អ្នក​​​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយក្រុម​អ្នក​ទេសចរ​បារាំង​ឆ្លង​កូវីដ​​ ​រក​​ឃើញចំនួន៣៤០​នាក់​នៅ​សៀមរាប​​



​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​​​ដែល​ទើប​ចេញ​ផ្សាយ​​នា​ម៉ោង​ ១០​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា​នេះ​ បាន​ឱ្យ​ថា ​ក្រុម​ការងារ​ មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​រក​ឃើញ​ មនុស្ស​ចំនួន​ ៣៤០​នាក់​ដែល​ជា​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជា​មួយ​ក្រុម​អ្នក​ទេសចរ​ជនជាតិ​បារាំង​ដែល​ផ្ទុក​កូវីដ​រក​ឃើញទាំងមុនទាំងក្រោយ ៣១​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ និង​​ឆ្លង​ខ្មែរ​ ២​នាក់​​ផ្សេង​ទៀតជា​មគ្គុទេសទេសចរ។

មិន​ទាន់​មាន​ការ​បញ្ជាក់​​លទ្ធផល​យ៉ាង​ណា​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ​​ ខណៈ​មនុស្ស​ទាំង​ ៣៤០​នាក់​​នោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​សុខភាព​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ក្នុង​រយៈ​ពេល​ ១៤​ថ្ងៃ។

បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានអន្តរជាតិមួយ​ផ្សាយ​សំឡេង​ជា​ភាសាខ្មែរ ដែល​បាន​សម្ភាសន៍​ជាមួយ​មគ្គុទេសទសចរ​មួយ​រូប​ដែល​បានឆ្លងកូវីដេ១៩ បាន​ឱ្យ​ដឹង​ថា លោក​និង​មគ្គុទេសក៍​ម្នាក់​ទៀត​ព្រមទាំ​ង​ក្រុម​អ្នក​ទេសចរ​ទាំង​ជាង​៣០​នាក់​ ត្រូវ​បាន​ដាក់ឱ្យ​នៅ​សណ្ឋាគារ​តារា​ឯករាជ្យ​ដែល​ជា​សណ្ឋាគារ​អ្នក​ទេសចរ​ទាំង​នោះ​ស្នាក់​នៅ​ចុង​ក្រោយ។​ តែមានករណីធ្ញន់ម្នាក់​ដែលត្រូវ​ដឹកតាមឧទ្ធម្ភាគចក្រមកទីក្រុងភ្នំពេញ។ លោក​បន្ត​ថា ក្រុម​អ្នក​ទេសចរ​ជនជាតិ​បារាំងទាំង​នោះ​ គ្រោង​ហោះ​ពី​ប្រទេស​បារាំង​ ប៉ុន្តែ​ត្រូវ​ប្តូរ​ជើង​យន្ត​ហោះ​ ដោយ​សារ​បារាំង​បិទ ហើយ​ពួកគេ​បាន​ហោះ​មក​ពី​ប្រទេស​អាល្លឺម៉ង់​ជំនួស​វិញ​ ដោយ​ប្តូរ​ជើង​យន្ត​ហោះ​នៅ​ប្រទេស​សិង្ហបុរី។​ ពួក​គេ​បាន​ស្នាក់​នៅ​ប្រទេស​ឡាវ​ពីរ​យប់​ មុន​នឹងបន្តដំណើរ​មក​ខេត្ត​សៀមរាប។​

តាម​ប្រភពដដែល ​បានឱ្យ​ដឹង​បន្ថែម​ទៀតថា ក្រុម​អ្នកទេសចរ​ជាង ​៣០​នាក់​នោះ ​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ពី​ប្រទេស​ឡាវ​មក​ដល់​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃ​ទី​១១ ​ខែ​មីនា។​ ពួកគេ​បានធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​បាត់ដំបង ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហនុ​ តាម​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ ជា លន។ 

យើង​នៅ​រង់ចាំ​តាម​ដាន​ជុំវិញ​ការ​ចាត់វិធានការណ៍​របស់​ក្រសួងសុខាភិបាល និង​មន្ទីរសុខាភិបាល​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ៕​

សូមអាន៖ 
២​​ករណី​​ថ្មី​​ថ្ងៃនេះ​​​ជនជាតិឥណ្ឌូណេស៊ី​​តេស្ត​ឃើញ​នៅ​ថៃ​ តែ​អត់លុយ​​ព្យាបាល ​​មក​​កម្ពុជា​​

 

X
5s