែលអាចធ្វើការជិះទូកកំសាន្ត និងហែលទឹកលេងយ៉ាងសប្បាយបន្ថែមទៀត។ មិនមែនគ្រាន់តែជាគម្រោងដែលដាក់ចេញធម្មតា ប៉ុន្តែវាបានផ្សារភ្ជាប់ទៅនិងសកម្មភាពនៃការអភិវឌ្ឍន៍ឥតឈប់ឈរ សមិទ្ធិផលត្រូវបានលេចចេញជារូបរាងស្របតាមផែនការដែលបានដាក់ចេញឱ្យច្បាស់លាស់ បង្កើតបានជាទំនុកចិត្តដល់អ្នកវិនិយោគទាំងអស់ដែលបានដាក់ទុនវិនិយោគ និងគ្រោងបោះទុនវិនិយោគនៅក្នុងតំបន់អភិវឌ្ឍន៍បៃតងរបស់ហ្រ្គីនហ្វាម។
សម្រាប់អ្នកដែលវិនិយោគនៅតំបន់រីសតធម្មជាតិរបស់ហ្រ្គីនហ្វាមគឺពិតជាពិសេស ព្រោះម្ចាស់គម្រោងបានធ្វើការគិតគូរយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ ដែលមាននៅក្នុងតំបន់ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្ត និងបង្កើនចំណូលគ្រប់ច្រកជូនដល់អ្នកវិនិយោគ។
វិនិយោគលើដីចម្ការលម្ហែកាយរបស់ហ្រ្គីនរីសតលោកអ្នកនឹងទទួលបានផលចំណេញច្រើន ដោយក្រៅពីដីចម្ការលម្ហែកាយទំហំ ២០ម៉ * ៥០ម៉ លោកអ្នកនូវអាចទទួលបានបន្ថែមដំណាំហូបផ្លែ ៥០ដើម និងឈើប្រណីត រួមជាមួយការថែទាំជូនរយៈពេល ២ឆ្នាំឥតគិតថ្លៃ។
ស្ថិតក្នុងតំបន់អភិវឌ្ឍរីសតដែលនឹងលេចរូបរាងពេញលេញមិនយូរមិនឆាប់នេះ លោកអ្នកដែលក្លាយជាម្ចាស់ដីចម្ការលម្ហែកាយនឹងអាចទាញយកផលពីការសាងសង់ផ្ទះស្នាក់ សម្រាប់ជួលឲ្យភ្ញៀវដែលចូលមកកម្សាន្តបាន ២បន្ទប់ទៀត។ ចំណូលអកម្មក្រៅពីនេះ គឺផលដំណាំហូបផ្លែក្នុងដីចម្ការរបស់លោកអ្នក សុទ្ធសឹងជាដំណាំហូបផ្លែដែលមានទីផ្សារត្រូវប៉ាន់ និងតម្លៃខ្ពស់គួរសម ពិតជាប្រភពចំណូលដ៏ល្អវិសេសបំផុត។
លោកអ្នកអាចស្វែងរកព័ត៌មានលម្អិតពីការវិនិយោគដីចម្ការលម្ហែកាយនៅហ្រ្គីនហ្វាម តាមរយៈហ្វេសប៊ុកផេករបស់ Chhlat Realty ឬទំនាក់ទំនងមក Chhlat Realty ដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានលម្អិតពីដីចម្ការលម្ហែកាយនៅហ្រី្គនរីសតតាមរយៈលេខទូរស័ព្ទ៖
- 0969 49 59 60
- 017 49 59 60
- 010 24 33 44
- 012 666 104
- 011 85 84 89
ក្រុមការងារ We Strong Realty
- លោក សីហា 095 555 899 070 955 899
- លោក ជីវ៉ា 095 555 088 096 21 00 991