ការសម្ភោធគេហទំព័រថ្មី Fixh.me ក្រុមហ៊ុនឯកទេសខាងជួសជុល និងថែទាំផ្ទះ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០។ ថ្ងៃនេះ Fixh.me បានប្រកាសសម្ភោធនូវ គេហទំព័រថ្មីសម្រាប់បងប្អូនណាដែលកំពុងស្វែងរកសេវាកែលម្អ និងជួសជុលផ្ទះនៅរាជធានីភ្នំពេញយើង។ គេហទំព័រនេះផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការផ្សារភ្ជាប់រវាងអតិថិជន និងអ្នកឯកទេសជួសជុលផ្ទះ, បង្ហាញអំពីប្រវត្តិ (ប្រូហ្វាល់) របស់អ្នកឯកទេសនោះ, តាមដានស្ថានភាពប្រតិបត្តិការ, ទូទាត់ប្រាក់អនឡាញ, ចុះបញ្ជីដើម្បីក្លាយជាអ្នកអាជីពជួសជុលផ្ទះ, និងផ្តល់ជាប្លុក (blog) សម្រាប់ណែនាំអំពីការកែលម្អ និងជួសជុលផ្ទះដោយខ្លួនឯងតាមរយៈទំព័រងាយៗក្នុងគេហទំព័រនេះ។
អគ្គនាយកគេហទំព័រ Fixh.me លោក តេង ស៊ាវប៉ោ មានប្រសាសន៍ថា ៖ “ពួកយើងទាំងអស់គ្នាកំពុងតែរស់នៅក្នុងសង្គមមួយដែលមានការរីកចម្រើនឌីជីថលយ៉ាងឆាប់រហ័សដែលគ្រប់វិនាទីសុទ្ធតែមានតម្លៃ។ យើងទទួលស្គាល់ថាការស្វែងរកអ្នកដែលអាចជួយយើងបានគឺជាការងារមួយដែលមិនងាយស្រួលទេ វាអាចចំនាយពេលដ៏មានតម្លៃរបស់យើងយ៉ាងច្រើន ដូច្នេះហើយបានជាយើងខ្ញុំបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិមួយនេះ ដើម្បីកាត់បន្ថយពេលវេលាដ៏មានតម្លៃរបស់លោកអ្នក។”
គេហទំព័រនេះធ្វើឲ្យយើងកាន់តែងាយស្រួលក្នុងការស្វែងរកសេវាកែលម្អផ្ទះសម្បែង ដោយអនុវត្តជំហ៊ានចំនួន ៣ ងាយៗ។ សេវាកម្មដែលផ្តល់ជូនរួមមានដូចជា តម្លើង ជួសជុលថែទាំ ប្តូរថ្មី និងដោះស្រាយបញ្ហារបស់ម៉ាស៊ីនត្រជាក់, ម៉ាស៊ីនបោកខោអាវ, ទូទឹកកកក, ម៉ាស៊ីនទឹកក្តៅ, បញ្ហាជ្រាបទឹក និងប្រព័ន្ធភ្លើង។ អតិថិជនអាចចូលទៅមើលប្រវត្តិ (ប្រូហ្វាល់) របស់អ្នកបច្ចេកទេស, អាចផ្តល់ចំណាត់ថ្នាក់ និងអាចចូលមើលឡើងវិញនូវការងារដែលគាត់ធ្លាប់ផ្តល់ឲ្យអតិថិជនពីមុនៗដោយផ្ទាល់។ របាយការណ៍អំពីស្ថានភាពធ្វើឲ្យមានភាពងាយស្រួលក្នុងការតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ។ ឥឡូវនេះ អតិថិជនអាចធ្វើការទូទាត់ប្រាក់អនឡាញបានតាមរយៈធនាគារ ABA និងវីងបាន។ ទោះជាយ៉ាងនេះក្តី អតិថិជនអាចមានជម្រើសទូទាត់ជាសាច់ប្រាក់ក៏បាន។
លោកអគ្គនាយកបានបន្តថា៖ “Fixh.me មិនត្រឹមតែជួយដល់អតិថិជនក្នុងការស្វែងរកសេវាជួសជុលកែលម្អផ្ទះដែលមានតម្លៃសមរម្យល្អប៉ុណ្ណោះទេ ប៉ុន្តែគេហទំព័រនេះក៏ជួយបង្កើតការងារសម្រាប់ជាង និងអ្នកឯកទេសនានាថែមទៀតផង។” អ្នកបច្ចេកទេសត្រូវតែឆ្លងកាត់នូវការធ្វើតេស្តវាស់ស្ទង់គុណវឌ្ឍិ និងការវាយតម្លៃរៀងរាល់ពេលគាត់បំពេញការងារ។
លើសពីនេះគេហទំព័រយើងនេះក៏ផ្តល់ជូននូវការសរសេរផូស (posts) ក្នុងប្លុកដែលមានរូបភាព និងវីដេអូ ងាយស្រួលមើលអំពីគន្លឹះ និងវិធីផ្សេងៗក្នុងការជួសជុល និងកែលម្អផ្ទះចំនួន២ដងក្នុងមួយសប្តាហ៍។
ដើម្បីកក់អ្នកបច្ចេកទេសជួសជុល សូមចូលទៅគេហទំព័រ www.fixh.me ឬទូរស័ព្ទមកលេខ៖ (+៨៥៥) ៩៦ ៩៦ ១១១១ ២ ។
ការផ្តល់ជូនពិសេស៖ នៅថ្ងៃសម្ភោធគេហទំព័រ Fixh.me នេះ យើងនឹងផ្តល់ជូនការចុះតម្លៃ ១០ភាគរយចំពោះការកក់ដំបូងតាមរយៈគេហទំព័ររបស់យើងលើគ្រប់សេវាកម្មទាំងអស់រយៈពេល១ខែចាប់ពីពេលនេះទៅនាឆ្នាំ ២០២០។ *ដោយអនុវត្តលក្ខខណ្ឌមួយចំនួន
គួរបញ្ជាក់ផងដែរថា ហ្វីកស៍មី (Fixh.me) គឺជាក្រុមហ៊ុនជួសជុល និងថែទាំផ្ទះមួយដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ និងបង្កើតឡើងតាំងពីឆ្នាំ ២០១៨ មក។ ក្រុមហ៊ុន Fixh.me ផ្តល់វេទិកាសម្រាប់អតិថិជនធ្វើការកក់នូវអ្នកឯកទេសជួសជុលកែលម្អផ្ទះដែលអាចទុកចិត្តបានប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងចំណាយពេលតិច។ បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់យើងកំពុងផ្តល់ជូននូវសេវាកម្មចំនួន ៧ ប្រភេទដោយមានជាងបច្ចេកទេសជាង ១០០ នាក់កំពុងធ្វើការ។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Fixh.me បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ ដែលបានជាប់ចំណាត់ថ្នាក់ស្មាតស្តាត (SmartStart) ក្នុងកម្មវិធីអ្នកនវានុវត្តវ័យក្មេង និងជាប់ចំណាត់ថ្នាក់កំពូលលេខ ២ នៅឆ្នាំ ២០១៩ ក្នុងកម្មវិធី Total Startupper៕