WHO: វិធាន ៦ប្រការប្រឆាំងទប់ទល់នឹងកូវីដ១៩
ខណៈពេលដែលមនុស្សប្រមាណជា ជាងមួយពាន់លាននាក់ (គិតត្រឹមសប្តាហ៍នេះ)កំពុងត្រូវបាន រឹតត្បឹតមិនឲ្យចាកចេញពីតំបន់របស់ខ្លួន អង្គការសុខភាពពិភពលោក (WHO)បានស្នើរថា «សូមកុំឲ្យឱកាសនេះរំលងផុតទៅឲ្យសោះ»។
អង្គការសុខភាពពិភពលោកបានបន្ថែមទៀតថា ការរឹតត្បឹតសកម្មភាពរបស់ប្រជាជនបានត្រឹមតែកាត់បន្ថយការ រីករាលនៃវីរុសកូរ៉ូណាប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់អាចកំចាត់វាបានឡើយ។ ការដាក់ចេញវិធានការ ទប់ស្កាត់មួយចំនួនដូចជា ការរំសាយចោលកម្មវិធីជួបជុំ ការបិទសាលា និងការស្នាក់អាស្រ័យក្នុងផ្ទះជាដើម ដើម្បីឲ្យបណ្តាប្រទេសទាំងឡាយមានឱកាសដើម្បីប្រយុទ្ធប្រឆាំង ឬ កំចាត់វីរុសចង្រៃនេះចោល មុនពេលដែលវារីករាលដាលកាន់តែធំ។
លោក Dr Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា «ពួកយើងបានបាត់បង់មនុស្សអស់ជាង ១៦ ០០០ នាក់រួចទៅហើយ ហើយយើងក៏ដឹងទៀតថា យើងនឹងបន្តបាត់បង់ជាច្រើននាក់បន្ថែមទៀត ច្រើនឬតិចវាអាស្រ័យលើសកម្មភាព និង សេចក្តីសម្រេចចិត្តដែលយើងប្រកាន់យកនៅពេលនេះ»។
លោកអគ្គនាយក បានលើកយកយុទ្ធសាស្រ្ត៦ដំណាក់កាល សម្រាប់បណ្តាប្រទេសទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណា៖
- ពង្រឹងការបណ្តុះបណ្តាល និង ដាក់ពង្រាយសេវាសុខាភិបាលសាធារណៈបន្ថែម
- បង្កើតប្រពន្ធ័វិភាគទិន្ន័យ ដើម្បីស្វែងរកករណីសង្ស័យទាំងឡាយ (អ្នកត្រូវបានសង្ស័យថាមានផ្ទុកវីរុសកូរ៉ូណា)
- បង្កើនការធ្វើតេស្ត និងបង្កើតទីកន្លែងសម្រាប់ធ្វើតេស្ត
- កំណត់ និង អនុម័តវិធានការសំខាន់ៗដែលត្រូវប្រើក្នុងការព្យាបាល និងធ្វើចត្តាឡីស័កអ្នកជំងឺ (ការដាក់អ្នកជំងឺអោយនៅដាច់ដោយឡែក ដើម្បីកាត់បន្ថយការរីករាលដាល)
- បង្កើតផែនការជាក់លាក់ ស្តីអំពីការធ្វើចត្តាឡីស័កក្នុងតំបន់ណាមួយ
- ស្ថាប័នរដ្ឋាភិបាលទាំងអស់ត្រូវបន្តផ្តោតលើការទប់ស្កាត់ការចម្លងកូវីដ១៩ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ផ្សេងទៀត មុនពេលការរីករាលដាលផ្ទុះឡើងកាន់តែធំ៕
អត្ថបទទាក់ទង៖
- ធ្ងន់ធ្ងរហើយ! អាមេរិកមានចំនួនអ្នកឆ្លងកូវីដ19ឈានដល់លេខ១ វ៉ាដាច់ចិន មានជាង ៨ម៉ឺនករណី
- អេស្បាញឈប់ប្រើឧបករណ៍តេស្តកូវីដផលិតដោយចិន ព្រោះលទ្ធផលមិនត្រឹមត្រូវជិត ៣០%
- លោកស្រីឱ វណ្ណឌីន៖ ការនៅដាច់ដោយឡែកគឺជាវិធានការតែមួយគត់ក្នុងការទប់ស្កាត់កូវីដ
ដោយ៖ ជា ឧត្តម្ភ
ប្រភព៖ Weforum