ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តគម្លាតសុវត្ថិភាពសង្គម​



ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាសស្តីពីការអំពាវនាបន្តអនុវត្តការរក្សាគម្លាតសុវត្ថិភាពសង្គម នៅពេលកម្ពុជាប្រកាសរកឃើញករណីវិជ្ជមានកូវីដ ១៩ បន្តបន្ទាប់បន្ថែមទៀត ក្រោយអាចទប់ស្កាត់បានទាំងស្រុងលើ ១២២ករណីដំបូងគិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០។ 

៤ ករណីថ្មីបានរកឃើញចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្ន២០២០ ក្នុង ៤ ករណីនេះសុទ្ធសឹងជាករណីនាំចូល តែភាគច្រើនជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងមុនពេលចូលមកដល់ប្រទេសកម្ពុជា។ កម្ពុជានៅតែមានចំនួនអ្នកឆ្លងតិចជាអត្រាអ្នកជាសះស្បើយ ពោលគិតត្រឹមថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ អត្រាអ្នកជាសះស្បើយមានចំនួន ៩៨,៤១%។ 

តែទោះជាយ៉ាងណាក្តី ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តធ្វើការអំពាវនាវ ក្រើនរំឮកទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ឲ្យបន្តអនុវត្តក្បួនច្បាប់អនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គមបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងការចម្លងចូលទៅក្នុងសហគមន៍។ 

ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមម៉មប៊ុនហេង បទទាមទារឲ្យមានការរក្សាគំលាតសុវត្ថិភាពសង្គមតាមប្រកាសខាងក្រោម

១) ការរក្សាគម្លាយសុវត្ថិភាពសង្គម

ចៀសវាង ឬចៀសវាមិនបានត្រូវកាត់បន្ថយឲ្យបានជាអតិបរមា នៅការជួបជុំគ្នាសង្គមដែលមានមនុស្សម្នាច្រើនដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា មានដូចជាការជួបជុំគ្រាប់ពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី រាជពិធីបុណ្យផ្សេងៗ មានការប្រគុំតន្ត្រី ការលេងជួបជុំបរិភោគអាហារជាមួយមិត្តភ័ក្កិខាងក្រៅផ្ទះ ការជួបជុំធ្វើខួបកំណើត ឬការធ្វើពិធីបានផ្ទះក្នុងទ្រង់ទ្រាយធំ ការដែលនាងកម្ចាត់ក្រមុំច្រើនជាដើម។

  • ជៀសវាងការហាត់ប្រាណជាក្រុមតាមក្លឹប រៀបការហាត់ប្រាណជាក្រុមនៅទីតាំងដែលមានការប្រមូលផ្ដុំគ្នានៅក្នុងកន្លែងបិទជិត
  • ចៀសវាងកន្លែងណាដែលមានមនុស្សម្នាច្រើន
  • អ្នកដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺដូចជា ជនចាស់ជរា ចិនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចជាដើម មិនត្រូវចូលរួមដំណើរជួបប្រជុំគ្នា ឬបើមានការចាំបាច់បំផុតនោះត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងប្រើមធ្យោបាយជំនួសវិញតាមរយៈការប្រើប្រាស់ទូរស័ព្ទ ប្រើសារជាសំឡេង ប្រើជាបាត់ទំនាក់ទំនងតាមវីដេអូ ឬការសរសេរជាដើម សម្រាប់ការចូលរួមរបស់ពួកគេ
  • លុបចោលឬពន្យារពេលការជួបជុំ ឬប្រជុំ ខ្ញុំព្រឹត្តិការណ៍ដែលបង្កឲ្យមានមនុស្សច្រើន 
  • មិនគួរចេញទៅក្រៅផ្ទះមិនចាំបាច់

២) ការរក្សាគម្លាតសុវត្ថិភាពបុគ្គល

  • ការរក្សាគម្លាតសុវត្ថិភាពបុគ្គល គឺជាការរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដូចជា អង្គុយ ឈរឬឈររង់ចាំ ឈរជជែកគ្នា ឲ្យបានយ៉ាងតិចមួយថ្ងៃ ១,៥ម៉ែត្រឡើងទៅ នឹងអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោមនេះ
  • ពេលជួបគ្នាជាចៀសវាងការបថើប ឬចាប់ដៃ ដោយជំនួសមកវិញនូវការអនុវត្តការសំពះគ្នា ធ្វើការលើកដៃធ្វើជាសញ្ញា ឬការការលក់ក្បាលដែលមានចម្ងាយកុំលាបពីគ្នាឱ្យបានយ៉ាងតិច ១,៥ ម៉ែត្រឡើងទៅ
  • ត្រូវរក្សាគម្លាតពីម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិច ១,៥បានឡើងទៅ ប្រើម៉ាស់ក្នុងករណីចាំបាច់ ឬប្រើក្រម៉ា ឬកន្សែង ព្រមទាំងអនុវត្តអនាម័យដោយស្អាតជានិច្ចនៅតាមទីកន្លែងដូចជា កន្លែងធ្វើការ ទីសាធារណៈ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្តលម្ហែកាយឬកន្លែងភ្ជាប់នានានិងមធ្យោបាយធ្វើដំណើរជាដើម
  • ក្នុងករណីមានការប្រជុំ ការបណ្ដុះបណ្ដាល និងសិក្ខាសាលាដែលចាំបាច់ អ្នកត្រូវធានាថាបន្ទប់ធំមានខ្យល់ចេញចូល ត្រូវរៀបចំរក្សាគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់តិច ១,៥ ម៉ែត្រឡើងទៅ វាស់កំដៅបុគ្គលចូលរួម អ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាស់ និងអនុវត្តអនាម័យលាងដៃជាប់ជាប្រចាំ រីឯបុគ្គលមានបញ្ហាសុខភាពមិនត្រូវមកចូលរួមនៅទេ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី ០៨ ខែមិថុនា​ ឆ្នាំ២០២០ នេះ​កម្ពុជា​មានអ្នក​ឆ្លង​ករណី​កូវីដ ១៩ ចំនួន ១២៦នាក់​ ជាសះ​ស្បើយ​ ១២៤នាក់ និង​ ២នាក់​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ៕

X
5s