«ធុរកិច្ចអនឡាញ សីលធម៌និងតម្លៃស្ត្រីខ្មែរ»​



វត្តមានអ៊ិនធឺណែត  ការរីករាលដាលនៃចំណេះដឹងក្នុងការប្រើមធ្យោបាយបណ្តាញសង្គម និងការអស់សោហ៊ុយឬខាតពេលតិច ទាំងនេះធ្វើឱ្យប្រជាជនយើងចាប់អារម្មណ៍និងប្រើមធ្យោបាយនេះជាប្រយោជន៍ក្នុងគោលបំណងផ្សេងៗជាលក្ខណៈហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ។ យើងសូមលើកឧទាហរណ៍ខ្លះមកជម្រាបជូន៖ 

  • ព្រះតេជគុណសានសុជា គូសុភាព ឬព្រះភិក្ខុដទៃទៀតប្រើមធ្យោបាយបណ្តាញសង្គមក្នុងន័យអប់រំមនុស្ស ជាប្រយោជន៍សង្គម ។
  • អ្នកខ្លះប្រើ Yotube ដើម្បីកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន (Personal brand)។ 
  • មូយចំនួនទៀតបញ្ចេញគំនិត  យោបល់ ជាផ្នែកមួយឱ្យអ្នកដទៃដឹងពីទស្សនៈ 
  • អារម្មណ៍ឬប្រតិកម្មរបស់ខ្លួន ជាបង្អួចមួយនៃសេរីភាពក្នុងការបញ្ចេញមតិរបស់គេ។
  • ទស្សនៈខ្លះក៏មានភាពសមហេតុផល  មានប្រយោជន៍  ខ្លះទៀតត្រូវតែចំពោះខ្លួននិងប្រាសចាគវិចារណញ្ញាណ។

ជាមួយគ្នានោះដែរមានពលរដ្ឋយើងជាច្រើនប្រើបណ្តាញសង្គមទាំងនេះដើម្បីបានជាប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមវិធីខាងក្រោម៖

  • ខ្លះផលិតវីដេអូបង្ហាញពីទេពកោសល្យណាមួយផ្ទាល់  ហើយបង្ហោះទាក់ទាញការមើល  ការចាប់អារម្មណ៍និងប្រយោជន៍ពី Google តាមរយៈ Pay on click។
  • ខ្លះចែករំលែកវីដែអូអប់រំបន្ត ដើម្បីបង្កើនការស្គាល់មកលើសកម្មភាពធុរកិច្ចរបស់ខ្លួន។
  • ខ្លះយកវីដេអូពត៌មានពីប្រភពល្បីៗ ពីព្រឹត្តិការណ៍ឬការវិភាគនយោបាយលក្ខណៈជាសារពត៌មាន ដើម្បីទាក់ទាញអ្នកមើល និងទទួលការចាប់អារម្មណ៍ក្នុងការផ្សាយពាណិជ្ជកម្ម។
  • ខ្លះផ្សាយបទយកការណ៍ព្រឹត្តិការណ៍ដូចជាចោរប្លន់  គ្រោះថ្នាក់ចរាចរណ៍ឃាតកម្ម ឬព្រឹត្តិការណ៍ផ្នែកសង្គមផ្សេងៗក្នុងបំណងដូចខាងលើដែរ។
  • ខ្លះទៀតផ្សាយជាលក្ខណៈផ្សាយផ្ទាល់ (Live)  ជាសារបែបអប់រំលើប្រធានបទខ្លីៗដើម្បីទទួលបានការគាំទ្រ  និងឈានទៅផ្សាយពាណិជ្ជកម្មផលិត ផលផ្ទាល់ខ្លួន ឬរបស់សហគ្រាដទៃ។
  • ខ្លះទៀត កសាងវីដេអូបែបផ្សាយផ្ទាល់ដើម្បីលក់ផលិតផល របស់ខ្លួនដូចជាគ្រឿងសម្អាង  ថ្នាំព្យាបាល និងសម្លៀកបំពាក់ជាដើម។ 
  • មួយចំនួនផលិតវីដេអូ ឬកែឆ្នៃបែបជាសំណើច (Prank) ជា Troll  ។ល។

ជាទស្សនៈរបស់ខ្ញុំ សាររូបភាពជាវីដេអូ ឬការប្រើពាក្យពេចន៍ខ្លះគឺចាគចេញក្រៅពីព្រំដែននៃសីលធម៌ និងសីលធម៌ធុរកិច្ចរួចទៅហើយ។

គេយល់ថា ការទាក់ទាញអ្នកមើលនិងការចូលចិត្តជាគន្លឹះនៃជោគជ័យរបស់គេ! ដូចនេះ  ដើម្បីទាក់ទាញក្រុមអ្នកមើលឱ្យបានច្រើន  ផលិតករបានកែឆ្នៃប្រឌិតប្រើយុទ្ធវិធី កិច្ចកលដោយរំលេចឱ្យឃើញរូបភាពទាក់ទាញ  ស្រើបស្រាល ដោយមិនចាប់អារម្មណ៍បិទបាំងទិដ្ឋភាពសំខាន់នៃរាងកាយផ្ទាល់ខ្លួនទេ។ ខ្លះទៀត ប្រើពាក្យពេចន៍អាសគ្រាមហួសប្រមាណបែបកំប្លែង ឬប្រើពាក្យគ្មានសុជីវធម៌ឡើយ។

យើងសូមអញ្ជើញប្រិយមិត្តដែលទាញប្រយោជន៍ធុរកិច្ចតាមអនឡាញ  ក៏ដូចអ្នកមើលទាំងឡាយដែរ គួរតែចាប់អារម្មណ៍និងពិចារណាលើទិដ្ឋភាពបួន៖

  • វប្បធម៌ខ្មែរ
  • តម្លៃស្ត្រី
  • ការអប់រំ
  • សីលធម៌ក្នុងធុរកិច្ច
  1. វប្បធម៌ខ្មែរ៖  ពីមុនមក ខ្មែរមានការខ្មាស់អៀនច្រើន មិនចូលចិត្តនិយាយចំទេពិសេសពាក្យពាក់ព័ន្ធកេរ្តិ៍ខ្មាស់មនុស្ស (និយាយត្រង់ដូចស្រាតសំពត់) ។ ម្យ៉ាងអាចនេះជាលក្ខណៈនៃវប្បធម៌បរិបទខ្ពស់ (High-context culture) ដែលវប្បធម៌យើងនៅក្នុងចង្កោមនោះផង តែក៏ជាលក្ខណៈមួយរបស់ខ្មែរដែរ។ ក្នុងការប្រើពាក្យ ខ្មែរគិតដល់ការខ្មាស់អៀនណាស់ហើយប្រើពាក្យវិជ្ជមានជាង  នេះបើតាមទស្សនៈរបស់ព្រឹទ្ធាចារ្យមៀចប៉ុណ្ណោះ។ ជាឧទាហរណ៍ ចាស់បុរាណខ្មែរប្រើពាក្យផ្សេង  ប្រពៃជាង ជាជំនួសការប្រើពាក្យត្រង់ចំៗនាំដល់ការអៀនអន់  ខ្មាស់អៀន ឬអាម៉ាស់៖

    ឧទាហរណ៍  ....កេរ្តិភេទស្ត្រី ទៅជា ទ្វារមាស ដោះ(សរីរាង្គសំខាន់មួយរបស់ស្តី្រ)  ទៅជាសុដន់កើតកូន  ទៅជាសម្រាលកូន ឬឆ្លងទន្លេ(ក្នុងន័យប្រៀបធៀបវិញ) ការធ្លាក់ឈាមរបស់ស្ត្រីក្រោយពេញវ័យ ទៅជា ការមករដូវ។ល។

  2. តម្លៃស្តី្រ៖  សកម្មភាពធុរកិច្ចត្រូវគិតពីរូបភាពនៃការប៉ះពាល់ដល់តម្លៃស្ត្រី ដែរ។ ក្នុងផ្នែកយ៉េឌ័រ (Gender)  គេហាមឃាត់ ទង្វើមួយហៅថាការបៀតបៀនផ្លូវភេទ តាមពិតពាក្យដើមគឺ “ Sexual harassment ” ដែលអាចបកប្រែថា ការរំខាន ធ្វើឱ្យអាម៉ាស់ដែលមានក្រោមសណ្ឋានទាំងរូបភាព  កាយវិការ  ការប្រើពាក្យអាសអាភាស ការប្រើពាក្យគន្លាស់ (បុរសខ្មែរខ្លះនិយមប្រើពាក្យដូចជា កណ្តាស់ចិនជួយក្នុងន័យលេង      សើច) ពាក្យលែបខាយ  និងគំនូរជាដើម។ គប្បីរំលឹកថា ការយាយី រំខាន ឬធ្វើឱ្យអាម៉ាស់នេះមិនមែនកើតចេញតែពីភាគីបុរសទេទៅលើស្រ្តីទេ វាអាចមានច្រាសទៅវិញដែរ  ថ្វីបើជាញឹកញាប់ភាគីបុរសច្រើនរំលោភមែន។ 

  3. ការអប់រំ៖  តើវិដេអូ ឬសកម្មភាពទាំងឡាយពីខាងលើមានតម្លៃអប់រំទេប្រសិនបើប្រើរូបឬពាក្យអាសអាភាស។ គួរឱ្យស្តាយ  វីដេអូខ្លះទទួលបានការគាំទ្ររាប់ពាន់(ច្រើន K) ពីសំណាក់អ្នកមើល ដែលខ្ញុំគិតថា ពួកគេច្រើនផ្តល់ តម្លៃដល់វប្បធម៌ល្អផូរផង់របស់ខ្មែរដែរនោះ។ ថ្មីៗនេះ​ មានវីដេអូជា​ច្រើន​ (ចុចលើតំណភ្ជាប់) ដូច​ជា​ ប្រុសពង់ធំចែចូរចិត្ត/រ៉ូតខោសិនទៅចែ​  ចែថាយកប្តីមកញុញ/ងាប់ហើយអាសាម៉ូមហែង ហាហា ស​

  4. សីលធម៌ធុរកិច្ច៖   សីលធម៌គឺជាគោលការណ៍ដែលជួយឱ្យយើងវិនិច្ឆ័យ  ថាអ្វីខុស  អ្វីត្រូវ គួរធ្វើឬពុំគួរធ្វើ។ សីលធម៌មិនមានលក្ខណៈចាប់បង្ខំដូចច្បាប់ទេ តែសង្គមជាអ្នកវិនិច្ឆ័យ   ប៉ុន្តែ វាអាស្រ័យនឹងវប្បធម៌ តម្លៃសង្គមដែរ។ គួរកុំចង់បានការគាំទ្របែបមិនប្រពៃបែបនេះទេ។ គឺសីលធម៌ក្នុងធុរកិច្ចនេះជួយសហគ្រាសឱ្យមានកេរ្តិឈ្មោះ  ការសហការ ការគោរព និយមពីអ្នកដទៃរួមទាំងអតិថិជន។

សូមពិចារណានិងអនុវត្តធុរកិច្ចតាមបែបស៊ីវិល័យ!!

អត្ថបទ៖ បណ្ឌិត យិន ឆេងស៊ន សាស្ត្រាចារ្យនិងជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងនិងធុរកិច្ច

 

X
5s