សូមប្រយត័្ន! អ្នកផ្ទុកជំងឺកូវីដ១៩ ជាច្រើននាក់គ្មានចេញរោគសញ្ញាអ្វីសោះ តែអាចមានរោគសញ្ញាចម្លែកមួយនេះ
តាមរបាយការណ៍ដែលផ្តល់ដោយក្រុមអ្នកជំនាញផ្នែករោគរាតត្បាតក្នុងចក្រភពអង់គ្លេស បានបង្ហាញថា អ្នកដែលមានរោគសញ្ញាបាត់បង់ឃានវិញ្ញាណ (ហិនក្លិនលែងដឹងថាជាអ្វី) អាចជាអ្នកដែលមានផ្ទុកវីរុសកូរ៉ូណា បើទោះជាពួកគេគ្មានរោគសញ្ញាអ្វីផ្សេងសោះក៏ដោយ។
អ្នកជំនាញផ្នែកសេរីរាង្គវិញ្ញាណក្នុងចក្រភពអង់គ្លេសបានផ្តល់របាយការណ៍ថា ក្នុងប្រទេសកូរ៉េខាងត្បូង ចិន និង អ៊ីតាលី ប្រមាណជា ១ភាគ៣នៃអ្នកជំងឺដែលផ្ទុកកូវីដ១៩ មានអាការៈម្យ៉ាងគឺបាត់បង់ ឃានវិញ្ញាណរបស់ខ្លួន ដែលមានន័យថាពួកគេ បាត់បង់សមត្ថភាពសម្គាល់ក្លិន។
ក្នុងរបាយការណ៍រួមគ្នាមួយដែលចេញផ្សាយដោយ លោក Clare Hopkins ប្រធានសាស្រ្តចារ្យផ្នែករោគរាតត្បាតក្នុងចក្រភពអង់គ្លេស (British Rhinological Society Professor) និង លោក Nirmal Kumar ប្រធានសមាគមន៍ផ្នែកអូតូហ៊ីនណូរីនវិទ្យាក្នុងចក្រភពអង់គ្លេស (British Association of Otorhinolaryngolog) បានបង្ហាញថា នៅប្រទេសកូរ៉េខាងត្បូង ដែលមានការធ្វើតេស្តស្វែងរកអ្នកមានផ្ទុកវីរុសកូរ៉ូណាជាច្រើនអ្នករកឃើញថា ប្រហែល៣០%នៃអ្នកដែលមានផ្ទុកវីរុសកូរ៉ូណាមានអាការៈចម្បងមួយគឺការបាត់បង់ឃានវិញ្ញាណ។
អ្នកជំងឺដែលមានផ្ទុកកូវីដ១៩ ច្រើននាក់ដែលត្រូវបានគេរកឃើញថាមានផ្ទុក វីរុសកូរ៉ូណា ខណៈពេលដែលពួកគេមានចេញរោគសញ្ញាតែម៉្យាងគឺបាត់បង់ឃានវិញ្ញាណ ឬជីវ្ហាវិញ្ញាណ ដោយពួកគេមិនមានរោគសញ្ញាផ្សេងដូចជាក្អក ឡើងកម្ដៅនោះឡើយ។
ជាមួយគ្នានេះផងដែរ របាយការណ៍ជាច្រើនក៏បានបង្ហាញស្រដៀងគ្នាថា មានទិន្ន័យកាន់តែច្រើនឡើងៗទាក់ទងនឹងអ្នកជំងឺកូវីដ១៩ ដែលមានអាការៈបាត់បង់ឃានវិញ្ញាណ ខណៈពេលដែលពួកគេមិនមានចេញរោគសញ្ញាអ្វីផ្សេងទៀត។
លោកសាស្រ្តាចារ្យ Kumar បានផ្តល់បទសម្ភាសន៍ទៅកាន់ Sky News ថា អ្នកជំងឺវ័យក្មេងភាគច្រើនដែលមានវីរុសកូរ៉ូណាមានអាការៈបាត់បង់ឃានវិញ្ញាណ ឬជីវ្ហាវិញ្ញាណ ច្រើនជាងរោគសញ្ញាទូទៅដូចជា ក្អក ឬ គ្រុនក្តៅជាដើម។
លោកបានសំនូមពរឲ្យអ្នកដែលមានអាការៈ បាត់បង់ឃានវិញ្ញាណ ឬ ជីវ្ហាវិញ្ញាណទាំងឡាយ គួរនៅដាច់ដោយឡែករយៈពេល៧ថ្ងៃសិនដើម្បីការពារការចម្លងទៅកាន់អ្នកដទៃ៕
អត្ថបទទាក់ទង៖
- ម៉ោង ១០ព្រឹកថ្ងៃចន្ទនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថា កម្ពុជារកឃើញ ២ករណីទៀតនៅកោះកុង និងកំពង់ចាម
- សញ្ញាណទាំង ៥បង្ហាញថា អ្នកកំពុងមានប្រពន្ធ័ភាពស៊ាំចុះខ្សោយ
- ចិនបញ្ចូនអ្នកជំនាញ ៧រូប និងជំនួយវិជ្ជសាស្រ្តជាង៤តោន មកកម្ពុជា
ដោយ៖ ជា ឧត្តម្ភ