២ករណីថ្មីថ្ងៃនេះជនជាតិឥណ្ឌូណេស៊ីតេស្តឃើញនៅថៃ តែអត់លុយព្យាបាល មកកម្ពុជា
បច្ចុប្បន្នភាពចុងក្រោយ នៅយប់ថ្ងៃទី២៦ ខែមីនា នេះ បានឱ្យដឹងថា កម្ពុជាទើបរកឃើញពីរករណីទៀតទៅលើជនជាតិឥណ្ឌូណេស៊ីដែលត្រូវបានធ្វើតេស្តរកឃើញនៅ មន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក តែសារមីខ្លួនអត់មានថវិកាគ្រប់គ្រាន់បង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់ក៏ធ្វើដំណើរមកព្យាបាលនៅកម្ពុជាតែម្ដង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលទើបចេញផ្សាយអម្ប៉ាញ់មិញនេះ។
ពីរករណីថ្មីទៅលើជនជាតិឥណ្ឌូណេស៊ី គឺ បុរស អាយុ ៤១ឆ្នាំ និង អាយុ ៤៤ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
ជាមួយគ្នានេះដែរ កម្ពុជាព្យាបាលអ្នកជំងឺ Covid19 ឱ្យបានជាសះស្បើយ កើនដល់ ១១ នាក់ហើយ ដែលម្នាក់ចុងក្រោយនេះគឺជនជាតិខ្មែរអ្នកនៅខេត្តកំពត តែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង។ ករណីដែលជាសះស្បើយ គឺជនជាតិចិនម្នាក់នៅព្រះសីហនុ ជនជាតិអង់គ្លេសម្នាក់នៅកំពង់ចាម និងជនជាតិខ្មែរនៅភ្នំពេញ ៣នាក់ បាត់ដំបង ២នាក់ និងត្បូងឃ្មុំ ៣នាក់។
គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្មីៗនេះថា «ប្រទេសកម្ពុជាតូច តែចិត្តធំ» ទាំងខ្មែរ និងបរទេស ព្យាបាលមិនយកលុយទេចំពោះករណីកូវីដ១៩៕