ម៉ោង ១០ព្រឹកថ្ងៃចន្ទនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថា កម្ពុជារកឃើញ ២ករណីទៀតនៅកោះកុង និងកំពង់ចាម​



​​​ព័ត៌មាន​ទាន់ហេតុការណ៍៖ ​យោង​តាម​​ការ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​ ដែល​ទើប​ចេញ​ផ្សាយ​ប៉ុន្មាន​នាទី​មុន​នេះ​ (ម៉ោង ១០ព្រឹកថ្ងៃចន្ទ ទី២៣ នេះ)​ កម្ពុជា​មាន​ពីរ​ករណី​បន្ថែម​​ទៀត​ គឺ​មួយ​នៅ​ខេត្ត​កោះកុង និង​១​ទៀត​នៅ​ខេត្ត​កំពង់ចាម ដែល​សុទ្ធ​សឹង​តែ​ជា​ជនជាតិ​ខ្មែរ​ទាំងអស់ឆ្លងពីបងប្អូនខ្មែរមកពីធ្វើកម្មវិធីសាសនានៅប្រទេសម៉ាឡេស៊ី។

មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​​នោះ​ឡើយ​ជុំវិញ​ពីរ​ករណី​ចុង​ក្រោយ​នេះ​។ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជូន​នា​ពេល​បន្តបន្ទាប់។ 

បើ​គិត​មក​ដល់​​ម៉ោង ១០​និង៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា​ នេះ​ ​កម្ពុជា​មាន​អ្នក​វិជ្ជមាន​វីរុសកូវីដ១៩​ សរុបចំនួន ៨៦នាក់ ​ ក្នុង​នោះ​មានអ្នកជាសះស្បើយ​ ២នាក់​ មាន​ចិនម្នាក់ និង​ស្ត្រីជនជាតិអង់គ្លេស  ១នាក់។

សរុបត្រួសៗ៖ 

  • ជនជាតិចិន ១នាក់ (ខេត្តព្រះសីហនុ) ជាសះស្បើយ
  • ជនជាតិអង់គ្លេស ៣នាក់ (ម្នាក់ជាសះស្បើយ) 
  • ជនជាតិកាណាដា ១នាក់
  • ជនជាតិប៊ែលហ្សិក ១នាក់
  • ជនជាតិបារាំង ៣៣នាក់ (ក្នុង​នោះមានកូនប្រុសបង្កើតអាយុទើប ៤ខែ)
  • ជនជាតិម៉ាឡេស៊ី ១២នាក់ 
  • និងជនជាតិខ្មែរ ៣៥នាក់ (បងប្អូនខ្មែរត្រលប់មកពីម៉ាឡេស៊ី មានចំនួន ២៣នាក់)៕

 

X
5s