ទីក្រុងទាំង ១១ មានសុវត្ថិភាពខ្លាំងបំផុត នៅលើពិភពលោក
ទីក្រុងធំៗដែលមានមនុស្សកកកុញ មិនប្រាកដថាគ្មានសុវត្ថិភាពនោះទេ។ ទីក្រុងដែលមានសុវត្ថិភាព គឺជាទីក្រុងដែលមានអត្រាឧក្រិដ្ឋកម្មតិច ហើយមានកម្រិតសុវត្ថិភាពខ្ពស់។
អ្នកសេដ្ឋវិទូ បានបង្ហាញឲ្យឃើញពីសន្ទស្សន៍របស់បណ្តាទីក្រុងទាំង១១ដែលមានសុវត្ថិភាពបំផុតប្រចាំឆ្នាំ២០១៧ ដោយផ្អែកទៅលើកត្តាៈ សុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពផ្នែកឌីជីថល សុវត្ថិភាពសុខភាព និងសុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនត្រូវបានវាស់វែងទៅលើកម្រិតករណី ឧក្រិដ្ឋកម្ម ភាវរកម្ម និង អំពើហិង្សាក្នុងទីក្រុង។ សុវត្ថិភាពផ្នែកឌីជីថល ត្រូវបានវាស់វែងតាមរយៈកម្រិតនៃការវាយប្រហារតាមអ៊ីនធើណិត។ សុវត្ថិភាពសុខភាព គឺគេវាស់វែងទៅលើគុណភាពនៃសេវាកម្មថែទាំសុខភាព មន្ទីរពេទ្យ និង សេវាកម្មសង្គ្រោះបន្ទាន់។ ហើយសុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេមើលទៅលើ សុវត្ថិភាពផ្នែកសំណង់អគារ ផ្លូវថ្នល់ និង ស្ពានជាដើម។ អ្នកសេដ្ឋវិទូបានដាក់ពិន្ទុការវាស់វែងនេះក្នុងចន្លោះពី ០-១០០ ដោយទីក្រុងដែលមានម្រិតសុវត្ថិភាពកាន់តែខ្ពស់ នឹងទទួលបានពិន្ទុកាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ តាមរយៈការវាស់វែងនេះ អ្នកសេដ្ឋវិទូបានរកឃើញថា តំបន់ដែលមានបញ្ហាខ្លាំងដូចជា ការវាយប្រហារតាមអ៊ីនធើណិត អំពើភេវរកម្ម និង អំពើហិង្សា កើតមានច្រើននៅតាមតំបន់ដែលមានមនុស្សរស់នៅតិចតួចទៅវិញ។
ខាងក្រោមនេះគឺជាបណ្តាទីក្រុងដែលមានកម្រិតសុវត្ថិភាពខ្ពស់បំផុតទាំង១១៖
១១) ទីក្រុង Frankfurt ប្រទេសអាឡឺម៉ង់
ពិន្ទុរួម៖ ៨៤.៨៦
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ១១
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ១៦
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ៣
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ២៣
១០) ទីក្រុងZurich ប្រទេសស្វីស
ពិន្ទុរួម៖ ៨៥.២
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ២០
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ១៩
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ៤
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ១០
០៩) ហុងកុង
ពិន្ទុរួម៖ ៨៦.២២
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ៧
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ៥
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ២៤
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ៧
០៨) ទីក្រុង Stockholm ប្រទែសស៊ុយអែត
ពិន្ទុរួម៖ ៨៦.៧២
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ៩
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ១៣
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ១០
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ៤
០៧) ទីក្រុង Sydney ប្រទេសអូស្រ្តាលី
ពិន្ទុរួម៖ ៨៦.៧៤
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ១២
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ១២
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ៦
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ៩
០៦) ទីក្រុង Amsterdam ប្រទែសហូល្លង់
ពិន្ទុរួម៖ ៨៧.២៦
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ១០
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ៤
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ១២
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ៦
០៥) ទីក្រុង Melbourne ប្រទេសអូស្ត្រាលី
ពិន្ទុរួម៖ ៨៧.៣
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ៨
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ១១
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ៩
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ៧
០៤) ទីក្រុង Toronto ប្រទេសកាណាដា
ពិន្ទុរួម៖ ៨៧.៣៦
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ៥
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ៦
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ១១
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ១៤
០៣) ទីក្រុង Osaka ប្រទេសជប៉ុន
ពិន្ទុរួម៖ ៨៨.៨៧
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ៣
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ១៤
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ១
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ១១
០២) ប្រទេសសិង្ហបុរី
ពិន្ទុរួម៖ ៨៩.៦៤
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ១
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ២
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ១៣
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ១
០១) ទីក្រុង Tokyo ប្រទេសជប៉ុន
ពិន្ទុរួម៖ ៨៩.៨
ចំណាត់ថ្នាក់ សុវត្ថិភាពផ្ទាល់ខ្លួន៖ ៤
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកឌីជីថល៖ ១
ចំណាត់ថ្នាក់ សុវត្ថិភាពសុខភាព៖ ២
ចំណាត់ថ្នាក់ សុវត្ថិភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ១២