ក្រុមហ៊ុន Realestate.com.kh សម្ពោធជាផ្លូវការនៃពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០
ក្រុមហ៊ុន Realestate.com.kh បានសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំដែលមានប្រជាប្រិយ ភាពរបស់ខ្លួននៅថ្ងៃអង្គារព្រឹកនេះ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងជួយលើកតម្កើងវិស័យអចលនទ្រព្យ និង វិស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀតឲ្យឈានទៅដល់សករាជថ្មីមួយ។
ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រូវបានផ្ដួចផ្ដើតគំនិតធ្វើឡើងដោយស្ថាបនិកក្រុមហ៊ុន Realestate.com.kh លោក ម៉ឹក ចិន្ដា និង នាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O’Sullivan។ ពិព័រណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតនូវព្រឹត្តិការណ៍មួយដែលអតិថិជនអាចទទួលបាន ការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ការជាវ ផ្ទះ យានយន្ដ ជាមួយការផ្ដោតសំខាន់ក្នុងការទាក់ទាញជនជាតិ ខ្មែរដែលមានជីវភាពមធ្យម និងទ្រព្យច្រើន និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាឲ្យចូលរួម។
ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០១៩ ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយការ បំបែកកំណត់ត្រាក្នុងការលក់ដាច់បានច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានតម្លៃច្រើនជាង៣០លានដុល្លារ ហើយបានទាក់ទាញអ្នកមកទស្សនាច្រើនជាង ២ម៉ឺននាក់។ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០ មិនមែនមានត្រឹមតែវិស័យអចលនទ្រព្យនោះទេ។
លោក Thomas O’Sullivan មានប្រសាសន៍ថា “បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន លើសពីការរំពឹងទុករបស់គ្រប់គ្នា យើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថាពិព័រណ៍ំលំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០នឹងក្លាយទៅជាព្រឹត្តិការណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំជាង គេប្រចាំប្រទេសម្ដងទៀតជាមួយចំនួនអ្នកចូលរួមតាំងបង្ហាញ អ្នកទស្សនា និង ការលក់បានច្រើន ជាងមុនដែលពុំធ្លាប់មាន។ យើងពិតជារំភើបខ្លាំងណាស់ក្នុងការនាំយកព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុង ការទិញផ្ទះដំបូង វិនិយោគលើអចលនទ្រព្យ ទិញឡាន គ្រឿងអលង្ការ និងរបស់ផ្សេងៗជាច្រើនទៀត”
លោក O’Sullivan បានបញ្ជាក់បន្ថែមថា “គោលបំណងធំបំផុតរបស់យើងគឺផ្ដល់ឲ្យក្រុមគ្រួសារជនជាតិ កម្ពុជានូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ពិព័រណ៍នេះ និង បង្កើតកន្លែងមួយដែលក្រុមគ្រួសារទាំងអស់អាចចំណាយពេលយ៉ាងសប្បាយរីករាយជាមួយគ្នានាចុងសប្ដាហ៍។”
“ចូរធ្វើការស្រមៃថាអ្នក និងក្រុមគ្រួសាររបស់អ្នកកំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍មួយដែលអ្នកមិន ត្រឹមតែអាចមកចូលរួម និងទិញផ្ទះ ឬ ទិញអចលនទ្រព្យសម្រាប់ការវិនិយោគនោះទេ ឧទាហរណ៍ដូចជា គម្រោង The Flora ប៉ុន្ដែអ្នកក៏អាចចូលរួមនៅក្នុងសិក្ខាសាលា ប្រឹក្សាយោបល់ជាមួយសាលាល្បីនៅក្នុង ប្រទេសកម្ពុជា ឲ្យកូនៗរបស់អ្នកលេងកំសាន្ដនៅក្នុងតំបន់ដែលរៀបចំសម្រាប់ក្មេងលេង ញ៉ាំអាហារពេល ថ្ងៃជុំគ្នានៅតំបន់ស្ដង់ចំណីអាហារដែលរៀបចំឡើងដោយក្រុមហ៊ុន foodpanda ទិញគ្រឿងអលង្ការម៉ូត ចុងក្រោយបំផុតពីហាងលក់គ្រឿងអលង្ការដ៏ល្បី Lukfook Jewellery Cambodia និង បញ្ចប់សកម្មភាព របស់អ្នកសម្រាប់ថ្ងៃនេះជាមួយការបើកឡានសាកល្បងពីក្រុមហ៊ុន MG។ ព្រឹត្តិការណ៍នេះផ្ដល់ឲ្យប្រជាជន កម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជានូវទិដ្ឋភាពស៊ីជម្រៅនូវអ្វីដែលប្រទេសកម្ពុជាអាចផ្ដល់ ជូនបាន មិនត្រឹមតែក្នុងវិស័យអចលនទ្រព្យនោះទេ គឺបូករួមទាំងវិស័យ បច្ចេកវិទ្យា ទំនិញលក់រាយ និងរបស់របរជាច្រើនផ្សេងទៀត” លោក Thomas O’Sullivan មានប្រសាសន៍បន្ថែម។
ព្រឹត្តិការណ៍ពិព័រណ៍ លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០ នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែមេសា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដោយថ្ងៃទី១ត្រូវនឹងថ្ងៃសុក្រសាលពិព័រណ៍នឹងបើកទ្វារស្វាគមន៍អ្នកចូលរួមចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៧ ល្ងាច ដើម្បីអាចអនុញ្ញាតឲ្យអ្នកដែលចេញពី ធ្វើការអាចទស្សនាបាន ហើយសម្រាប់ថ្ងៃបន្ទាប់ត្រូវនឹងថ្ងៃសៅរ៍ពិព័រណ៍នឹងបិទនៅម៉ោង ៦ល្ងាច។
ក្រៅពីវិស័យអចលនទ្រព្យ យើងក៏មានអ្នកចូលរួមមកពីវិស័យជាប់ពាក់ព័ន្ធផ្សេងទៀតរួមមាន ធនាគារ មីក្រូហរិញ្ញវត្ថុ រចនាម៉ូត សំណង់ និង ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជា យានយន្ដ ម៉ូតូ ទូរស័ព្ទ សម្ភារក្នុង ផ្ទះ គ្រឿងសង្ហារិម គ្រឿងអលង្ការ សម្ភារកីឡា និងរបស់របរជាច្រើនផ្សេងទៀត។
អ្វីដែលកាន់តែពិសេស អ្នកចូលរួមក្នុងពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ក៏នឹងមាន ឱកាសពិភាក្សាគ្នាជាមួយអ្នកតំណាងមកពីធនាគារ និងមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេស កម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការ ឬ នីតិវិធីក្នុងការស្នើសុំកម្ចីសម្រាប់ទិញផ្ទះ ឬ យានយន្ដ។
ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍មួយដ៏ល្អសម្រាប់ឲ្យគ្រួសារ ទាំងមូលអាចចូលរួម និងចំណាយពេលជាមួយគ្នាពេញមួយថ្ងៃ។ ក្នុងពិព័រណ៍នេះក៏មានការលក់ម្ហូប អាហារ ភេសជ្ជៈ និង ការរៀបចំសកម្មភាព និងកន្លែងកំសាន្ដផ្សេងៗលក្ខណៈគ្រួសារផងដែរ។
ជាមួយការទទួលបានសិទ្ធិក្នុងការកាន់កាប់ស្របច្បាស់នៃគេហទំព័រ B2B Cambodia មានន័យថា ព្រឹត្តិការណ៍នេះនឹងបើកទ្វារស្វាគមន៍ទៅដល់ប្រជាជនក្នុងស្រុក និងអ្នកជំនួញអន្ដរជាតិដែលស្វែងរក សេវាកម្មផ្សេងៗនៅក្នុងទីផ្សារប្រទេសកម្ពុជា រួមមាន សេវាផ្នែកច្បាប់ គណនេយ្យ និង សេវកម្មផ្សេង ទៀត បូករួមទាំង អចលនទ្រព្យបែបអាជីវកម្ម ប្រាក់កម្ចី ឡាន និង ទំនិញម៉ាក់ល្បីៗជាច្រើនទៀត។
កម្មវិធីនេះអាចធ្វើទៅបានដោយមានការគាំទ្រពីដៃគូសហការជាច្រើនរួមមាន ក្រុមហ៊ុនដឹកជញ្ចូនចំណី អាហារ foodpanda ហាងលក់គ្រឿងអលង្ការយីហោមកពីទីក្រុងហុងកុង Lukfook Jewelry Cambodia ក្រុមហ៊ុនទឹកបរិសុទ្ធ Funny Water និង ក្រុមហ៊ុនប្រព័ន្ធផ្សព្វជាច្រើនទៀតរួមមាន Tnoat News, Khmer Times, Sing Meng Media, Fang.com និង Panasia Life។
ទទួលបានរង្វាន់ធំដ៏ច្រើនសន្ធឹកសន្ធាប់ពីការចូលរួមពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០
ក្រៅពីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីវិស័យអចលនទ្រព្យ និងរបស់របរផ្សេងៗទៀត អ្នកចូលរួមនៅក្នុងពិព័រណ៍ក៏មានឱកាសឈ្នះរង្វាន់ធំៗជាច្រើនដូចគ្នាជាមួយព្រឹត្តិការណ៍ដទៃទៀតដែរ រួមមាន ធុងបាស ទូរស័ព្ទ និង របស់របសជាច្រើនផ្សេងទៀត ហើយរង្វាន់ដែលធំជាងគេនោះគឺគ្រឿង អលង្ការពិតៗ១០០% ផ្ដល់ជូនដោយហាងលក់គ្រឿងអលង្ការ Lukfook Jewellry Cambodia។
ក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាដែលបានទិញស្ដង់ចូលរួមពិព័រណ៍អចលនទ្រព្យ និងជីវិតទាន់សម័យឆ្នាំ ២០២០ រួចហើយរួមមាន : Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd, Urban Village, La Vista One, Garden One, Huibang International Real Estate Co.,Ltd, Prince Huan Yu Real Estate (Cambodia) Group, Creed Group, Parc 21 Residence, The Peninsula Private Residences, The Hexa, Golden Century, Dara Sakor, E City, Borey VIP, Borey Lorn City, Borey The Flora, Borey Mongkul Phnom Penh, Aristo Developers, CBRE Cambodia, CPL, Urban Living Solutions, MZ Design, RHB Bank, Lotus Broadcasting Services, Collective Asian Markets Business Consultancy (CAMBC) and E&A Consultant Co., Ltd , AIMS Cambodia and Modern House 01
ម្ចាស់ឧបត្ថម្ភកម្មវិធីធំរួមមាន៖ Foodpanda, FUNNY Water, Tnoat News and Sing Meng Media
ប្រព័ន្ធផ្សព្វផ្សាយដៃគូរួមមាន៖ Khmer Times, B2B Cambodia, Sabay, Nice TV, Property Area Asia, Fresh News, Sing Meng, Panasia Life, Thmey Thmey, Business Khmer, Business Cambodia, Grep Tech, 58.com, Enjoy Cambodia, Veha, BritCham, EuroCham, AmCham
ព័ត៌មានសម្រាប់និពន្ធនាយក៖
ក្រុមហ៊ុន Realestate.com.kh គឺជាគេហទំព័រអចលនទ្រព្យលេខ១នៅក្នងប្រទេសកម្ពុជា និង ជាប្រភព ព័ត៌មានសំខាន់សម្រាប់ វិនិយោគិន អ្នកទិញ និង អ្នកជួល ក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងទីផ្សារ របស់កម្ពុជា។ បច្ចុប្បន្ននេះគេហទំព័រ Realestate.com.kh កំពុងធ្វើការផ្សព្វផ្សាយអចលនទ្រព្យច្រើន ជាង ២ម៉ឺន ទាំងលក់ និងជួល ជាមួយចំនួនអ្នកបើកមើលគេហទំព័ររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ យើង ធ្វើការភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់រាប់រយនាក់ក្នុងមួយថ្ងៃៗ។
ក្រុមហ៊ុន Realestate.com.kh បានសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំដែលមានប្រជាប្រិយ ភាពរបស់ខ្លួននៅថ្ងៃអង្គារព្រឹកនេះ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងជួយលើកតម្កើងវិស័យអចលនទ្រព្យ និង វិស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀតឲ្យឈានទៅដល់សករាជថ្មីមួយ។
ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រូវបានផ្ដួចផ្ដើតគំនិតធ្វើឡើងដោយស្ថាបនិកក្រុម ហ៊ុន Realestate.com.kh លោក ម៉ឹក ចិន្ដា និង នាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O’Sullivan។ ពិព័រណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតនូវព្រឹត្តិការណ៍មួយដែលអតិថិជនអាចទទួលបាន ការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ការជាវ ផ្ទះ យានយន្ដ ជាមួយការផ្ដោតសំខាន់ក្នុងការទាក់ទាញជនជាតិ ខ្មែរដែលមានជីវភាពមធ្យម និងទ្រព្យច្រើន និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាឲ្យចូលរួម។
ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ ២០១៩ ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយការ បំបែកកំណត់ត្រាក្នុងការលក់ដាច់បានច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានតម្លៃច្រើន
ជាង៣០លានដុល្លារ ហើយបានទាក់ទាញអ្នកមកទស្សនាច្រើនជាង ២ម៉ឺននាក់។