ទីបំផុត មនុស្សជាងកន្លះលាននាក់ បានឆ្លង COVID-19 ខណៈអាមេរិកឡើងជាប្រទេសលំដាប់លេខ ១​



យោងតាមការលើកឡើងពី The New York Times និងទិន្នន័យពីដែលបានពីសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រទី ២៧ ខែមីនា ឆ្នាំ២០២០ នេះ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសឈរលំដាប់ថ្នាក់លេខ ១ លើពិភពលោកដែលមានអ្នកឆ្លងវីរុស COVID-19ច្រើនជាងគេ។ 

អ្នកនាំពាក្យសកលវិទ្យាល័យ Johns Hopkins បានឲ្យសារព័ត៌មាន South China Morning Post ដឹងបន្ថែមទៀតថា យ៉ាងតិចបំផុតអ្នកឆ្លង (តេស្ត៍វិជ្ជមាន) វីរុសកូវីដនៅសហរដ្ឋអាមេរិកមានចំនួន ៨១,៣២១ករណី ខណៈដែលអ៊ីតាលីបានបញ្ជាក់ថាប្រទេសខ្លួនមាន ៨០,៥៣៩ករណី រីឯចិនមានចំនួនអ្នកឆ្លង ៨១,២៨៥ករណី គិតត្រឹមថ្ងៃព្រហស្បត្តិ៍។  

អត្ថបទទាក់​ទង៖ កូវីដ១៩៖ បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញមានចំនួនអ្នកស្លាប់វ៉ាដាច់ចិន ប្រភពដើម

ចំនួនសរុបនៃអ្នកដែលបានឆ្លងនៅទូទាំងពិភពលោកបានកើនលើសពី ៥០០,០០០នាក់ ពោលគឺជាងកន្លះលាននាក់ និងច្រើនជាង ២២,០០០នាក់បានស្លាប់ដោយសារកូវីដ ១៩ បើតាមទិន្នន័យពី Johns Hopkins។ មន្ទីរពេទ្យនៅសហរដ្ឋអាមេរិកាន់តែច្រើនឡើងៗ ត្រូវបានគេរាយការណ៍ថាកំពុងគ្របដណ្ដប់ដោយករណីCOVID-19 ហើយ ៤០ភាគរយ កំពុងស្ថិតនៅក្នុងការឃុំឃាំងតាមរយៈការបិទប្រទេសមិនឲ្យទៅណា ក្នុងន័យការពារការឆ្លងរាលដាលនៃវីរុសកូវីដ ១៩នេះ។ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកមានចំនួន ១,១៧៨នាក់ ដែចំនួនអ្នកស្លាប់ប្រចាំថ្ងៃលើសពី ១០០នាក់ តែទោះជាយ៉ាងនេះក្តីចំនួនអត្រានេះនៅតែទាបជាងប្រទេសចិន និងអ៊ីតាលី ហើយអាមេរិកបានចាត់ទុកថាវាជាចំណុចល្អមួយរបស់សហរដ្ឋអាមេរិកនៅឡើង បើសិនជាធ្វើការធៀបគ្នារវាងអ្នកឆ្លង និងអ្នកស្លាប់។ 

អត្ថបទទាក់​ទង៖ កូវីដ១៩៖ មន្ទីរពេទ្យនៅទីក្រុងញូវយ៉ក ប្រើវីតាមីន មួយនេះ ព្យាបាលអ្នកជំងឺ COVID 19​

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ  ព្រឹទ្ធសភាអាមេរិកបាន អនុម័តកញ្ចប់ថវិកា ដ៏ច្រើនមហិមាជាប្រវត្តិសាស្ត្រចំនួន ២ទ្រីលានដុល្លារ ដើម្បីដោះស្រាយបញ្ហា គ្រប់បែបយ៉ាងក្នុងប្រទេស ដែលរងផលប៉ះពាល់ដោយសារ COVID-19៕

អត្ថបទទាក់​ទង៖ អាមេរិកបញ្ចេញ​២​ទ្រីលាន​ជួយ​សេដ្ឋកិច្ច​ តែ​កំពុង​​ស្រែកសុំ​ជំនួយ​​សម្ព័ន្ធ​មិត្ត​​​​ទប់​កូវីដ​១៩​

ដោយ៖  យ៉ាយ៉ា

 

 

X
5s