QHR ត្រៀមខ្លួនក្លាយជាអ្នកផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងផ្នែកធនធានមនុស្សបែបថ្មីនៅក្នុងទីផ្សារកម្ពុជា
ក្រុមហ៊ុន QHR Solutions ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយសម្រាប់ការគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) ឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី ដែលឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។ កាលពីខែកុម្ភៈ ឆ្នាំ2020 កន្លងទៅនេះ ក្រុមហ៊ុន Enable Business Pte. Ltd. បានបើកដំណើរការអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញដោយប្រើពាណិជ្ជនាមរបស់ខ្លួនឈ្មោះថា QHR Solutions ដើម្បីជួយសម្រួលដល់បណ្ដាក្រុមហ៊ុននានា នៅក្នុងការជម្នះបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះនៅក្នុងការគ្រប់គ្រងបច្ចេកវិទ្យា និងបេក្ខភាពមានទេពកោសល្យ ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើនកំពុងជួបប្រទះនៅក្នុងទិដ្ឋភាពអាជីវកម្ម ដែលកំពុងតែមានការប្រែប្រួលមិនធ្លាប់មានពីមុនមកបែបនេះ។
ក្រុមហ៊ុននេះបាននាំមកនូវកម្មវិធីសូហ្វវែរ (Software) ដែលជាកម្មវិធីសម្រាប់គ្រប់គ្រងធនធានមនុស្ស (HRM) មានមុខងាររួមបញ្ចូលគ្រប់ជ្រុងជ្រោយ ពោលគឺ ចាប់ពីដំណើរការដំបូងរហូតដល់ចប់ ដែលដំណើរការនៅលើប្រព័ន្ធខ្លោដ (cloud-base) ដើម្បីផ្ដល់ជូននូវដំណោះស្រាយផ្នែកធនធានមនុស្សប្រកបដោយសក្ដានុពល និងមានប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងតម្លៃសមរម្យ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជាជាដើម។
កម្មវិធីសូហ្វវែរ (Software) គ្រប់គ្រងធនធានមនុស្សគ្រប់ជ្រុងជ្រោយនេះ បានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រដល់ផ្នែកធនធានមនុស្សក្នុងការផ្ដោតទៅលើការប្រើក្រដាសតិចជាងមុន តែអាចគ្រប់គ្រងធនធានមនុស្សក្នុងបរិមាណយ៉ាងច្រើនប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្មវិធីសូហ្វវែរ (Software) នេះមានផ្ដល់ជូននូវអ៊ីនធឺហ្វេសងាយស្រួលសម្រាប់ប្រើប្រាស់ (intuitive interface), ម៉ូឌុលលើកកំពស់សមត្ថភាព ដំណោះស្រាយមានប្រសិទ្ធភាពក្នុងការចំណាយ ដែលលោកអ្នកអាចបំពេញកិច្ចការតាមការចង់បានក្នុងរយៈពេលដ៏ខ្លីត្រឹមតែពីរបីនាទីប៉ុណ្ណោះ។
កម្មវិធី QHR គឺជាកម្មវិធីសូហ្វវែរ (Software) ដែលទទួលបានការស្វាគមន៍ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ និងបានឈ្នះពានរង្វាន់ជាបន្តបន្ទាប់ រួមមានពានរង្វាន់កម្មវិធីសូហ្វវែរតាមដានបេក្ខភាពល្អបំផុត [ពានរង្វាន់ប្រាក់ ឆ្នាំ2019] (Best Applicant Tracking Software-Silver Award 2019) ក្រុមហ៊ុនធនធានមនុស្សបង្កើតថ្មីល្អបំផុត [ពានរង្វាន់មាស ឆ្នាំ2018] (Best HR Start-up Company-Gold Award 2018) និងពានរង្វាន់ករណីសិក្សាសម្រាប់ប្រឹក្សាយោបល់ផ្នែកធនធានមនុស្ស ប្រចាំឆ្នាំ2018 (Human Resource Consulting Case Study of the Year 2018)។
មិនខុសពីបណ្ដាប្រទេសជាច្រើនផ្សេងទៀតឡើយ កំណើនសេដ្ឋកិច្ចគួរឱ្យគត់សម្គាល់នាពេលកន្លងមករបស់កម្ពុជា បានធ្លាក់ចុះថមថយដោយសារតែជំងឺកូវីដ-19។ ក្រុមហ៊ុនភាគច្រើន ជាពិសេស សហគ្រាសធុនតូច និងមធ្យម បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ហើយត្រូវតែខិតខំខ្នះខ្នែងធ្វើយ៉ាងណាដើម្បីពុះពារជម្នះស្ថានភាពនាពេលបច្ចុប្បន្ននេះឱ្យបាន។ និយោជកមួយចំនួនបានខំប្រឹងសម្របខ្លួនទៅនឹងស្ថានការណ៍ជាក់ស្ដែងតាមរយៈការកាត់បន្ថយចំនួនបុគ្គលិក ឬកាត់ប្រាក់ខែបុគ្គលិកត្រឹមកម្រិតភាគរយជាក់លាក់ណាមួយ ដោយឱ្យបុគ្គលិកឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលថែមទៀតផង ខណៈដែលក្រុមហ៊ុននានាដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត បានបង្ខំចិត្តបិទដំណើរការអាជីវកម្មរបស់ខ្លួនទាំងស្រុងតែម្ដង។
សម្រាប់ក្រុមហ៊ុនទាំងឡាយណា ដែលអាចនៅបន្តដំណើរការអាជីវកម្មរបស់ខ្លួនតាមរយៈការប្រើប្រាស់វិធីសាស្រ្តធ្វើការងារពីចម្ងាយ បញ្ហាប្រឈមទាំងនេះក៏នៅតែបន្តកើនឡើងដោយអាចបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងមុន ដោយសារតែវិបត្តិសកលដ៏ធំមហិមាមួយនេះដែលយើងគ្រប់គ្នាសុទ្ធតែមិនអាចព្យាករណ៍ដឹងមុនបាន។
ការគាំទ្រ និងគំនិតផ្ដួចផ្ដើមដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ឌីជីថលូបនីយកម្មនៅក្នុងប្រទេស គឺជាគន្លឹះចាប់ផ្ដើមក្នុងការលើកកម្ពស់ការយល់ដឹង ហើយបន្ទាប់មក ឈានដល់ការបង្កើតប្រព័ន្ធអេកូអំណោយផល ដែលមានលក្ខណៈរួមបញ្ចូល និងការរចនាឡើងដើម្បីលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមនៅក្នុងការប្ដូរមកប្រើប្រាស់ប្រព័ន្ធឌីជីថលជំនួសវិញ។ នេះហើយជាមូលហេតុដែលក្រុមហ៊ុន QHR Solutions ចូលខ្លួនមកផ្ដល់នូវជំនាញឯកទេសរបស់ខ្លួន ហើយនៅពេលក្រុមហ៊ុននានាប្រើប្រាស់សេវាកម្មរបស់យើង ហើយដំណោះស្រាយទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្រេចគោលដៅ និងការអនុវត្តការផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធឌីជីថលដែលបានលើកឡើងខាងលើនេះជាក់ជាមិនខាន។ ហេតុដូច្នេះហើយក្រុមហ៊ុននេះនឹងបន្សល់ទុកនូវឥទ្ធិពលមួយក្នុងនាមជាអ្នកកែប្រែរបៀបរបបថ្មីនៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
QHR Solutions ផ្ដល់ជូននូវមុខងារដ៏ច្រើនសម្បូរបែប ដែលពិតជាស័ក្ដិសមសម្រាប់ក្រុមហ៊ុនទាំងអស់ក្នុងការដំណើរការការងារគ្រប់គ្រងធនធានមនុស្សរបស់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិ និងតាមប្រព័ន្ធឌីជីថល។ មុខងារទាំងនេះរួមមានមុខងារជាច្រើនដែលអាចកែសម្រួលទៅតាមបរិបទខាងក្នុងដើម្បីជួយបង្កើនលទ្ធភាពក្រុមហ៊ុននៅក្នុងការគ្រប់គ្រងបុគ្គលិករបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិកងាយស្រួលប្រើប្រាស់ កម្មវិធី App នៅលើទូរសព្ទចល័តឥតគិតថ្លៃ ប្រព័ន្ធគ្រប់គ្រងបញ្ជីប្រាក់ខែដោយស្វ័យប្រវត្តិ មុខងារសុំច្បាប់ឈប់សម្រាក មុខងារចូលប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពតាមរយៈបច្ចេកវិទ្យាចំណាំមុខ និង GPS ឯកសារផ្ទៀងផ្ទាត់ម៉ោងការងារ មុខងាររួមបញ្ចូលនូវកម្មវិធីសូហ្វវែរគណនេយ្យ និងម៉ូឌុលសិក្សា និងអភិវឌ្ឍន៍រួមបញ្ចូលគ្នាប្រកបដោយសិទ្ធភាពខ្ពស់បំផុត។
ដោយមានក្រុមអ្នកជំនាញឯកទេសខ្ពស់សម្រាប់ដោះស្រាយបញ្ហាលំបាកៗ QHR Solutions បានដាក់បញ្ចូលរួមគ្នានូវកញ្ចប់កម្មវិធី QHR COVID-19 ដែលបានរចនាឡើងសម្រាប់ប្រភេទក្រុមហ៊ុនគ្រប់វិសាលភាពទាំងអស់នៅក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងងាយស្រួលប្រើប្រាស់។ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក (Workforce Management) អាចជួយក្រុមហ៊ុននានាក្នុងការតាមដាន និងគ្រប់គ្រងបុគ្គលិករបស់ខ្លួនបានយ៉ាងងាយស្រួលបំផុត ជាមួយនឹងឧបករណ៍ផលិតភាព (productivity tools) ដូចជា មុខងារសុំច្បាប់អេឡិចត្រូនិក (e-leave) មុខងារទាមទារចំណាយតាមប្រព័ន្ធអេឡិចត្រូនិក (e-claims) ការតាមដានវត្តមានដោយបច្ចេកវិទ្យាចំណាំមុខ ក៏ដូចជា
មុខងារចេញសេចក្ដីប្រកាសឆ្លាតវៃផងដែរ។ កម្មវិធីនេះនឹងធ្វើឱ្យដំណើរការអាជីវកម្មកាន់តែមានភាពល្អប្រសើរឡើង និងជួយដល់ក្រុមហ៊ុននៅក្នុងការត្រៀមលក្ខណៈក្នុងការបន្ស៊ាំ និងសម្របខ្លួនទៅនឹងបរិបទការងារនាពេលអនាគតយ៉ាងមានប្រសិទ្ធភាព។
លោក Victor La នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន QHR Solutions បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រព័ន្ធឌីជីថល QHR Solutions គឺជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) ដែលមានមុខងារជាច្រើនដោយបានកែសម្រួលតាមតម្រូវការជាក់ស្ដែងនៅក្នុងក្រុមហ៊ុន និងងាយស្រួលប្រើប្រាស់។ ជំងឺកូវីដ-19 បានបង្ហាញឱ្យយើងឃើញថា ផ្នែកធនធានមនុស្សបានក្លាយជាផ្នែកមួយនៅជួរមុខគេគ្រប់បណ្តាក្រុមហ៊ុនទាំងអស់។ ឌីជីថលូបនីយកម្មផ្នែកធនធានមនុស្សគឺមិនមែនគ្រាន់តែជាកិច្ចការល្អប្រសើរមួយដែលគួរតែមាននោះទេ ប៉ុន្តែគឺវាគឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវតែអនុវត្តដោយខានមិនបានសម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ ដើម្បីអាចដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សមានលក្ខណៈរួមបញ្ចូលដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការជម្នះនឹងបញ្ហាប្រឈមនាពេលអនាគត។ គោលដៅរបស់យើង គឺនាំមកនូវវិធីសាស្រ្តគ្រប់គ្រងធនធានមនុស្សដែលអាចអនុវត្តបានល្អប្រសើរបំផុត ដែលមានប្រភពពី
ប្រទេសដែលមានសេដ្ឋកិច្ចលក្ខណៈឌីជីថលលំដាប់កំពូលនៅក្នុងតំបន់អាស៊ាន ដើម្បីជួយពន្លឿនសន្ទុះកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់បច្ចេកវិទ្យា និងផ្ដល់ភាពអង់អាចដល់កម្លាំងពលកម្មវ័យក្មេងនៅកម្ពុជា។ ក្រុមការងារយើងខ្ញុំពិតជាមានក្ដីរំភើបរីករាយណាស់ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជាមួយនឹងវិស័យផ្សេងៗ ដើម្បីផ្ដល់ជូននូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមតម្រូវការក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។”
ជាចុងក្រោយ លោក La បានមានប្រសាសន៍ថា “កម្ពុជាកំពុងតែស្ថិតនៅក្នុងកាលៈទេសៈដ៏សំខាន់នៃកំណើនអភិវឌ្ឍនៅក្នុងប្រទេស ប្រព័ន្ធបណ្ដាញ 5G ដែលនឹងមកដល់នាពេលឆាប់ៗនេះ នឹងមានមូលដ្ឋានគ្រឹះក្នុងការជំរុញដល់ឌីជីថលូបនីយកម្ម ដោយបង្កើនផលិតភាព និងពាណិជ្ជកម្មតាម
រយៈហេដ្ឋារចនាសម្ព័ន្ធឌីជីថល នោះសេវាកម្មឌីជីថលលើខ្លោដ (cloud-base) ដូចជាសេវាកម្មរបស់យើង នឹងជួយផ្ដល់ភាពអង់អាចដល់កម្លាំងពលកម្មវ័យក្មេងនៅកម្ពុជា ក្នុងការដឹកនាំកម្លាំងជំរុញអាជីវកម្មថ្មីៗនាយុគសម័យឧស្សាហកម្ម 4.0។ ការគួបផ្សំចំណុចទាំងអស់នេះ ជាមួយនឹងការបង្កើតដៃគូយុទ្ធសាស្រ្ត គឺដើម្បីបង្កើតប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំមួយ។ ទាំងនេះគឺជាកត្តាដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅនេះ ដើម្បីពាំនាំមកនូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ជារួមផងដែរ”។
ដោយសារតែក្រុមហ៊ុនភាគច្រើនដែលបានរងផលប៉ះពាល់ដោយសារតែជំងឺរាតត្បាតនេះកំពុងតែត្រៀមលក្ខណៈដើម្បីបន្តដំណើរការក្រោយពេលជំងឺកូវីដ-19 ផុតរលត់ទៅវិញ នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនក្នុងការធានាឱ្យបាននូវអនាគតរបស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សនៅលើខ្លោដ (cloud-base) មានលក្ខណៈរួមបញ្ចូលដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន QHR Solutions (Cambodia) គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយក្រុមហ៊ុន Enable Business Pte Ltd (UEN 201324947N) ដែលមានចំណុចផ្ដោតសំខាន់ចំនួន 3៖ ស្ថិរភាព សុវត្ថិភាព និងសេវាកម្ម។ ក្រុមហ៊ុននេះបានបង្កើតឡើងនៅក្នុងឆ្នាំ2013 ដើម្បីឆ្លើយតបទៅនឹងបញ្ហាចាំបាច់ និងកំណើនតម្រូវការរបស់ក្រុមហ៊ុនដែលត្រូវការកម្មវិធីសូហ្វវែរ (Software) ឯកទេសគ្រប់គ្រងធនធានមនុស្ស និងតម្រូវការសេវាកម្មពិសេសស្របតាមវិស័យរបស់ខ្លួន។ ក្រុមការងារជំនាញរបស់យើងរួមមានអ្នកជំនាញកម្រិតថ្នាក់អនុបណ្ឌិត និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើននាក់។ ចំណុចប្លែកពិសេសរបស់ពួកគាត់ គឺការប្ដេជ្ញាចិត្តក្នុងការបង្កើតសេវាកម្មដែលមានគុណភាពខ្ពស់បំផុត និងដំណោះស្រាយជាក់លាក់សម្រាប់វិស័យឧស្សាហកម្ម៕