និស្សិតវិទ្យាសាស្រ្តសង្គម៖ ព័ត៌មានមិនពិត បង្កអស្ថិរថេរភាពសង្គម និងបំពុលឲ្យប្រទេសជាតិច្របូកច្របល់​



ភ្នំពេញ៖ អំឡុងពេលមានការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ឥទ្ធិពលព័ត៌មានមិនពិតបានប៉ះពាល់ការតាមដាននៅស្ថានភាពជុំវិញនូវជំងឺកូវិដ១៩ នេះ ដោយបណ្តាលឲ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ ខណៈក្រសួងព័ត៌មានក៏បានជំរុញដល់មន្ត្រីគ្រប់ផ្នែកពិនិត្យតាមដានព័ត៌មានមិនពិត និងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីការពារកុំឲ្យបង្កផលប៉ះពាល់ដល់សង្គម។

នាពេលបច្ចុប្បន្នជំងឺកូវីដ ១៩ នេះមានការផ្ទុះឡើងក្នុងប្រទេសកម្ពុជា ដែលធ្វើប្រជាពលរដ្ឋមានការព្រួយបារម្ភ និងតាមដានព័ត៌មានអំពីស្ថានភាពនៃជំងឺនេះ។

ជាប្រចាំជានិស្សិតឆ្នាំទី ៣ ផ្នែកវិទ្យាសាស្រ្តសង្គម នៅវិទ្យាស្ថានជាតិសង្គមកិច្ច យុវជន ភុំ ទិត្យច័ន្ទភិរម្យ បានតាមដាន និងធ្លាប់បានពិភាក្សាគ្នាជាមួយមិត្តភក្តិ​តាំងពីខែមករាមកម្លេះ អំឡុងពេលមានការផ្ទុះឡើងនៅទីក្រុង wuhan ប្រទេសចិន ដែលយើងបានពិភាក្សាអំពីការស្លាប់ ការរីករាយដាល និងសភាពការណ៍នាពេលនោះ។

លោកបាននិយាយថា៖ «ខណៈនោះមិនទាន់ការចាប់អារម្មណ៍ពីគ្រួសាររបស់ខ្ញុំ និងប្រជាជនមួយចំនួននោះទេ ភាគច្រើនអ្នកដែលបានដឹង និងចាប់អារម្មណ៍គឺយុវជនរបស់យើងដែលតាមដាមដានលើព្រឹត្តិការណ៍អន្តជាតិ រហូតមកដល់មានការឆ្លង និងរីករាលដាលមកដល់តំបន់អាស៊ី គឺមនុស្សជុំវិញខ្លួនខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងពិភាក្សាគ្នា ចែករំលែកព័ត៌មានគ្នាដោយពេលខ្លះព័ត៌មានពិត និងមិនពិត»។

យុវសិស្សរូបនេះក៏បានមានមតិបន្ថែមថា៖ «ចំពោះព័ត៌មានមិនពិត ទាំង voice chat និងព័ត៌មានមិនមានប្រភពច្បាស់លាស់ បើអ្នកមានចំណេះដឹងគ្រប់គ្រាន់ យើងអាចថ្លឹងថ្លែងព័ត៌មានបាន គឺមិនមានបញ្ហាអ្វីនោះទេ ចំណែកអ្នកមានស្មារតីទន់ខ្សោយ ធ្វើឲ្យមានការភ័យខ្លាច នាំគ្នាទៅទិញស្ពៀនទុក។ ដូចច្នោះព័ត៌មានមិនពិត គឺជាឥទ្ធិពលមួយដែលមិនត្រឹមតែបង្ហា្គញអស្ថេរភាព របស់សង្គមនោះទេ ហើយមិនត្រូវតែប៉ុណ្ណោះទេ វាជាការបំពុលមួយដែលអោយប្រទេស
ជាតិមានច្របូលច្របល់បន្ថែមទៀត»។

សម្រាប់រូបលោកផ្ទាល់ ការ​ជឿទុកចិត្តព័ត៌មានទៅបាន គឺមានប្រភពចេញពីក្រសួងសុខាភិបាល និង ព័ត៌មានអន្តរជាតិដូច BBC. Reuters, Maildaily ជាដើម។

គួរបញ្ជាក់ផងដែល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការមួយ សម្រាប់តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅតាមបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗនៅកម្ពុជា។ បើយោងលិខិតរបស់ក្រសួងព័ត៌មានដដែលបានបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ចក្នុងការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គម ឬបណ្ដាញទំនាក់ទំនងផ្សេងៗទៀត។ គណៈកម្មការនេះ នឹងឆ្លើយតបទៅសាធារណជនឲ្យទាន់ពេល និងគ្រប់មធ្យោបាយរាល់ការផ្សាយព័ត៌មានមិនពិត រួមទាំងសហការជាមួយស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា។

ជាសព្វដងរាល់ពេលមានការវិវត្តន៍ណាមួយទាក់ទងទៅនឹងជំងឺកូវិដ១៩ ក្នុងប្រទេស ក្រសួងសុខាភិបាលតែងតែចេញនូវសេចក្តីប្រកាស និងរៀបចំសន្និសីទសារព័ត៌មានជម្រាបមហាជនអំពីបញ្ហានូវជំងឺនេះ មានសាធារណៈជនមួយចំនួនបានលើកឡើងថា ទិន្នន័យដែលចេញដោយក្រសួងសុខាភិបាលមិនទាន់មានភាពឯករាជ្យនៅឡើង ដោយហេតុផលក្រសួងចង់បិទបាំងព័ត៌មាន។

ចំណែកឯភិរម្យ បានជឿជាក់ទៅលើទិន្នន័យរបស់ក្រសួងសុខាភិបាលចំនួន ៨០%  នេះដោយសារតែការយល់ឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយើង រូបលោកបាននិយាយថា៖ «ចំពោះប្រទេសផ្សេងក៏មានការបិទបាំនូវព័ត៌មានដែរ ដូចជាប្រទេសចិនរហូតដល់ពីរខែទើបផ្ទុះ និងមានវិធានការបិទទីក្រុង សម្រាប់ព័ត៌មាន ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា ខ្ញុំជឿបាន ៨០%»។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានហេតុផលណាមួយទៅលាក់បាំង ករណីកើតជំងឺកូវីតនោះឡើយ ប៉ុន្តែផ្ទុយទៅវិញរាជរដ្ឋាភិបាលមានតែអំពាវនាវឱ្យប្រពលរដ្ឋបង្ហាញមុខបើមានករណីសង្ស័យលើជំងឺ Covid-19 នេះ។

ខណៈពេលដែលជំងឺនេះកំពុងតែរីករាយដាលក្នុងពិភពលោក និងជាពិសេសក្នុងតំបន់អាស៊ី ដែលត្រូវបានអង្គការ who ប្រកាសថាជំងឺនេះជាជំងឺឆ្លងសកល ដែលបច្ចុប្បន្នពលរដ្ឋកម្ពុជា កំពុងភ័យខ្លាចជំងឺកូវីដ១៩ ដោយលែងសូវហ៊ានចេញពីផ្ទះ។ ស្របពេលជាមួយនេះ រដ្ឋាភិបាលកម្ពុជាបានហាមប្រាម មិនឲ្យជួបជុំគ្នា ទ្រង់ទ្រាយធំ គ្រប់បែបយ៉ាង រាប់ទាំងពិធីសាសនា និងការប្រគំតន្ត្រី ជាដើម ដើម្បីកាត់បន្ថយហានិភ័យ ការឆ្លងជំងឺកូវីដ១៩។

ជានិស្សិតឆ្នាំទី ៣ ផ្នែកវិទ្យាសាស្រ្តសង្គម នៅវិទ្យាស្ថានជាតិសង្គមកិច្ចមួយរូប ក៏មានការព្រួយបារម្មណ៍ចំពោះជំងឺនេះផងដែរ ពីព្រោះដោយសារតែជំងឺនេះជាផ្លូវដង្ហើម ហើយជាជំងឺឆ្លងតាមរយៈទឹកមាត់ដែលងាយនឹងបង្កការឆ្លង និង​មិនទាន់មានថ្នាំការពារនោះទេ ដែលបណ្តាលឲ្យរូបលោក និងប្រជាពលរដ្ឋមានការភ័យខ្លាច។ យុវសិស្សរូបនេះបាននិយាយថា ៖ « សម្រាប់ខ្ញុំផ្ទាល់ក៏មានការខ្លាចដែរ តែការខ្លាចនោះមិន​មានភាពហួសជ្រុស ជាការ​ខ្លាចមួយដែលខ្ញុំអាចធ្វើការពារបាន និងតាមដានស្ថានភាពសុខភាពបន្តទៅទៀត»។

យើងសង្កេតគ្រប់ស្ថាប័នទាំងអស់ជាពិសេសក្រសួងសុខាភិបាលបានដាក់ចេញវិធានការ និងជំរុញឲ្យប្រជាពលរដ្ឋមានការសម្អាតអនាម័យជាប្រចាំ សម្រាប់ យុវជន ភីរម្យវិញ ក៏បានអនុវត្តតាមគោលការណ៍ដូចជា លាងដៃជាមួយសាប៊ូ ឬ ទឹកអាល់កុលឲ្យបានច្រើន ពាក់ម៉ាក់ពេលទៅខាងក្រៅ កាត់បន្ថយការជួបជុំ បរិភោគអាហារឆ្អិន និង រក្សាគម្លាត​ពីអ្នកដទៃចំនួនយ៉ាង​តិច​ ១ ម៉ែត្រជាដើម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ២០២០ អ្នកមានវីរុសកូវីដ ១៩ ក្នុងប្រទេសកម្ពុជា មានចំនួនសរុប ១២៤ នាក់ស្រី ៣៩នាក់បុរស ៤៥នាក់ ជាសះស្បើយ ១២២នាក់ ហើយអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួនពីរនាក់ ស្ត្រី ១ នាក់ និងបុរស ១នាក់៕

ដោយ៖ នូ វិរៈ

 

X
5s