ជំនឿមិនត្រឹមត្រូវចំនួន ១៥ ទាក់ទងនឹងវីរុសកូរ៉ូណា (Covid-19) អ្នកគួរដឹង​



ខណៈមានការឆ្លងរាលដាលនៃវីរុសឆ្លងកូរ៉ូណា ក៏មានការរីករាលដាលឡើងនៃព័ត៌មានមិនពិតច្រើនផងដែរ ហើយវាកាន់តែមានអត្រាផ្សព្វផ្សាយខ្ពស់ឡើងៗទៀតផង រហូតធ្វើឲ្យអ្នកដែលមិនទាន់យល់ពីមេរោគឆ្លងនេះច្បាស់ និងមានការព្រួយបារម្ភខ្លាំងឡើងៗ។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកបានចេញនូវចំណុចទាំង ១៥ ដែលទាក់ទងនឹងជំនឿដល់មិនត្រឹមត្រូវពាក់ព័ន្ធនឹងមេរោគថ្មីនេះ ហើយសូមឲ្យអ្នកទាំងអស់គ្នាមេត្តាចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាការពិត៖

  1. អាកាសធាតុត្រជាក់ឬព្រិលអាចសម្លាប់វីរុសកូរ៉ូណា

    WHO graphic on coronavirus
    អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាគ្មានហេតុផលណាដែលអាចជឿថាអាកាសធាតុត្រជាក់អាចសម្លាប់មេរោគឆ្លងថ្មីនេះឬជំងឺដទៃទៀតនោះទេ។ ទោះអាកាសធាតុត្រជាក់ក្ដីឬត្រជាក់ សីតុណ្ហភាពក្នុងខ្លួនមនស្សគឺ ៣៦.៥ ចន្លោះ ៣៧អង្សារសេ។ វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនអ្នកពីមេរោគឆ្លងថ្មីគឺដោយការលាងសម្អាតដៃរបស់អ្នកជាប្រចាំជាមួយនឹងការជូតដៃដែលមានជាតិអាល់កុល ឬលាងសម្អាតជាមួយសាប៊ូនិងទឹក។
  2. ការងូតទឹកក្តៅអាចរារាំងអ្នកពីការឆ្លង COVID-19 ទេ

    graphic about coronavirus myths
    អង្គការសុខភាពពិភពលោកបន្ថែមថាការងូតទឹកក្តៅមិនអាចជួយការពារអ្នកពីការតោងជាប់នៃវីរុសកូរូណានោះទេ។ ទោះបីជាទឹកក្តៅអ៊ុនៗក៏ដោយវាមិនអាចការពារអ្នកបានទេ ដូច្នេះមានតែការលាងសម្អាតដៃអ្នកជាប្រចាំនោះ និងការមិនយកដៃទៅប៉ះមុខមាត់ ច្រមុះជាដើម។
  3. វីរុសកូរ៉ូណាអាចឆ្លងតាមរយៈទំនិញដែលផលិតក្នុងប្រទេសចិន

    graphic about coronavirus myths
    មេរោគឆ្លងថ្មីមិនអាចឆ្លងតាមរយៈទំនិញដែលផលិតនៅក្នុងប្រទេសចិននិងប្រទេសណាមួយឡើយ ទោះបីជាវាអាចទុំជាប់ទៅលើផ្ទៃក្នុងរយ:ពេលពីរបីម៉ោង ឬច្រើនថ្ងៃក៏ដោយ វាទំនងមិនអាចតោងជាប់នៃលើទំនិញផ្សេងៗដែលបានផ្ទេរចេញទៅតាមស្ថានភាពនិងសីតុណ្ហភាពផ្សេងៗ។ ប្រសិនបើអ្នកគិតថានៅលើទំនិញមានជាប់វីរុសកូរ៉ូណា អ្នកអាចប្រើប្រាស់អាល់កុលដើម្បីសម្អាត។ ហើយវិធីដ៏ល្អ អ្នកអាចលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូនិងទឹក ឬអាល់កុល។
  4. វីរុសកូរ៉ូណាឆ្លងតាមសត្វមូស

    graphic about coronavirus myths
    គ្មានហេតុផលឬភស្ដុតាងណាមួយដែលមេរោគឆ្លងថ្មីនេះអាចឆ្លងតាមរយៈមូសនោះទេ ប៉ុន្តែការឆ្លងអាចកើតតាមរយៈ ដំណក់ទឹកដែលបានបង្កើតឡើងនៅពេលដែលអ្នកឆ្លងក្អក ឬកណ្តាស់ ដំណក់ទឹកមាត់ ពីអ្នកដែលមានផ្ទុកវីរុសនេះ។
  5. ម៉ាស៊ីនសម្ងួតដៃអាចសម្លាប់វីរុសកូរ៉ូណា
    graphic about coronavirus myths
    ម៉ាស៊ីនសម្ងួតដៃគ្មានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគឆ្លងថ្មីនេះបានទេ មានតែការលាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ហើយជ្រើសរើសកន្សែងជូតដៃមួយសម្រាប់ខ្លួនអ្នកទើបជាការល្អ។
  6. អំពូលកាំរស្មីយូវីអាចសម្លាប់វីរុសកូរ៉ូណា

    graphic about coronavirus myths
    អំពូលកាំរស្មីយូវី (UV lamp) មិនគួរត្រូវបានគេប្រើដើម្បីធ្វើឲ្យដៃ និងកន្លែងផ្សេងទៀតនៃស្បែកអ្នកដើម្បីកម្ចាត់មេរោគនោះទេ៖ ប៉ុណ្ណោះវាអាចបណ្តាលឲ្យរលាកស្បែកដោយសារកាំរស្មីយូវីទៅវិញទេ"។
  7. ម៉ាស៊ីនស្កែនកម្ដៅអាចវាស់ដឹងពីវីរុសកូរ៉ូណា

    graphic about coronavirus myths
    ម៉ាស៊ីនស្កេនកម្តៅគឺមិនអាចវាស់ដឹងថាអ្នកមានឆ្លងមេរោគឆ្លងថ្មីនោះទេ ប៉ុន្តែវាបានត្រឹមតែអាចវាស់សីតុណ្ហភាពក្នុងខ្លួនមនុស្សប៉ុណ្ណោះ តែមិនអាចដឹងថាអ្នកណាម្នាក់ដែលត្រូវឆ្លងនោះទេ។ បើមានការសង្ស័យទៅលើនរណាម្នាក់នោះវាក៏ត្រូវ ២ទៅ១០ ថ្ងៃមុនពេលមនុស្សដែលឆ្លងជំងឺធ្លាក់ខ្លួនឈឺ និងវិវត្តទៅជាគ្រុនក្តៅ។
  8. ការបាញ់ទឹកអាល់កុលលើដងខ្លួនអាចសម្លាប់វីរុសថ្មីនេះ

    graphic about coronavirus myths
    ការបាញ់ទឹកអាល់កុលលើដងខ្លួនមនុស្សដែលមានជំងឺផ្លូវដង្ហើមនេះមិនអាចសម្លាប់វីរុសបានឡើយ ដោយសារវាអាចប៉ះពាលទៅដល់អ្នកទៅវិញទេ។ ទឹកអាល់កុលអាចយកទៅសម្អាតរបស់របរ ឧបករណ៍ផ្សេងៗបាន និងប្រើប្រាស់តាមការណែនាំ។
  9. សត្វចញ្ចឹមអាចចម្លងវីរុសកូរ៉ូណា

    graphic about coronavirus myths
    វាមិនទាន់មានករណីណាមួយដែលមេរោគឆ្លងអាចឆ្លងតាមរយៈសត្វចិញ្ចឹមរបស់អ្នកនោះទេ ទោះបីជាយ៉ាងណាក៏ដោយសូមមេត្តាកុំមានការឆ្វេសប្រហែសចំពោះរឿងទាំងអស់នេះ ហើយបន្ទាប់ពីប៉ះពាល់សត្វចិញ្ចឹមហើយកុំភ្លេចលាងដៃរបស់អ្នកឲ្យបានស្អាតជាមួយអាល់កុល ឬសាប៉ូ។
  10. វ៉ាក់សាំងការពារជំងឺសួតអាចការពារអ្នកមិនឲ្យឆ្លងវីរុសកូរ៉ូណា

    graphic about coronavirus myths
    វាជារឿងមិនពិតដែលថាវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួតអាចការពារអ្នកពីការឆ្លងមេរោគថ្មី៖ វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួតដូចជាវ៉ាក់សាំងការពារជំងឺរលាកសួត និងវ៉ាក់សាំងផ្តាសាយប្រភេទ Haemophilus មិនផ្តល់ការការពារប្រឆាំងនឹងមេរោគឆ្លងថ្មីទេ។ វីរុសថ្មីមានលក្ខណៈថ្មីដូច្នេះវាត្រូវការវ៉ាក់សាំងផ្ទាល់ខ្លួនដែលអ្នកស្រាវជ្រាវកំពុងធ្វើការសិក្សាពីវា។
  11. ការលាងច្រមុះជាមួយសូលូយស្យុងអំបិលជួយការពារពីវីរុសថ្មី

    graphic about coronavirus myths
    ឧស្សាហ៍លាងច្រមុះរបស់អ្នកជាមួយសូលូយស្យុងអំបិលគឺមិនអាចជួយការពារការឆ្លងមេរោគថ្មីបានទេ។ វាគ្រាន់តែពាក្យដែលគេនិយាយតៗគ្នាតែប៉ុណ្ណោះ តែតាមពិតវាមិនបានជាជំនួយជួយអ្វីដល់អ្នកពីវីរុសកូរ៉ូណាឡើយ។
  12. ការបរិភោគខ្ទឹមសអាចជួយប្រឆាំងជំងឺកូរ៉ូណា

    graphic about coronavirus myths
    ខ្ទឹមសគឺជាអាហារដ៏ល្អដែលអាចជួយការពារនិងប្រឆាំងនឹងមេរោគបាន ប៉ុន្តែមិនទាន់មានភស្ដុតាងណាមួយដែលបញ្ចាក់ថាវាអាចការពារអ្នកពីវីរុសកូរ៉ូណាបានទេ។ 
  13. វីរុសកូរ៉ូណាឆ្លងតែមនុស្សចាស់

    graphic about coronavirus myths
    មនុស្សមានវ័យចំណាស់ឬមនុស្សដែលមានជំងឺជាប់ខ្លួនងាយនឹងទទួលរងការឆ្លងមេរោគថ្មីនេះ ប៉ុន្តែមនុស្សគ្រប់គឺសុទ្ធតែអាចឆ្លងពីមេរោគថ្មីនេះ តែវាអាស្រ័យទៅលើមនុស្សម្នាក់ៗថាមានការប្រុងប្រយ័ត្នខ្ពស់ប៉ុណ្ណា និងចេះពីរបៀបការពារវាបានដល់កម្រិតណា។
  14. ថ្នាំអង់ទីប៊ូទិចមានប្រសិទ្ធភាពអាចការពារនិងព្យាបាលវីរុសថ្មី

    graphic about coronavirus myths
    ថ្នាំអង់ទីប៊ូទិចគឺមិនអាចសម្លាប់មេរោគបានទេ វាគ្រាន់តែជាថ្នាំសម្រាប់សម្លាប់បាក់តេរីតែប៉ុណ្ណោះ។ ថ្នាំអង់ទីប៊ូទិចមិនគួរត្រូវបានប្រើជាមធ្យោបាយបង្ការឬព្យាបាលជំងឺនេះទេ ទោះយ៉ាងណាថ្នាំអង់ទីប៊ូទិចអាចត្រូវបានផ្តល់ឲ្យនៅមន្ទីរពេទ្យនៅពេលមានការឆ្លងបាក់តេរី។
  15. មានថ្នាំព្យាបាលវីរុសកូរ៉ូណា

    graphic about coronavirus myths
    មកទល់នឹងពេលនេះគេមិនអាចកំណត់ថ្នាំណាមួយសម្រាប់ធ្វើការព្យាបាល ឬការពារបាននោះទេ៖ អ្នកជំនាញតាមប្រទេសនីមួយៗ ដូចជាប្រទេសចិន ជប៉ុន បារាំង ... កំពុងតែធ្វើការសិក្សាយ៉ាងលំអិតនិងស៊ីជម្រៅទៅលើរឿងទាំងអស់នេះ ដើម្បីអាចផលិតថ្នាំដែលមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ។

ដោយ៖ Anthony
ប្រភព៖ treehugger.com / WHO (World Health Organization)

 

X
5s