តើដឹងទេ កូវីដ១៩អាចធន់នឹងបរិយាកាសខាងក្រៅបានយូរប៉ុណ្ណា?
វីរុសកូវីដ១៩អាចសំងំខ្លួនបាននៅគ្រប់ទីតាំង ទីកន្លែង និងរបស់របរផ្សេងៗ ហើយក្នុងនោះវីរុសនេះក៏រស់នៅក្នុងខ្យល់ផងដែរ។ តើវីរុសនេះអាចរស់នៅក្នុងខ្យល់បានប៉ុន្មានម៉ោង?
វីរុសកូវីដអាចឆ្ឆងតាមរយៈការក្អក កណ្ដាស ពីមនុស្សដែលមានផ្ទុកជំងឺនេះ ដោយនៅពេលក្អកម្ដងបង្កើតទៅជាដំណក់ទឹកតូចៗប្រមាណ ៣ ០០០ ខណៈការកណ្ដាស់ម្ដងបង្ហឲ្យមានដំណក់ទឹកតូចៗរហូតដល់ទៅ ១០ ០០០ដំណក់។ ដំណក់ទឹកទាំងនោះអាចធ្លាក់ចុះទៅលើដី ឬឆ្លងទៅកាន់អ្នកដទៃតាមរយៈបំពង់ខ្យល់ដង្ហើមនៅពេលអ្នកដកដង្ហើម។
តាមការសិក្សាស្រាវជ្រាវមួយរបស់ ចុះក្នុងទិនានុប្បវត្ដិ New England Journal of Medicine បានបង្ហាញថាសារធាតុទឹកល្អិតៗអាចនៅក្នុងខ្យល់បាន២ ទៅ៣វិនាទី ប៉ុន្តែមានការសិក្សាខ្លះថាអាចរស់នៅក្នុងខ្យល់រហូតដល់ ២ ទៅ ៣ម៉ោង។
វីរុសអាចនៅលើខ្យល់បានកាន់តែយូរ នៅពេលដែលភាគល្អិតនៃដំណក់ទឹកកាន់តែតូច នេះបើយោងតាមការសិក្សាស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រសកលវិទ្យាល័យ Princeton University សកលវិទ្យាល័យ University of California Los Angeles (UCLA) និងភ្ងាក់ងារស្រាវជ្រាវរបស់វិទ្យាស្ថាន National Institutes of Health (NIH)។
លោកស្រី Neeltje van Doremalen អ្នកឯកទេសខាងរោគសាស្រ្តនៅវិទ្យាស្ថានសុខភាពជាតិ សហរដ្ឋអាមេរិច (US National Institutes of Health ) និង សហការី នៅមន្ទីពិសោធ Rocky Mountain (Rocky Mountain Laboratories) បានធ្វើការពិសោធន៍ទៅលើរយៈពេលដែលវីរុសកូរ៉ូណាអាចធន់ជាមួយបរិយាកាសខាងក្រៅបាន។
ការសិក្សានេះបង្ហាញថា វីរុសកូវីដ១៩ (Covid-19) ដែលសាយភាយចេញពីអ្នកជំងឺតាមរយៈការក្អកអាចរស់នៅក្នុងលំហអាកាសបានដល់ទៅ ៣ម៉ោង លើស្ពាន់បាន៤ម៉ោង នៅលើក្រដាសបាន២៤ម៉ោង និង រហូតដល់២ឬ៣ថ្ងៃប្រសិនបើវាស្ថិតនៅលើ សម្ភារៈផ្លាស់ស្ទិច ឬ ក៏លោហៈជាដើម។ យ៉ាងណាក៏ដោយ វាអាចស្លាប់យ៉ាងឆាប់រហ័ស នៅពេលដែលប៉ៈជាមួយសារធាតុដែលមានដែលមានកម្រិតជាតិអាល់កុល ៦២-៧១% ឬ ក៏ថ្នាំសម្លាប់មេរោគដែលមានកម្រិត sodium hypochlorite ០,១% មួយវិញទៀតកម្រិតសីតុណ្ហភាពខ្ពស់នៅក្នុងកម្រិត ៥៦°C ឬ ១៣២°F ក៏អាចសម្លាប់វីរុសនេះបានដែរ។ ខាងក្រោមនេះក៏ជារបាយការណ៍ស្រដៀងគ្នាមួយដែរដែលចេញ ផ្សាយដោយ Gray News៖
- កូវីដ១៩អាចរស់នៅក្នុងខ្យល់បានរយៈពេល ៣ម៉ោង
- ស្ពាន់បានរយៈពេល ៤ម៉ោង
- ក្រដាសកាតុងបានរយៈពេល ២៤ម៉ោង
- ដែកបានរយៈពេល ២ទៅ៣ថ្ងៃ
- ប្លាស្ទិកបានរយៈពេល៣ថ្ងៃ
ប្រភពៈ Gray News
ទាំងនេះជាការណែនាំសំខាន់ៗមួយចំនួនពីវិទ្យាស្ថានសុខភាពជាតិ (NIH) ដើម្បីការពារការឆ្លងកូវីដ១៩៖
- ជៀសវាងការប្រស្រ័យទាក់ទងជិតស្និទ្ធិជាមួយអ្នកជំងឺដែលមានផ្ទុកកូវីដ១៩ (Covid-19)
- ជៀសវាងការយកដៃប៉ៈពាល់ មាត់ ភ្នែក ឬ ច្រមុះរបស់អ្នក
- ស្នាក់នៅក្នុងផ្ទះ ប្រសិនបើអ្នកមានជំងឺជាប់ខ្លួន
- លាងសម្អាតដៃ ឬ សម្ភារៈប្រើប្រាស់ជាមួយថ្នាំសម្លាប់មេរោគ ឬអាល់កុលជាប្រចាំ៕
អត្ថបទទាក់ទង៖
ស្ងប់ស្ងាត់ជាង ៦០ឆ្នាំ ពេលនេះវីរុស Hantavirus សម្លាប់ជនជាតិចិនម្នាក់នៅយូណាន
២ករណីថ្មីថ្ងៃនេះជនជាតិឥណ្ឌូណេស៊ីតេស្តឃើញនៅថៃ តែអត់លុយព្យាបាល មកកម្ពុជា
ដោយ៖ ជា ឧត្តម្ភ
ប្រភព៖ Wbay, BBC