វេជ្ជបណ្ឌិតជនជាតិរុស្ស៊ីដែលចាប់ដៃជាមួយលោកពូទីន ធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លង​



លោកវេជ្ជបណ្ឌិតរុស្ស៉ីម្នាក់គឺលោក Denis Protsenko ត្រូវបានគេធ្វើតេស្តថាមានផ្ទុកវីរុសកូវីដ១៩ ក្រោយពីបានជួបសំណះសំណាល និងចាប់ដៃជាមួយលោកប្រធានាធិបតីពូទីន​ កាលពីថ្ងៃទី ២៤ មីនារួចមក។ នេះតាមយោងតាមការចុះផ្សាយកាលពីថ្ងៃទី ៣១មីនា​ ម្សិលមិញដោយ​ Business Insider

លោក Denis Protsenko គឺជាវេជ្ជបណ្ឌិត និងជាប្រធានមន្ទីរពេទ្យ Kommunarka ត្រូវបានគេរកឃើញថាមានផ្ទុកវីរុស ក្រោយពីលោក និងលោកពូទីនបានអញ្ជើញទៅកាន់មន្ទីរពេទ្យ Kommunarka កាលពីសប្តាហ៍មុន។ ក្នុងកិច្ចសំណេះសំណាលនេះ លោកពូទីនបានដើរទស្សនកិច្ចមន្ទីរពេទ្យ Kommunarka ដោយស្លៀកសំលៀកបំពាក់ការពារ តែជាក់ស្ដែងគេឃើញលោកពូទីនធ្វើការសន្ទនាជាមួយវេជ្ជបណ្ឌិត Protsenko ដោយគ្មានការការពារអ្វីនោះទេ ថែមទាំងបានចាប់ដៃជាមួយគ្នាទៀតផង។ ជាមួយគ្នានេះដែរ លេខាធិការសារព័ត៌មានវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យសារព័ត៌មាន AFP ដឹងថា៖ «គ្រប់យ៉ាងគឺល្អ ហើយលោកប្រធានាធិបតីពូទីក៏បានធ្វើតេស្តកូវីដនេះជាទៀងទាត់ដូចគ្នា។ 

វេជ្ជបណ្ឌិត Protsenko បានបញ្ជាក់ពីករណីវិជ្ជមានលើវីរុសកូវីដ ១៩ តាមគណនីបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ហើយពេលនេះលោកក៏បានដាក់ខ្លួនឯងដែលនៅដាច់ដោយឡែកនៅក្នុងការិយាល័យរបស់លោក។

លោកពូទីនបាននិយាយនៅថ្ងៃទី ១៨ ខែមីនាថា៖ ««ស្ថានភាពស្ថិតក្នុងការគ្រប់គ្រងទាំងមូល ហើយប្រទេសរុស្ស៊ីមើលទៅល្អប្រសើរជាង បើប្រៀបធៀបជាមួយប្រទេសដទៃទៀត»»។ ប៉ុន្តែក្រុមសមាជិកសភាបានអនុម័តលើវិធានការណ៍បឋមដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលប្រកាសភាពអាសន្នរបស់ជាតិ បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសបិទទ្វារកាលពីថ្ងៃអាទិត្យ។

អត្ថបទពាក់ព័ន្ធ៖ 

ដោយ៖ Anthony

X
5s