គន្លឹះ ៤ចំណុចគួរប្រុងប្រយ័ត្នពេលទិញឥវ៉ាន់ក្នុងពេលមានកូវីដ១៩​



វាប្រាកដណាស់ថា តើគ្មាននរណាម្នាក់ចង់ចេញទៅក្រៅអំឡុងពេលរីករាលដាលនៃវីរុសនោះទេ? ប៉ុន្តែវាគ្មានជម្រើសទើបត្រូវបង្ខំចិត្តធ្វើដូច្នេះ។ ខណៈពេលនៃការរាតត្បាតផងដែរនោះការចេញក្រៅទិញទំនិញគឺជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នជាពិសេស និងសកម្មភាពផ្សេងៗទៀតកំឡុងពេលទិញទំនិញ។

ដូច្នេះខាងក្រោមនេះជាការណែនាំខ្លះៗអំពីរបៀបអនុវត្តនៅពេលចេញក្រៅទិញទំនិញ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗ៖  

  1. ស្ថិតនៅចម្ងាយ ២ ម៉ែត្រពីអ្នកទិញផ្សេងទៀត
    សូមរក្សាគម្លាតរបស់អ្នក និងអ្នកនៅជុំវិញឲ្យបានយ៉ាងហោចណាស់ក៏ ២ម៉ែត្រដែរ ដើម្បីរក្សានូវទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ប្រសិនបើអ្នកចូលទៅក្នុងហាងទិញឥវ៉ាន់ទៀតនោះវារឹតតែចាំបាច់ត្រូវប្រុងប្រយ័ត្ន។ មួយវិញទៀតកុំយកដៃទៅប៉ះនឹងភ្នែក ច្រមុះ មាត់បន្ទាប់ពីចាប់កាន់ឥវ៉ាន់ និងរបស់របរនៅក្នុងហាង និងសម្អាតដៃរបស់អ្នកឲ្យបានត្រឹមត្រូវ។

  2. ទិញទំនិញតែម្នាក់ឯងជៀសវាងការទៅជាក្រុម
    ច្បាស់ណាស់ថានៅក្នុងគ្រួសារគឺមានកូនតូចៗដែលមិនអាចទុកពួកគេចោលនៅផ្ទះបាន ប៉ុន្តែបើអាចទុកពួកគេនៅផ្ទះបាននោះ អ្នកគួរព្យាយាមទៅទិញទំនិញតែម្នាក់ឯង នោះនឹងកាត់បន្ថយចំនួនមនុស្សនៅខាងក្នុងហាងដែលធ្វើឲ្យគម្លាតពីគ្នាទៅគ្នាមានភាពងាយស្រួលនិងមានទំនុកចិត្ត។​ វាក៏ជួយកាត់បន្ថយចំនួនមនុស្សក្នុងគ្រួសាររបស់អ្នកដែលនៅខាងក្រៅផ្ទះផងដែរ។

  3. ទិញតែរបស់ចាំបាច់ដែលអ្នកត្រូវការ
    វាជារឿងធម្មតាទេដែលមនុស្សគ្រប់គ្នាមានការព្រួយបារម្ភ នោះពួកគេនឹងទិញរបស់របរ អាហារ យ៉ាងច្រើនយកមកស្តុកទុកពេលដែលពួកគេមិនអាចចេញទៅក្រៅបាន។ ប្រសិនបើការទិញទំនិញដែលខ្វះការវិចារណាច្បាស់លាស់នោះវាអាចបង្កទៅជាបញ្ហាកាន់តែធំដូចជា ទំនិញឡើងថ្លៃខុសពីធម្មតា កង្វះខាតស្បៀងអាហារ និងផលិតផលវេជ្ជសាស្រ្តជាដើម ចង់ឬមិនចង់ទំនិញដែលអ្នកបានទិញនោះអាចនឹងត្រូវខូចទៀតផងពេលអ្នកទិញស្តុកទុកច្រើនពេក។

  4. ប្រើសេវាកម្មដឹកជញ្ជូនតាមដែលអាចធ្វើទៅបាន
    ច្បាស់ណាស់ថាឥវ៉ាន់ខ្លះអ្នកមិនចាំបាច់ទៅទិញផ្ទាល់ក៏បាន ដូច្នេះវាល្អខ្លាំងណាស់សម្រាប់អ្នកដើម្បីកាត់បន្ថយចំនួនដងនៃការចេញក្រៅ​ដោយអ្នកអាចជ្រើសរើសសេវាដឹកជញ្ជូនគ្រប់ប្រភេទ។ វានឹងជួយកាត់បន្ថយបានមួយកម្រិតទៀតនៃការរីករាលដាលនៃវីរុស និងមានភាពងាយស្រួលដល់អ្នកដោយមិនបារម្ភពីហានិភ័យ៕

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s