ម្ចាស់ផលិតផលដូងអប់មុខម៉ាក K.T Oil ប្រាប់អតិថិជនគាំទ្រផលិតផលឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផលក្លែងក្លាយ​



ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២០នេះ ម្ចាស់សិប្បកម្មប្រេងដូងធម្មជាតិ ម៉ាក K.T Oil បានចេញសេចក្ដីជូនដំណឹងដល់អតិថិតជន អំពីផលិតផលដូងអប់មុខម៉ាក K.T Oil។

សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ផលិតផលម៉ាក K.T Oil មានជនខិលខូចក្លែងបន្លំនូវផលិតផល ដូងអប់មុខ ម៉ាកK.T Oil ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

ក្នុងនោះក៏បានបញ្ជាក់ផងដែរថា  អតិថិជនដែលកំពុងតែពេញនិយម និងគំាទ្រផលិតផល ដូងអប់មុខ បញ្ឍប់ការប្រើប្រាស់នូវផលិតផលក្លែងក្លាយ ហើយត្រឡប់មកគាំទ្រផលិតផលពិតវិញ។

សូមបញ្ជាក់ថា បងប្អួនដែលកំពុងតែលក់ដុំ លក់រាយ និងអ្នកប្រើប្រាស់ទាំងអស់ដែលមានផលិតផលក្លែងក្លាយអាចមកប្ដូរនូវផលិតផលពិតវិញ ដោយភ្ជាប់មកជាមួយនូវវិក័យប័ត្រ និងលេខទូរស័ព្ទផងដែរ មានរយៈពេលរហូត ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ សិប្បកម្ម ប្រេងដូងធម្មជាតិ  បានផលិតនូវផលិតផល ដូងអប់មុខ ដែលជាផលិតផលក្នុងស្រុកហើយមានការគាំទ្រពីអ្នកប្រើប្រាស់ ក៏ដូចជារាជរដ្ឋាភិលបាល។

លេខៈទូរស័ព្ទទំនាក់ទំនងៈ

-០១៦​ ៦៨០​១៦៨​

-០១៧​ ៥៧៧ ១៦៨

X
5s