ភាពខុសគ្នារវាងភាពជាអ្នកដឹកនាំ (Leadership) និងការគ្រប់គ្រង (Management)?
ការដឹងអំពីភាពខុសគ្នារវាងភាពជាអ្នកដឹកនាំ (Leadership) និងការគ្រប់គ្រង (Management) ជួយអ្នកយល់ដឹងកាន់តែច្បាស់ពីតួនាទីក្នុងអង្គភាពរបស់អ្នក។ តាមរយៈការបែងចែកភាពខុសគ្នា អ្នកនឹងអាចសម្រួចសមត្ថភាពរបស់អ្នកទៅដល់កម្រិតសក្ដានុពលខ្ពស់បំផុត។ ខាងក្រោមនេះគឺជាការបែងចែកភាពខុសគ្នារវាងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង៖
អំណាចនៃការដឹកនាំបានមកពីសមត្ថភាពក្នុងទិញទឹកចិត្តពីអ្នកដទៃ។ អ្នកដឹកនាំប្រើប្រាស់ឥទ្ធិពលរបស់ពួកគេបង្កើតឲ្យមានការផ្លាស់ប្ដូរ។ ខណៈការគ្រប់គ្រង (Management) ធានាថាបុគ្គលិកអាចបំពេញតាមតម្រូវការនិងប្រកាន់ខ្ជាប់នូវគោលការណ៍អង្គភាព។
ភាពជាអ្នកដឹកនាំ (Leadership) និង ការគ្រប់គ្រង (Management) មានលក្ខណៈផ្សេងៗគ្នា និងការផ្ដោតផ្សេងគ្នាផងដែរ៖
១) ផ្ដោតលើគោលដៅ ទស្សនៈវិស័យ Vs ផ្ដោតលើកិច្ចការ
អ្នកដឹកដឹកនាំដោយប្រើប្រាស់ទស្សនវិស័យនិងគោលដៅរបស់ក្រុមហ៊ុន។ ពួកគេមើលឃើញក្នុងរូបភាពធំ និងស្វែងរកវិធីផ្សេងៗដើម្បីបង្កើតចក្ខុវិស័យឲ្យទៅជាការពិត។ នៅពេលដែលអ្នកដឹកនាសាកល្បងធ្វើអ្វីថ្មី ពួកគេតែងតែប្រកាន់ខ្ជាប់គំនិតរបស់ពួកគេទៅនឹងបេសកកម្មក្រុមហ៊ុន។
អ្នកដឹកនាំគឺជាអ្នកផ្ដល់ភារៈកិច្ច។ ពួកគេប្រហែលជាមានការខ្វាយខ្វល់អំពីចក្ខុវិស័យ កិច្ចការរបស់ពួកគេជាប់ទៅនឹងគោលនយោបាយក្រុមហ៊ុន។ អ្នកដឹកនាំបង្កើតគោលគំនិតធំសម្រាប់អ្នកដឹកនានៃអង្គភាពរបស់ខ្លួន។
២) លក់ Vs ប្រាប់
អ្នកដឹកនាំតែងតែបង្កើតគំនិតនៃការបង្កើតថ្មី ពួកគេត្រូវបញ្ចុះបញ្ចូលអ្នកដទៃអំពីគំនិតនោះថាមានតម្លៃ មានលទ្ធផល។ អ្នកដឹកនាំបង្កើតអំណាចដោយការលើកទឹកចិត្តអ្នកដទៃរយៈឲ្យពួកគេជឿលើគំនិតរបស់គេ។
ផ្ទុយទៅវិញ អ្នកគ្រប់គ្រងមិនចាំបាច់លក់គំនិតរបស់ពួកគេនោះទេ ពីព្រោះតួនាទីរបស់ពួកគេគឺការអនុវត្តគោលការណ៍។ បុគ្គលិកធ្វើតាមអ្វីដែលអ្នកគ្រប់គ្រងប្រាប់ ឬដាក់ឲ្យធ្វើ។
៣) ប្រឈមហានិភ័យ Vs កាត់បន្ថយហានិភ័យ
ប្រសិនបើអ្នកធ្វើអ្វីថ្មី អ្នកប្រាកដជាត្រូវប្រឈមនឹងហានិភ័យ។ អ្នកដឹកនាំត្រូវហ៊ានប្រឈមនឹងហានិភ័យ ពីព្រោះពួកគេត្រូវផ្លាស់ប្ដូរ។
អ្នកគ្រប់គ្រងត្រូវកាត់បន្ថយហានិភ័យ។ ពួកគេត្រូវប្រាកដថាបុគ្គលិកធ្វើអ្វីដែលពួកគេត្រូវធ្វើដែលដាក់ដោយក្រុមហ៊ុន។ នៅពេលមានបញ្ហាកើតឡើង អ្នកដឹកនាំត្រូវយកបញ្ហានោះទៅឲ្យអ្នកដឹកនាដើម្បីផ្លាស់ប្ដូរគោលនយោបាយ។
៤) លើកទឹកចិត្ត Vs បញ្ជា
អ្នកដឹកនាំផ្ដល់ការលើកទឹកចិត្តទៅដល់បុគ្គលិកដើម្បីគិតឲ្យចេញពីប្រអប់ និងមើលឃើញរូបភាពធំ។
អ្នកដឹកនាំជាទូទៅមានគោលការណ៍ណែនាំអំពីកន្លែងធ្វើការ។ ពួកគេមានការលើកទឹកចិត្ត ប៉ុន្តែកិច្ចការសំខាន់គឺប្រាប់អ្នកអំពីរបៀបដែលកិច្ចការដែលត្រូវសម្រេច។
៥) ភាពបត់បែន Vs ធ្វើតាមលំហូរការងារ
អ្នកដឹកនាំត្រូវការការជម្នះនឹងស្ថានភាពដដែលៗរបស់ពួកគេ។ ពួកគេចូលចិត្តសាកល្បងអ្វីដែលថ្មីដើម្បីឲ្យដឹងអំពីប្រសិទ្ធភាពកាន់តែល្អ។
អ្នកគ្រប់គ្រងតែងរក្សាភាពដដែលៗ។ អ្នកដឺកនាំធ្វើកិច្ចការរបស់ពួកគេឲ្យអស់សមត្ថភាពនៅពេលពួកគេអនុវត្តអ្វីដែលអ្នកដឹកនាំដាក់ឲ្យ។
៦) បំពានច្បាប់ Vs ស្របតាមច្បាប់
អ្នកដឹកនាំធ្វើសកម្មភាពឲ្យលឿន និងបំពានច្បាប់ដើម្បីទៅឲ្យបានមុនគេ។ ការធ្វើការតាមគោលការណ៍តែមួយមុខធ្វើឲ្យកិច្ចការមួយមិនអាចសម្រេចបានដើម្បីនាវានុវត្ត ដែលមានន័យថាអ្នកដឹកត្រូវធ្វើធ្វើការបត់បែន។
អ្នកដឹកនាំចង់រក្សាកិច្ចការរបស់ពួកគេ ពួកគេប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តដែលថ្នាក់លើដាក់ឲ្យពួកគេ។ ការបំពានច្បាប់ធ្វើឲ្យក្រុមហ៊ុនទាំងមូលមានភាពទន់ខ្សោយ។
៧) បង្កើតការជឿជាក់ Vs រំពឹងការគ្រប់គ្រង
ក្នុងការបង្ហាញផ្លូវដល់នរណាម្នាក់ អ្នកប្រាកដថាអ្នកត្រូវបានការជឿជាកលើពួកគេក្នុងការធ្វើកិច្ចការអ្វីមួយ។ អ្នកដឹកនាំខ្លាំងពូកែខាងជំរុញលើកទឹកចិត្តលើមនុស្សជុំវិញខ្លួន។
អំណាចរបស់អ្នកដឹកនាំស្ថិតលើសមត្ថភាពក្នុងការគ្រប់គ្រងពេញលេញ។ អ្នកមិនចាំបាច់ទឹកចិត្តលើអ្នកគ្រប់គ្រងរបស់អ្នកក្នុងការធ្វើអ្វីមួយនោះទេ។ អ្នកគ្រប់គ្រងរំពឹងនិងត្រូវការការគ្រប់គ្រងដើម្បីធ្វើកិច្ចការមួយ។
៨) បំផុសគំនិត Vs ដាក់កិច្ចការ
អ្នកដឹកនាំបង្កើតគំនិតថ្មី និងគំនិតផ្សេងៗពីព្រោះការធ្វើបែបនេះនឹងជួយគាំទ្រដល់គោលដៅរបស់ពួកគេ។ ពួកគេដឹងថានៅពេលពួកគេលើកទឹកចិត្តឲ្យបុគ្គលិកគិតគំនិតផ្សេងៗ។ គេដឹងថាគំនិតផ្សេងៗធ្វើឲ្យមានគំនិតនវានុវត្តផ្សេងៗ។
អ្នកគ្រប់គ្រងមិនអាចលើកទឹកចិត្តឲ្យមានគំនិតសេរីបានទេ ពីព្រោះពួកគេមិនអាចនឹងសម្រេចការរំពឹងទុករបស់ក្រុមហ៊ុន។ ការប្រាប់បុគ្គលិកអំពីរបៀបធ្វើអ្វីមួយគឺជាវិធីតែមួយគត់ដើម្បីធានាថាបុគ្គលិកនឹងធ្វើតាមអ្វីដែលគេត្រូវធ្វើ៕
ដោយ៖ លង់ វណ្ណៈ