គន្លឹះជោគជ័យទាំង ៩ សម្រាប់អ្នកដែលមានបំណងប្រាថ្នា និងចង់ក្លាយជាគ្រិនវ័យក្មេង
មនុស្សមួយចំនួនយល់ថា ការទទួលបានជោគជ័យគឺជាការសិក្សារៀនសូត្រពីបុគ្គលជោគជ័យ។ ការមានអ្នកណែនាំគឺជាពរជ័យដ៏អស្ចារ្យចំពោះសហគ្រិនម្នាក់ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចរកឃើញដោយផ្ទាល់នោះទេ។ ប្រសិនបើអ្នកមិនទាន់រកឃើញអ្នកជំនួញម្នាក់ដែលអ្នកធ្វើជាអ្នកណែនាំផ្ទាល់ខ្លួនរបស់អ្នកទេ នេះជាការណែនាំចំនួន ២១ សម្រាប់សហគ្រិនវ័យក្មេង ឬអ្នកមានបំណងជួយអ្នកក្នុងការចាប់ផ្តើម៖
១) ប្រកួតប្រជែងនឹងខ្លួនឯង
លោក Richard Branson មានប្រសាសន៍ថាការលើកទឹកចិត្តដ៏ធំបំផុតរបស់គាត់គឺត្រូវបន្តការប្រកួតប្រជែងដោយខ្លួនឯង។ គាត់ចាត់ទុកជីវិតដូចជាការអប់រំនៅសាកលវិទ្យាល័យដ៏មានរយៈវែងមួយដែលជាកន្លែងដែលគាត់អាចរៀនបន្ថែមទៀតជារៀងរាល់ថ្ងៃ ហើយអ្នកក៏អាចធ្វើបានដូចគាត់ដែរ។
២) ធ្វើការងារដែលអ្នកយកចិត្តទុកដាក់
គ្មានការសង្ស័យទេសម្រាប់ការបើកដំណើរការអាជីវកម្មមួយដែលត្រូវការរយៈពេលយូរ។ លោក Steve Jobs បានកត់សម្គាល់ថាវិធីតែមួយកត់ដែលធ្វើឲ្យអ្នកពេញចិត្តក្នុងជីវិតគឺធ្វើការងារដែលអ្នកបានជឿជាក់ទៅលើវា ហើយធ្វើដោយយកចិត្តទុកដាក់បំផុត។
៣) ប្រថុយ
យើងមិនអាចដឹងពីលទ្ធផលនៃការខិតខំរបស់យើងទេ ដរាបណាយើងមិនបានធ្វើវា។ លោក Jeff Bezos បាននិយាយថាវាបានធ្វើឲ្យគាត់នឹងមិនសោកស្តាយចំពោះការបរាជ័យ ប៉ុន្តែគាត់នឹងសោកស្តាយដែលមិនបានព្យាយាមធ្វើវា។
៤) ជឿជាក់លើខ្លួនឯង
ដូចលោក Henry Ford បាននិយាយយ៉ាងច្បាស់ថា «ជាការពិតណាស់ វាស្ថិតនៅលើអ្វីដែលអ្នកគិតថាអាច និងមិនអាច»។ ជឿជាក់លើខ្លួនឯងថាអ្នកប្រាកដជាអាចជោគជ័យ ហើយអ្នកនឹងរកឃើញវិធីឆ្លងកាត់ឧបសគ្គផ្សេងៗ។ តែបើអ្នកមិនធ្វើ គឺអ្នកគ្រាន់តែរកលេសប៉ុណ្ណោះ។
៥) មានចក្ខុវិស័យ
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tumblr លោក David Karp បានកត់សម្គាល់សហគ្រិនថាគឺជាមនុស្សម្នាក់ដែលមានចក្ខុវិស័យសម្រាប់អ្វីមួយ និងមានបំណងប្រាថ្នាបង្កើតវាឡើង។ ដូច្នេះសូមរក្សាចក្ខុវិស័យរបស់អ្នកឲ្យបានច្បាស់គ្រប់ពេលវេលា។
៦) ប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក
ការជំនះភាពភ័យខ្លាចវាមិនមែនងាយស្រួលនោះទេ ប៉ុន្តែអ្នកត្រូវតែធ្វើវា។ Arianna Huffington ធ្លាប់បាននិយាយថាការភ័យខ្លាចគឺប្រៀបនឹងសាច់ដុំចឹង ហើយបើអ្នកកាន់តែប្រឈមមុខនឹងវា សាច់ដុំរបស់នឹងកាន់តែខ្លាំង។
៧) បញ្ចេញសកម្មភាពឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់
ពិភពលោកពោរពេញទៅដោយគំនិតល្អៗ ប៉ុន្តែភាពជោគជ័យកើតឡើងតែតាមរយៈសកម្មភាពប៉ុណ្ណោះ។ Walt Disney ធ្លាប់បាននិយាយថាវិធីងាយស្រួលបំផុតដើម្បីចាប់ផ្តើមគឺឈប់និយាយហើយចាប់ផ្តើមធ្វើ។ ដូច្នេះវាជាការពិតបើអ្នកចង់ជោគជ័យនោះ។
៨) កសាងក្រុមការងារដ៏ល្អ
លើលោកនេះគ្មានការជោគជ័យណាដែលកើតឡើងតែម្នាក់ឯងនោះទេ ហើយភាពអស្ចារ្យទាំងអស់នោះសុទ្ធតែកើតចេញពីក្រុមការងាររបស់អ្នកដូចគ្នា។
៩) ផែនការប្រមូលដើមទុន
លោក Richard Harroch ជាអ្នកបណ្តាក់ទុនរកស៊ីម្នាក់ លោកមានដំបូន្មានមួយសម្រាប់សហគ្រិននាពេលអនាគត៖ «វាពិបាកក្នុងការប្រមូលដើមទុកច្រើនជាងអ្វីដែលអ្នកបានគិត ហើយវាត្រូវការរយៈពេលយូរជាងនេះ»។ ដូច្នេះសូមមានគម្រាងសម្រាប់រឿងនេះឲ្យបានច្បាស់លាស់។
ក្នុងនាមជាសហគ្រិនជោគជ័យម្នាក់ត្រូវការការងារច្រើនចក្ខុវិស័យ និងការតស៊ូជាច្រើន។ គន្លឹះទាំង ២១ នេះពីសហគ្រិនដែលបានរកឃើញជោគជ័យនឹងជួយអ្នកឲ្យដើរលើផ្លូវបានស្រួលជាង។
ដោយ៖ Anthony Arthur