កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី 5 ឆ្នាំ២០២០ នៅកម្ពុជា​



កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពប្រចាំតំបន់អាស៊ីមើលឃើញអំពីសន្ទុះកើនឡើងនៃវិស័យនេះនៅក្នុងប្រទេសកម្ពុជាជាមួយនឹងកាលបរិច្ឆេទសំខាន់ៗសម្រាប់ការបោះពុម្ពផ្សាយឆ្នាំ2020

  • ការអញ្ជើញចូលរូមជាបេក្ខភាពក្នុងការប្រកួតប្រជែងនិងត្រូវបិទនៅថ្ងៃទី27 ខែមីនា ឆ្នាំ2020 នៅមុនកម្មវិធី Black -tie Gala Dinner នៅថ្ងៃទី05 ខែមីនា នៅសណ្ឋាគារដ៏ប្រណីតសូហ្វីតែលភ្នំពេញភូគីត្រា
  • ប្រទេសកម្ពុជាបានបណ្តុះរហស្សនាមដ៏មានកិត្យានុភាពក្នុងតំបន់នៅក្នុងវគ្គផ្ដាច់ព្រ័តនៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards នៅក្នុងខែវិច្ឆិកា

កិត្តិយសអចលនទ្រព្យដ៏គួរឱ្យស្ញប់ស្ញែងបំផុតរបស់អាស៊ី បន្តអញ្ជើញជាថ្មីម្តងទៀតពីសំណាក់អង្គភាព និងគម្រោងអភិវឌ្ឍន៍នានាដែលស័ក្ដិសមនឹងទទួលពានរង្វាន់នៅក្នុងប្រទេសកម្ពុជា ដោយធ្វើសេចក្ដីប្រកាសអំពីពេលវេលានៃកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2020 ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុន Hitachi Elevators and Escalators។

Peng Huoth Group, winner of the Best Developer award at the PropertyGuru Cambodia Property Awards 2019 

ការប្រារព្ធលើកទីប្រាំនៃកម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសកម្ពុជានឹងប្រារព្ធធ្វើឡើងនាក្នុងពិធី Black -tie Gala Dinner និងកម្មវិធីប្រគល់ពានរង្វាន់ប្រព្រឹត្តិទៅនាថ្ងៃសុក្រ ទី05 ខែមិថុនា ឆ្នាំ2020 នៅសាលកម្មវិធីនៃភោជនីយដ្ឋានសូហ្វីតែលភ្នំពេញភូគីត្រា។ ដោយមានការរៀបចំពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ី កម្មវិធីពានរង្វាន់ PropertyGuru នឹងទទួលបេក្ខភាពពីសំណាក់សាធារណជនរហូតដល់ថ្ងៃសុក្រ ទី27 ខែមីនា។ 

បុគ្គលល្បីៗ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់ត្រូវបានរំពឹងថា នឹងវិលមកចាប់អារម្មណ៍ជាថ្មីចំពោះប្រទេសកម្ពុជាបន្ទាប់ពីទទួលជ័យជំនះ ក្នុងរដូវកាលទី 14 នៅក្នុងវគ្គផ្ដាច់ព្រ័តកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ប្រចាំតំបន់អាស៊ី។ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ទទួលបាននូវកិត្តិនាមដ៏ល្បីល្បាញដែលអ្នកដទៃប្រាថ្នាចង់បានចំពោះការអភិវឌ្ឍន៍ខុនដូដ៏ល្អផ្ដាច់គេនៅតំបន់អាស៊ីនៅក្នុងកម្មវិធី ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅនេះ។ ម្ចាស់ជ័យលាភីមួយក្នុងចំណោមម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2019 នៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ខុនដូដ៏ធំជាងគេបំផុតទាំងប្រាំពីរនៅក្នុងតំបន់អាស៊ីដោយមានកិត្តិនាមជាគម្រោងភូមិទីក្រុង។ 

តំណាងរបស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ដែលដឹកនាំដោយនាយកប្រតិបត្តិ អ្នកស្រី Catherine Chan នឹងចូលរួមក្នុងបទសម្ភាសន៍ពិសេសសម្រាប់កម្មវិធីប្រចាំឆ្នាំ2020 នៅថ្ងៃទី30 ខែមករា នៅភោជនីយដ្ឋាន Khéma La Poste ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។ 

Urban Village by Urban Hub (Cambodia) Co., Ltd, Best Condo Development in Asia.

លោក Jules Kay ដែលជានាយកកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ក៏នឹងចូលរួមជាមួយនឹងប្រធានកម្មវិធីនៅក្នុងប្រទេសកម្ពុជា លោក Sorn Seap ដែលជាអគ្គនាយកក្រុមហ៊ុន Key Real Estate Co Ltd ផងដែរ។ លោក Sorn Seap ត្រឡប់មកដឹកនាំគណៈកម្មការវិនិច្ឆ័យ និងអ្នកដឹកនាំជំនាញការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជ្រើសរើសអចលនទ្រព្យ ដ៏ល្អផ្ដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំថ្មីនេះ។   

យោងតាមប្រសាសន៍របស់លោក Sorn Seap៖ “កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards នៅតែជាយុទ្ធនាការទីផ្សារដ៏ល្អប្រសើរបំផុតនៅក្នុងវិស័យ ដែលផ្ដល់នូវឱកាសសម្រាប់គម្រោងនានានៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីកិត្តិសព្ទរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្រុក និងក្រៅប្រទេស”។ 

កាលបរិច្ឆេទសំខាន់ៗសម្រាប់កំណែប្រែឆ្នាំ2020 មានដូចជា៖  

  • ថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 – បើកចុះឈ្មោះបេក្ខភាព
  • ថ្ងៃទី27 ខែមីនា ឆ្នាំ2020 –បិទបញ្ជីបេក្ខភាព
  • ថ្ងៃទី03 ខែមេសា ឆ្នាំ2020 – បិទការចុះឈ្មោះ
  • ថ្ងៃទី20-30 ខែមេសា ឆ្នាំ2020 – ចុះត្រួតពិនិត្យទីតាំងផ្ទាល់
  • ថ្ងៃទី04 ខែឧសភា ឆ្នាំ2020 – ធ្វើសេចក្ដីវិនិច្ឆ័យចុងក្រោយ
  • ថ្ងៃទី05 ខែមីនា ឆ្នាំ2020 – កម្មវិធីពិសាភោជនាអាហារពេលល្ងាច និងកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ
  • ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2020 – កម្មវិធីប្រកួតផ្ដាច់ព្រ័តនៅទីក្រុងបាងកក ប្រទេសថៃ

ម្ចាស់ជ័យលាភីមកពីប្រទេសកម្ពុជានឹងមានសិទ្ធិចូលរួមប្រកួតម្ដងទៀត សម្រាប់ពានរង្វាន់មហាកិត្តិយស “ក្រុមហ៊ុនអភិវឌ្ឍន៍ល្អផ្ដាច់គេប្រចាំអាស៊ី” នៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards Grand Final  លើកទី15 វគ្គផ្ដាច់ព្រ័ត ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែវិច្ឆិកា ដែលនឹងដឹកនាំកម្មវិធីដោយ Road to Gold Tour ផ្ដាច់មុខក្នុងការជ្រើសរើសអចលនទ្រព្យដែលនឹងត្រូវទទួលបានពានរង្វាន់ និងមហាសន្និបាតវិស័យអចលនទ្រព្យអាស៊ី PropertyGuru ស្ដីពីបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សន្និសីទសកលសម្រាប់ក្រុមហ៊ុនដែលធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងនៅក្នុងវិស័យអចលនទ្រព្យ។

Oknha Nito H. Lim, Co-Founder and Managing Director, NI Development Co. Ltd., the Real Estate Personality of the year award at the PropertyGuru Cambodia Property Awards 2019

កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards កាលពីឆ្នាំមុនបានស្វាគមន៍ភ្ញៀវកិត្តិយសចំនួន 370 នាក់ ប្រារព្ធកម្មវិធីពិសាភោជនាអាហារពេលល្ងាចដ៏ធំអស្ចារ្យ និងកម្មវិធីប្រគល់ពានរង្វាន់ក្នុងប្រទេសកម្ពុជាដែលរៀបចំឡើងដោយ PropertyGuru និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ PropertyGuru បានផ្ដល់ពានរង្វាន់ចំនួន 39 និងប័ណ្ណសរសើរចំនួន 27 ជូនក្រុមហ៊ុនខ្មែរ និងគម្រោងនានាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

ការបើកសម្ពោធកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ បានរៀបចំធ្វើឡើងកាលពីដើមឆ្នាំ2016 ដោយមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមចំនួន 327 នាក់ ហើយក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន 15 ទទួលបានពានរង្វាន់ចំនួន 13។ 

កកម្មវិធីពានរង្វាន់ PropertyGuru’s Asia Property Awards ដែលបានបង្កើតឡើងនៅឆ្នាំ2005 នេះគឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យកម្រិតខ្ពស់បំផុត និងមានកិត្យានុភាពដ៏ល្បីល្បាញប្រចាំតំបន់។ កម្មវិធីពានរង្វាន់ Asia Property Awards ត្រូវបានទទួលស្គាល់ជាស្លាកសញ្ញាតាមឧត្ដមភាពវិស័យនៅក្នុងវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ី។ ជាមួយនឹងគណៈជំនាញការវិស័យឯករាជ្យដ៏ជំនាញ និងអ្នកគ្រប់គ្រងដែលបានទទួលទំនុកចិត្តខ្ពស់បំផុត ពានរង្វាន់ពីកម្មវិធីនេះគឺតំណាងឱ្យមុខមាត់ដ៏មានកិត្យានុភាពមិនអាចប្រៀបផ្ទឹមបាន ទៅលើទំនុកចិត្ត យុត្តិធម៌ និងតម្លាភាព។ 

នៅឆ្នាំ2020 ពានរង្វាន់នេះបានបើកទទួលស្វាគមន៍សម្រាប់ទីផ្សារអចលនទ្រព្យចំនួន 15 នៅជុំវិញតំបន់នេះ។ នាឱកាសកម្មវិធីពិសាភោជនាអាហារដែលបានអញ្ជើញអ្នកដឹកនាំជាន់ខ្ពស់នៅក្នុង

វិស័យចំនួនរហូតដល់ទៅ 600 នាក់ ដើម្បីបានស្គាល់អំពីឧត្ដមភាពទីផ្សារអាស៊ីនីមួយៗ ការទទួលពានរង្វាន់សម្រាប់ផ្នែកនីមួយៗក្នុងតំបន់ នឹងត្រូវចាត់ថ្នាក់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ដែលប្រារព្ធធ្វើឡើងទន្ទឹមគ្នាជាមួយនឹងមហាសន្និបាតវិស័យអចលនទ្រព្យអាស៊ី PropertyGuru នៅទីក្រុងបាងកក ក្នុងខែវិច្ឆិកា ឆ្នាំ2020។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាក្រុមហ៊ុនទិសដៅដ៏សំខាន់បំផុតសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង 23 លាននាក់ជារៀងរាល់ខែដើម្បីស្វែងរកគេហដ្ឋានក្នុងក្ដីសុបិនរបស់ខ្លួន។ ក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុនដៃគូរបស់ខ្លួនបានផ្ដល់សិទ្ធិអំណាចកាន់តែច្រើនឡើងដល់អ្នកស្វែងរកអចលនទ្រព្យឱ្យមានជម្រើសគេហដ្ឋានកាន់តែច្រើនឡើងរហូតដល់ 2.4 លានគេហដ្ឋាន ព្រមទាំងមានការវាយតម្លៃ និងដំណោះស្រាយស៊ីជម្រៅដែលធ្វើឱ្យអ្នកស្វែងរកទាំងនោះធ្វើការសម្រេចចិត្តជ្រើសរើសអចលនទ្រព្យប្រកបដោយទំនុកចិត្តបំផុតនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

គេហទំព័រ PropertyGuru.com.sg ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ2007 ហើយបានធ្វើបដិវត្តន៍ទីផ្សារអចលនទ្រព្យប្រទេសសិង្ហបុរីតាមរយៈការដាក់បញ្ចូលបញ្ជីអចលនទ្រព្យអនឡាញ និងធ្វើឱ្យការស្វែងរកអចលនទ្រព្យកាន់តែមានតម្លាភាពសម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុននេះសម្រេចបាននូវការរីកចម្រើនពីក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យនៅក្នុងតំបន់ទៅជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យារីកចម្រើនខ្លាំង ដែលមានផលប័ត្រជាប់ចំណាត់ថ្នាក់លេខមួយផ្នែកច្រកអចលនទ្រព្យនៅទូទាំងទីផ្សារ ការទទួលពានរង្វាន់នៅកម្មវិធីក្នុងទូរសព្ទដៃ វេទិកាជំរុញការលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នើមនៅក្នុងវិស័យ កម្មវិធី FastKey និងជាអ្នករៀបចំកម្មវិធីផ្ដល់រង្វាន់ដល់ក្រុមហ៊ុនវិស័យអចលនទ្រព្យឈានមុខគេ រួមមាន កម្មវិធីប្រគល់ពានរង្វាន់ កម្មវិធី និងការបោះពុម្ពផ្សាយនៅទូទាំងតំបន់អាស៊ីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.PropertyGuruGroup.com និង

https://www.linkedin.com/company/propertyguru 

 

 

X
5s