ត្រាំអង្អែលខ្នងលោកស៊ី បន្ទាប់ពីធ្លាប់ចោទកូវីដ១៩ថា «វីរុសចិន»​



លោក ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃសុក្រនេះថា បទពិសោធន៍របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ពិតជាធ្វើឲ្យរូបលោកស្ងើចសរសើរពិតមែន។ នេះបើយោងតាមការចុះផ្សាយរបស់ xinhua។

លោកត្រាំបានសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ីជិងពិង ដោយលោកបាននិយាយថា៖ «លោកបានស្ដាប់អំពីសម្ដីរបស់លោកស៊ី នៅកិច្ចប្រជុំកំពូល Extraordinary G20 Leaders ពាក់ព័ន្ធនឹងកូវីដ១៩ និងពេញចិត្តនឹងទស្សនៈនិងសំណើរ និងមេដឹកនាំផ្សេងទៀត»។

ក្នុងកិច្ចសន្ទនានោះដែរលោកស៊ី បានមានក៏បានប្រសាសន៍ថា៖ «ចំណងទំនាក់ទំនងរវាងចិននិងអាមេរិកគឺជាចំណុចស្នូលសំខាន់ ហើយសង្ឃឹមថាអាមេរិកនឹងនៅតែបន្តចំណងទំនាក់ទំនងល្អនេះ»។

«ស្ថិតក្រោមស្ថានភាពបច្ចុប្បន្ននេះចិននិងអាមេរិកគួរតែសហការគ្នាដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតមួយនេះ។»

ក្នុងការជជែកគ្នានោះ លោកត្រាំក៏បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់អាមេរិក ដោយបន្ថែមថាលោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាសហរដ្ឋអាមេរិកនិងចិនអាចមិនខ្វល់ការរំខាន់ ហើយខិតខំផ្ដោតយកចិត្តទុកដាក់លើកិច្ចសហការគ្នាប្រឆាំងការរីករាលដាលនៃកូវីដ១៩។

សហរដ្ឋអាមេរិកពិតជាដឹងគុណសម្រាប់ការប្រគល់ជូនឧបករណ៍វេជ្ជសាស្ត្ររបស់ចិនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតកូវីដ១៩។ សហរដ្ឋអាមេរិកនឹងជួយការពារប្រជាជនចិននៅលើទឹកដីអាមេរិក រួមទាំងសិស្សនិស្សិតនៅទីនេះផង។  

គួររំលឹកផងដែរថា លោកត្រាំធ្លាប់បានចោទចិនថាជាប្រភពជំងឺកូវីដ១៩ ដោយដាក់ឈ្មោះវីរុសនោះថា «វីរុសចិន» (China Virus) ប៉ុន្តែពេលនេះលោកត្រាំហាក់បន្ទន់ជំហររបស់ខ្លួនចំពោះចិនវិញ ខណៈអ្នកឆ្លងកូវីដ១៩បានវ៉ាដាច់ចិន មានសរុប ៨២ ១០០ករណី៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

 

 

 

X
5s