តោះៗ! ជិតដល់ថ្ងៃទៅបោះតង់ Free នៅតំបន់រីសត Free សម្រាប់តែ ២០នាក់ទេណា
យើងដឹងហើយថា កាលៈទេសៈ Covid-19 ដ៏លំបាកនេះ អាជីវកម្មភាគច្រើនត្រូវបានផ្អាក មួយចំនួនទៀតក្ស័យធន និងមួយចំនួនទៀតជួបបញ្ហាជាច្រើន។ វាពិតជារឿង ដែលគួរឱ្យឈឺក្បាលបំផុត ហើយពិតណាស់ថា វាអាចបណ្ដាលឱ្យកើតជំងឺបាក់ទឹកចិត្តផងសម្រាប់ម្ចាស់អាជីវកម្មខ្លះ ដែលជាប់នៅក្នុងផ្ទះច្រើនខែ ខ្វះចំណូល ឆាល់គំនិត និងគ្មានឱកាសចែករំលែកបទពិសោធន៍អាជីវកម្មជាមួយអ្នកដទៃ។
ដោយសង្កេតឃើញបញ្ហាទាំងនេះហើយ ពួកយើងបានបង្កើតកម្មវិធីបោះតង់នេះឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការធ្វើអាជីវកម្មកាលៈទេសៈ Covid-19 នេះផង និងដើម្បីធ្វើ ឱ្យម្ចាស់អាជីវកម្មអាចមានឱកាសបង្កើនមិត្តភាពជាមួយម្ចាស់អាជីវកម្មផ្សេងៗទៀត តាមរយៈការបោះតង់ជុំគ្នា។ កម្មវិធីនេះ មិនតម្រូវឱ្យបង់ប្រាក់អ្វីទាំងអស់ ដោយគ្រាន់តែបញ្ជាក់ការចូលរួមរបស់លោកអ្នក និងមានយានជំនិះផ្ទាល់ខ្លួនជាការស្រេច។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២០ នៅតំបន់ ហ្គ្រីនហ្វាម ចម្ងាយ ១០៤គីឡូម៉ែត្រពីភ្នំពេញ ដែលជាទីតាំងស្ថិតនៅជើងភ្នំ និងជួរភ្នំក្រវ៉ាញ ដែលអាចគយគន់មើលទេសភាពព្រៃព្រឹក្សា និងប្រជុំភ្នំខ្ពស់ៗជាពិសេសភ្នំខ្ពស់ជាងគេនៅកម្ពុជាគឺភ្នំឱរ៉ាល់ ដែលចម្ងាយតាមបន្ទាត់ត្រង់ត្រឹមតែ ២០គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់បោះតង់។