ឲ្យតែស្រ្តេសញ៉ាំច្រើនជាងធម្មតា? ធ្វើយ៉ាងណាដើម្បីទប់ស្កាត់បញ្ហានេះបាន? ៣ វិធីនេះជួយអ្នកបាន​



មានមនុស្សមិនតិចទេដែលតែងបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សធាត់លើសទម្ងន់ ដោយសារបញ្ហាស្មុគស្មាញ ឬហៅថាស្រ្តេស។ បញ្ហាស្រ្តេសកើតឡើងពីការងារ បញ្ហាគ្រួសារ ឬបញ្ហាផ្ទាល់ខ្លួន ដែលវាជាសម្ពាធយ៉ាងធ្ងន់ចង សង្កត់ខ្លួនប្រាញ និងផ្លូវចិត្តរបស់អ្នកដែលមានបញ្ហានេះ។

Elissa Epel និង Kelly D. Brownell រួមទាំងវេជ្ជបណ្ឌិតជាច្រើនរូបផ្សេងទៀតនៃក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យ Yale បានឲ្យដឹងថាភាគច្រើនមនុស្សស្រី និងស្រ្តីឈានដល់ពេលជិតអស់រដូវតែងជួបបញ្ហាធាត់លើសទម្ងន់។ បញ្ហានេះវាកើតឡើងនៅពេលដែលមានបញ្ហាក់កើតឡើង អរម៉ូនបានបញ្ចេញធ្វើឲ្យមានអារម្មណ៍ថាឃ្លានចាប់ជានិច្ច ហើយរបបអាហារដែលអ្នកញ៉ាំ និងចង់ញ៉ាំបំផុតគឺជាអាហារដែលមានជាតិខ្លាញ់ ផ្អែម និងកូឡេស្តេរ៉ូនខ្ពស់ ជាហេតុជម្រុញឲ្យធាត់។ 

ការសិក្សាពីក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Yale ក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងរយៈពេលខ្លីស្ត្រេសបានធ្វើឲ្យមនុស្សបាត់បង់ចំណង់អាហារ។ ប្រព័ន្ធប្រសាទបានវបញ្ជូនសារទៅកាន់ក្រពេញលើតម្រងនោមដើម្បីបញ្ចេញអរម៉ូន epinephrine ដែលវាត្រូវបានគេស្គាល់ថាជាអរម៉ូន adrenaline តែវានឹងសម្របសម្រួលឲ្យរាងកាយត្រលប់មកសភាពធម្មតាវិញក្នុងពេលខ្លីបន្ទាប់។ ប៉ុន្តែក្នុងករណីដែលភាពតានតឹងនៅតែបន្តកើតមាន និងអូសបន្លាយ ក្រពេញនឹងចាប់ផ្តើមអរម៉ូនមួយប្រភេទទៀតដែលហៅថា cortisol ជាអរម៉ូនដែលបង្កើនចំណង់អាហារ ហើយពីមួយថ្ងៃទៅមួយថ្ងៃស្រ្តេសនឹងបន្តបង្កើនចំណង់អាហារនេះឲ្យអ្នកកាន់តែទទួលទានអាហារច្រើនឡើងៗ។ 

តើធ្វើយ៉ាងណាទើបអាចគ្រប់គ្រងបញ្ហាចំណង់អាហារនៅពេលដែលអ្នកស្រ្តេសខ្លាំង?

៣ វិធីសាស្រ្តសំខាន់ខាងក្រោមជួយអ្នកពីការលើសទម្ងន់ និងកាត់បន្ថយភាពស្រ្តេស

១) ការធ្វើសមាធិ

វិធីសាស្រ្តក្នុងការគ្រប់គ្រងអារម្មណ៍តាមរយៈសមាធិ ជាវិធីសាស្រ្តដ៏ល្អបំផុតដែលវាជាផ្នែកមួយដ៏ធំកាត់បន្ថយជំងឺលើសឈាម និងកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង។ ការធ្វើសមាធិអាចជួយមនុស្សឱ្យមានការប្រុងប្រយ័ត្នចំពោះជម្រើសអាហារ វាជួយដាស់សតិក្នុងការទទួលទានអាហារ។ សមាធិគ្រប់គ្រងអារម្មណ៍អ្នកមិនបណ្ដោយឲ្យអ្នកឆេវឆាវតាមពេលវេលា ឬតាមបញ្ហាដែលអ្នកជួបភ្លាមៗ ហើយវាក៏ជួយអ្នកដើម្បីពិចារណាបានល្អិតល្អន់មុនសម្រេចចិត្ត។

២) លំហាត់ប្រាណ

វាជារឿងសាមញ្ញ តែសំខាន់ណាស់ដែលអ្នកត្រូវយកចិត្តទុកដាក់ជាប្រចាំដើម្បីសុខភាព។ ការធ្វើលំហាត់ប្រាណជួយដល់រាងកាយអ្នកមានលំហូរចរន្តឈាមល្អ ដុតបំផ្លាញជាតិខ្លាញ់អាក្រក់ស្ទះតាមសរសៃឈាមជាហេតុបង្កឲ្យធាត់ និងបង្កជាជំងឺជាច្រើនបាន។ មនុស្សមួយចំនួនអាចនឹងមិនជឿពីឥទ្ធិពលនៃការធ្វើលំហាត់ប្រាណដែលនៃឲ្យអ្នកកាត់បន្ថយស្រ្តេស ហើយថែមទាំងអាចបង្កើនសមត្ថភាពដល់ខួរក្បាលអ្នក។

៣) ទទួលការគាំពារពីសង្គម

មិត្តភក្តិ គ្រួសារ និងប្រភពដទៃផ្សេងទៀតនៃអ្នកជួយជម្រុញទឹកចិត្តអ្នក ជាមនុស្សដែលអ្នកត្រូវការជំនួយពីពួកគេក្នុងការកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក។ ព្យាយាមទទួលការប្រឹក្សាយោបល់ពីពួកគេឲ្យបានច្រើន តែត្រូវប្រាកដថា អ្នកកំពុងស្នើសុំការប្រឹក្សាយោបល់ពីមនុស្សដែលត្រឹមត្រូវ ជួយជម្រុញទឹកចិត្តអ្នកក្នុងការកាត់បន្ថយស្រ្តេសបានយ៉ាងពិត មិនមែនជាមនុស្សដែលបន្ថែមសម្ពាធដល់អ្នកនោះទេ។ ជាឧទាហរណ៍ ការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលធ្វើការក្នុងស្ថានភាពប្រឈមនឹងស្ត្រេសខ្លាំងដូចជាផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ពួកគេនឹងមានសុខភាពផ្លូវចិត្តប្រសើរប្រសិនបើពួកគេទទួលបានការគាំទ្រផ្នែកសង្គមគ្រប់គ្រាន់ ពិសេសពីក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន៕

 

X
5s