សក្តានុពលរយៈពេលវែងនៃការវិនិយោគក្នុងខេត្តកំពង់ស្ពឺ​



ក្នុងរយៈពេលថ្មីៗនេះ សេដ្ឋកិច្ចពិភពលោកហាក់កំពុងជួបបញ្ហាជាប់គាំងដោយសារការវាយលុកនៃវីរុស Covid-19 ហើយបញ្ហានេះក៏បានជះឥទ្ធិពលដោយប្រយោលផងដែរមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា។ បើយើងងាកមកមើលសកម្មភាពនៃការបោះទុនវិនិយោគបរទេសមកក្នុងប្រទេសកម្ពុជា ពិសេសក្នុងខេត្តកំពង់ស្ពឺហាក់មិនមានការថមថយអ្វីឡើយ តែផ្ទុយទៅវិញទាំងក្រុមហ៊ុនក្នុង និងក្រៅស្រុកជាច្រើនបាននិងកំពុងបន្តចាប់យកឱកាសវិនិយោគក្នុងខេត្តមួយនេះ។ ដោយសម្លឹងឃើញថា កម្ពុជាមានស្ថិរភាពទាំងសេដ្ឋកិច្ច និងនយោបាយ ហើយក៏ជាប្រទេសដែលមានសន្ទុះនៃការអភិវឌ្ឍលឿនទើបបណ្ដាលឲ្យអ្នកវិនិយោគ មានជំនឿចិត្តក្នុងការបណ្ដាក់ទុន។ 

តាមការលើកឡើងពីគេហទំព័រព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ អភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតទទួលជួប Dr. Peter Lim ក្រុមហ៊ុន PLMP HOLDING GROUP មកពីប្រទេសសិង្ហបុរី ដើម្បីពិភាក្សាសិក្សាស្វែងយល់លើការបណ្ដាក់ទុនវិស័យសំណង់ លើផ្ទៃដី ១១៥ ហិចតា ដែលរួមមានខុនដូកម្ពស់ ៥ ជាន់ រោងចក្រវេចខ្ចប់ចំណីអាហារនាំចេញទៅក្រៅប្រទេស រោងចក្រស្លដែក និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ទោះបីជាមិនទាន់ដឹងពីខ្ទង់ចំណាយលើការវិនិយោគនេះក្តី តែលោកអភិបាលខេត្តរូបនេះបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនបានទិញដីដើម្បីសាងសង់រោងចក្ររួចហើយ គ្រាន់តែអ្វីៗស្ថិតនៅក្នុងការសិក្សាឲ្យកាន់តែលម្អិតពីគម្រោងបន្ថែមតែប៉ុណ្ណោះ តែលោកអភិបាលក៏បានពន្លយបន្ថែមដែរថា បើគិតពីរោងចក្រស្លដែកក៏អាចប៉ាន់ត្រួសៗថានឹងចាយលុយមិនតិចជាងខ្ទង់រយលានដុល្លារដែរ។ បើយើងមើលតែមួយជ្រុងលើការអភិវឌ្ឍរោងចក្រឧស្សាហកម្មនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ខេត្តកំពង់ស្ពឺត្រូវបានគេចាត់ទុកជាទិសដៅសំខាន់របស់វិនិយោគិន ហើយភាពមមាញឹកនៃសកម្មភាពរបស់រោងចក្រ រួមទាំងកម្មករបម្រើការងារ និងកំណើននៃការសាងសង់រោងចក្របានក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ខេត្តកំពង់ស្ពឺនេះ។ 

ក្នុងជ្រុងនៃវិស័យឧស្សាហកម្មដដែល បើយើងសំដៅឆ្ពោះទៅតែការវិនិយោគពីក្រុមហ៊ុនចិនគឺថាមិនតិចទេ ព្រោះមានក្រុមហ៊ុនជាច្រើនដូចជា រោងចក្រវាយនភណ្ឌ រោងចក្រអេឡិចត្រូនិច រោងចក្រកែច្នៃផលិតផលកសិកម្ម និងគម្រោងវិនិយោគអគារពាណិជ្ជកម្ម ដែលគម្រោងទាំងនេះត្រូវការកម្លាំងពលកម្មមិនតិចជាង ៦ម៉ឺននាក់នោះទេ។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺមានរោងចក្រ និងសហគ្រាសសរុបច្រើនជាង ២៧០គម្រោង ដែលផ្តល់ការងារជូនប្រជាពលរដ្ឋទូទៅជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់ ហើយនៅគម្រោងប្រមាណ ១០០ទៀត ដែលភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន កំពុងតែរៀបចំឯកសារ ស្នើសុំដំណើរការក្នុងពេលខាងមុខនេះ។ ក្រៅពីគម្រោងទាំងនេះ អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ដែរថា នៅមានគម្រោងធំៗជាច្រើនទៀតដែលកំពុងដំណើរការនីតិវិធី ដូចជាគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់ ៣៤ជាន់ និងគម្រោង ៦៤ជាន់ ដែលស្ថិតសង់ខាងផ្លូវ កណ្តាលក្រុងច្បារមន។

ក្រៅពីវិស័យឧស្សាហកម្ម ពោលគឺរោងចក្រឧស្សាហកម្មនេះ កំពង់ស្ពឺក៏នៅមានតំបន់កំសាន្តជាច្រើនផ្សេងទៀត មានទាំងកន្លែងកំសាន្តបែបធម្មជាតិ និងកន្លែងកំសាន្តលក្ខណៈកែច្នៃ។ ដោយសារខេត្តនេះជាខេត្តដែលមានសក្តានុពលលើវិស័យជាច្រើន នៅជិតរាជធានីភ្នំពេញ ហើយក៏មានអំណោយផលពីធម្មជាតិរួមទាំងសម្បត្តិធម្មជាតិដូចជា ភ្នំ ស្ទឹង ព្រៃឈើជាដើម ទើបធ្វើឲ្យកំពង់ស្ពឺក៏ជាខេត្តមួយនៃទិសដៅទេសចរណ៍ផងដែរ។ ជាក់ស្តែងរមណីយដ្ឋានដែលមានស្រាប់ក្នុងខេត្តកំពង់ស្ពឺនៅពេលនេះមាន រមណីដ្ឋានធម្មជាតិគិរីរម្យ រមណីដ្ឋានធម្មជាតិចំបក់ រមណីយដ្ឋានធម្មជាតិទឹកពុះ  រមណីដ្ឋានធម្មជាតិភ្នំចាស់ និងរមណីយដ្ឋានអំពែភ្នំ។ លើសពីនេះ កំពង់ស្ពឺក៏ទទួលបានគម្រោងវិនិយោគលើវិស័យទេចរណ៍ដោយគ្រោងមានការវិនិយោគមជ្ឈមណ្ឌលកម្សាន្តបែបធម្មជាតិទំហំ ២០៥ ហិកតាផងដែរ ដោយគម្រោងវិនិយោគអភិវឌ្ឍន៍ខ្នាតយក្សលើមជ្ឈមណ្ឌលកម្សាន្តនេះគ្រោងនឹងចំណាយទឹកប្រាក់ខ្ទង់ ៥០០ លានដុល្លារ ដោយគ្រប់ដណ្ដប់លើផ្ទៃដី ២០៥ហិចតា ដែលមានទីតាំងនៅ ឃុំមហាសាំង ស្រុកភ្នំស្រួច និង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កាន់តែពិសេសជាងនេះទៀត គម្រោងសួនសត្វរបស់លោកឧកញ៉ា ម៉ុង ឬទ្ធីដែលមានទីតាំងស្ថិតនៅ ឃុំស្គុះ និងឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ក៏បានបើកដំណើរការកាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅហើយដែរ ហើយគេក៏រំពឹងខ្ពស់ថានឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានច្រើនទៅទស្សនា ព្រោះនៅទីនោះមានសត្វច្រើនប្រភេទ រួមជាមួយទេសភាពធម្មជាតិពិតៗ។ ទាក់ទងជាមួយគម្រោងទាំងនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរមិនតិចទេ ហើយក៏អាចជម្រុញវិស័យទេចរណ៍ក្នុងខេត្តមួយនេះកាន់តែរីកចម្រើនខ្លាំងផងដែរ។ 

ទាំងអស់នេះបានធ្វើឲ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺ កំពុងមានសន្ទុះនិងមានឱកាសក្នុងការទទួលបានផលចំណេញខ្ពស់។ គម្រោងដីឡូតិ៍របស់បញ្ញា វីរៈស័ក្ក អចលនទ្រព្យ ជាគម្រោងដីដ៏ល្អមួយដែលមានទីតាំងស្ថិតនៅក្នុងក្នុងច្បារមននៃខេត្តកំពង់ស្ពឺតែម្តង ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅជាប់ផ្លូវរដ្ឋទំហំ ៦០ម៉ែត្រ។ ជាទីតាំងដែលងាយស្រួលដល់ការប្រកបអាជីវកម្ម និងទិញយកចំណេញនាពេលអនាគត។ ទីតាំងដីឡូតិ៍របស់បញ្ញា វីរៈស័ក្ក អចលនទ្រព្យនេះអាចនឹងមានការកើនឡើងថ្លៃមួយទ្វេជាពីរ ព្រោះគម្រោងវិនិយោគសំខាន់ៗហាក់សម្លឹងយកទីតាំងនៅជិតដីឡូតិ៍នេះច្រើនណាស់។ 

ឱកាសកាន់តែពិសេស អតិថិជនដែលវិនិយោគលើគម្រោងដីឡូតិ៍របស់បញ្ញា វីរៈស័ក្ក អចលនទ្រព្យ នឹងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ៧០០ដុល្លារក្នុងមួយឡូតិ៍ នេះគឺពិតជាឱកាសដ៏ពិសេសបំផុត។ សូមធ្វើការសាកសួរព័ត៌មានលម្អិតពីទីតាំង និងតម្លៃដីរបស់បញ្ញា វីរៈស័ក្ក អចលនទ្រព្យ តាមរយៈលេខ៖015 780 807 / 089 760 007 / 088  515 1507

 

X
5s